ម៉ូស្គូ ៖ អតីតមេបញ្ជាការរុស្ស៊ី Igor Girkin បានព្រមានថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន អាចប្រឈមមុខនឹង “ការបះបោរផ្នែកយោធា” ពី Wagner Group ដែលជាអង្គភាព យោធាឯកជន ដែលមេដឹកនាំលោក Yevgeny Prigozhin បានរាយការណ៍ថា បានគំរាមដកកងទ័ព របស់លោកចេញ ពីទីក្រុងសមរភូមិ Bakhmut ។...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ថា ថ្នាំរំលូតកូន នឹងមានលក់នៅក្នុងទីផ្សារ របស់ប្រទេសជប៉ុន ជាលើកដំបូង បន្ទាប់ពីក្រសួងសុខាភិបាល បានអនុម័តថ្នាំដែលប្រើ ដើម្បីបញ្ចប់ការមានគត៌ ក្នុងដំណាក់កាលដំបូង ។ ការរំលូតកូន គឺស្របច្បាប់នៅក្នុងប្រទេសជប៉ុន រហូតដល់២២សប្តាហ៍ ប៉ុន្តែជាធម្មតាតម្រូវឱ្យមានការយល់ព្រមពីប្តី រឺប្រពន្ធ...
កាលពីថ្ងៃសៅរ៏ទី២៩ មេសា ឆ្នាំ ២០២៣កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទ Xiaomi បានប្រកាសពីការចេញលក់នៃត្រកូល Redmi Note 12 Series ក្នុងទីផ្សារកម្ពុជា។ ដោយមានការចូលរួមសាទរពីសិល្បករ សិល្បការនីជាច្រើនដូចជា លោក លីម តិចម៉េង កញ្ញា អាង សុជាតា កញ្ញាសេលីណា និង...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ទោះបីជាខ្វះខាតយន្តហោះចម្បាំង F-16 ពីលោកខាងលិចក៏ដោយ ក៏ប្រទេសរបស់លោក នឹងនៅតែបើកការវាយលុក តាមផែនការរបស់ខ្លួននៅក្នុងសង្គ្រាម ដែលកំពុងបន្តជាមួយរុស្ស៊ី។ លោក ហ្សេឡិនស្គី បានឲ្យដឹងកាន់ប្រព័ន្ធផ្សព្វផ្សាយ Scandinavian កាលពីថ្ងៃសៅរ៍ថា “វានឹងមានការវាយបក ហើយខ្ញុំគិតថាវានឹងជោគជ័យ។ ខ្ញុំមិនផ្តល់ព័ត៌មានលម្អិតទេ ។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ចិនពី “ការយាយី និងការបំភិតបំភ័យលើនាវាហ្វីលីពីន” ហើយបានអំពាវនាវឱ្យទីក្រុងប៉េកាំង បញ្ចប់សកម្មភាព “បង្កហេតុ” នៅសមុទ្រចិនខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នា នាពេលថ្មីៗនេះ រវាងនាវាចិន និងទូកឆ្មាំសមុទ្រហ្វីលីពីន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា “យើងសូមអំពាវនាវដល់ទីក្រុងប៉េកាំង ឱ្យបញ្ឈប់ពីទង្វើបង្កហេតុ និងគ្មានសុវត្ថិភាពរបស់ខ្លួន”...
ប៉េកាំង៖ គោលនយោបាយគាំទ្រអាមេរិកដ៏លើសលប់ របស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol រួមទាំងកិច្ចព្រមព្រៀងទប់ស្កាត់នុយក្លេអ៊ែរថ្មី របស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ដែលអាចអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន បញ្ជូននាវាមុជទឹក នុយក្លេអ៊ែរទៅកូរ៉េខាងត្បូង បានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីប្រទេសជិតខាងរបស់ខ្លួន ចិន រុស្ស៊ី និង ប្រទេសកូរ៉េខាងជើង ដោយមានក្រុមអ្នកវិភាគឲ្យដឹងថា គោលនយោបាយការបរទេសដ៏ខ្លាំងក្លា របស់លោក Yoon បាន “បាត់បង់តុល្យភាព” ហើយទំនងជានឹងមើលឃើញ...
ភ្នំពេញ៖ ពិតជាអស្ចារ្យណាស់ ព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ចាប់ផ្តើមដោយវិញ្ញាសាកីឡាបាល់ទាត់ បុរសអាយុក្រោម ២២ ឆ្នាំ ដែលមាន កម្ពុជា (ម្ចាស់ផ្ទះ) ប្រកួតជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិ អូឡាំពិក យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះ...
វ៉ាស៊ីនតោន៖ កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះដើរដោយថាមពល នុយក្លេអ៊ែររបស់ខ្លួន ឈ្មោះ George Washington នឹងត្រូវដាក់ពង្រាយជាលើកទីពីរ ទៅកាន់មូលដ្ឋានទ័ពជើងទឹក Yokosuka ក្បែរទីក្រុងតូក្យូក្នុងឆ្នាំ២០២៤ ដោយជំនួសនាវា Ronald Reagan ។ ការជំនួសនាវា Ronald Reagan ដែលបច្ចុប្បន្នកំពុងឈរជើងនៅមូលដ្ឋាននេះ កំពុងប្រព្រឹត្តទៅដោយសារតែការដាក់ពង្រាយនាវាកងទ័ពជើងទឹក នៅក្រៅប្រទេសត្រូវបានកំណត់ត្រឹម ១០...
សេអ៊ូល៖ មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង បានរិះគន់គោលនយោបាយការបរទេស របស់ប្រធានាធិបតីលោក Yoon Suk-yeol ចំពោះសហរដ្ឋអាមេរិកថា ជាការអាម៉ាស់កាលពីថ្ងៃសុក្រ នៅពេលនិយាយអំពីកិច្ចប្រជុំ កាលពីថ្ងៃពុធរវាងលោក Yoon និងសមភាគីសហរដ្ឋអាមេរិកលោក ចូ បៃដិន ។ លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងសំខាន់ ក្នុងកិច្ចប្រជុំគណបក្សបានឲ្យដឹងថា “ទាក់ទងទៅនឹងច្បាប់កាត់បន្ថយអតិផរណា...
ព្យុងយ៉ាង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ បានវាយបកចំពោះសេចក្តីថ្លែងការណ៍ របស់ទីក្រុងវ៉ាស៊ីនតោន ដែលចេញដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បន្ទាប់ពីកិច្ចប្រជុំកំពូល រវាងមេដឹកនាំនៃប្រទេសទាំងពីរ។ លោកស្រី Kim Yo Jong អនុប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េ បានបរិហារសេចក្តីប្រកាសថា ជា “ផលិតផលធម្មតានៃគោលនយោបាយអរិភាព ប្រឆាំងកូរ៉េខាងជើង ដែលឆ្លុះបញ្ចាំងពីឆន្ទៈអរិភាព...