អត្ថបទ

CAMBODIA BEER មិនបង្អង់យូរ បញ្ចេញ Helicopter លំដាប់ថ្នាក់អភិជន មកយកអតិថិជនកំពូលសំណាង ៣រូប ដែលឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ

ថ្ងៃមិនទាន់រះផង CAMBODIA BEER បញ្ចេញ Helicopter ទៅខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ ដើម្បីទៅយកអតិថិជនកំពូលសំណាងជាងគេ ក្នុងលោកឈ្នះបានប្រាក់សុទ្ធ ២ម៉ឺនដុល្លារពី CAMBODIA BEER ដល់ផ្ទះភ្លាមៗ។

អតិថិជនសំណាង មហាសំណាង កំពូលមហាសំណាង ជាងគេបំផុតទាំង ៣រូបនេះ បានបញ្ចេញអារម្មណ៍ទាំងរំភើបត្រេកអរថា៖ “ត្រូវរង្វាន់២ម៉ឺនដុល្លារមិនទាន់បាត់អរផង ឥលូវមានសំណាងបានមកជិះឧទ្ធម្ភាគចក្រ របស់ក្រុមហ៊ុន ជីប ម៉ុង ទៀត ដូចជាសំណាងផ្ទួនៗគ្នាពេកហើយ សឹងតែមិនជឿ។” អ្នកទាំងបីពិតជារំភើបរកអ្វីប្រៀបផ្ទឹមមិនបាន សម្រាប់បទពិសោធន៍ដ៏មហិមាមួយនេះ។

ក្នុងមួយឆាកជីវិតមានប៉ុន្មានដង ដែលបានឈ្នះរង្វាន់២ម៉ឺនដុល្លារ ហើយបានទាំងជិះ Helicopter ដ៏ប្រណិតលំដាប់អភិជនរបស់ក្រុមហ៊ុន ជីប ម៉ុង?

អតិថិជនរបស់ CAMBODIA BEER ទាំង៣រូបមានឈ្មោះថា សាំង គីម ភេទស្រី រស់នៅខេត្តពោធិ៍សាត់, មាស ដារ៉ា ភេទប្រុស រស់នៅខេត្តបន្ទាយមានជ័យ និង ប៉ូវ សុខអូន ភេទប្រុស រស់នៅខេត្តកំពង់ស្ពឺ។

គួរឲ្យកោតសរសើរដល់ CAMBODIA BEER មែនដែលហ៊ានយក Helicopter ផ្តល់កិត្តិយសនិងបទពិសោធន៍ ដ៏អស្ចារ្យក្រៃលែងមួយនេះ ដល់អតិថិជនរបស់ខ្លួន។

តោះ! តាមមើលតទៀត តើនណារនឹងក្លាយជាអតិថិជនកំពូលសំណាងបន្ទាប់?
ពិសាដោយការទទួលខុសត្រូវ

To Top