អត្ថបទ

សេដព្រោះអូនបោកបង តែឥលូវបងបានឈ្នះរង្វាន់ម៉ូតូ​​ ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ បុរសខេត្តបាត់ដំបងម្នាក់ បាត់ស្នេហាតែមកត្រូវលាភធំរត់រក ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីការចាប់សន្លឹកឆ្នោត​ ក្នុងការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។

បុរសម្នាក់នោះមានឈ្មោះថា គុណ ក្លិនពីន រស់នៅស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា គាត់មករំសាយទុក្ខរាំលេង នៅការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert នៅថ្ងៃទី១៣ ខែឧសភា ហើយបានទិញផលិតផល ខ្មែរ ប៊ែវើរីជីស បានសន្លឺកឆ្នោត ដាក់ផ្សងយកម៉ូតូ តែមិននឹកស្មានថា ឈ្នះរង្វាន់ម៉ូតូថ្មីសន្លាង១គ្រឿងមែនទែនសោះ។

ក្នុងកម្មវិធីដដែលនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១រូបទៀតពីការចាប់សន្លឹកឆ្នោត ដោយអតិថិជនរូបនោះមានឈ្មោះថា បឿន ទូច រស់នៅខេត្តបាត់ដំបង។ CAMBODIA BEER ក៏បានចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ទៅកាន់អតិថិជនរបស់ខ្លួនចំនួន ៨រូប ផងដែរដែលអតិថិជនទាំងនោះមកពីខេត្តបាត់ដំបង ៣នាក់ បន្ទាយមានជ័យ ៣នាក់ និងប៉ៃលិន ២នាក់។

ដើម្បីមានសំណាងបានចាប់សន្លឹកឆ្នោត ក្លាយជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន២គ្រឿង បងប្អូនគ្រាន់តែទិញ ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងល័កខណ្ឌបងប្អូនត្រូវតែនៅពេលដែល ពិធីករហៅឈ្មោះនិងលេខសន្លឹកឆ្នោត។

ឆាកប្រគំតន្ត្រីទេសចណ៍របស់ Cambodia Mega Concert សហការរវាង CAMBODIA BEER និង ផលិតកម្មសាន់ដេ នឹងឈានទៅដល់ខេត្តសៀមរាប នៅថ្ងៃទី២០ និង២១ខាងមុខនេះ ដោយមានការ Live ផ្ទាល់នៅហ៊្វេសប៊ុកផេកផ្លូវការ របស់ CAMBODIA BEER។ តោះ! ទៅចូលរួមកំសាន្តសប្បាយ ជាមួយការប្រគំតន្ត្រី Cambodia Mega Concert ទាំងអស់គ្នាណា៕

ហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
ពិសាដោយការទទួលខុសត្រូវ

To Top