តូក្យូ៖ ជាង ៧០ ភាគរយនៃក្រុមហ៊ុនជប៉ុនធំៗរំពឹងថា សេដ្ឋកិច្ចក្នុងស្រុកនឹងកើនឡើង នៅឆ្នាំ២០២៤ ដោយជឿថា ការចំណាយលើអ្នកប្រើប្រាស់រឹងមាំ និងដើមទុនត្រូវបានកំណត់ ដើម្បីយកឈ្នះលើផលប៉ះពាល់នៃអតិផរណា នេះបើតាមការស្ទង់មតិរបស់កាសែតក្យូដូ បានបង្ហាញកាលពីថ្ងៃអង្គារ ដោយគូសបញ្ជាក់ពីអារម្មណ៍សាជីវកម្ម ដែលមានសុទិដ្ឋិនិយមជាងឆ្នាំមុន។ នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនចំនួន ១១៣ រួមទាំងក្រុមហ៊ុន Toyota Motor Corp. និង SoftBank...
តូក្យូ៖ យ៉ាងហោចណាស់មនុស្ស ៥៧ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញនៅកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំសកល ខណៈដែលមានរបាយការណ៍អំពី ការខូចខាតកាន់តែច្រើនចូលមក ហើយក្រុមអ្នកជួយសង្គ្រោះ បានរត់ស្វែងរកអ្នករស់រានមានជីវិត ចំពេលមានការរញ្ជួយ ជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ។ ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបំផ្លាញផ្ទះនៅស៊ូហ្សុ នៅចុងឧបទ្វីប និងបណ្តាលឱ្យមានអគ្គីភ័យនៅក្នុងទីក្រុងវ៉ាជីម៉ា ក្នុងខេត្ត Ishikawa ប៉ុន្តែទំហំនៃការខូចខាតទាំងស្រុងនៅមិនទាន់ដឹងនៅឡើយទេ ដោយមានកម្ទេចថ្ម...
តូក្យូ៖ អាជ្ញាធរដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានចាប់ផ្តើមស៊ើបអង្កេតមូលហេតុនៃការប៉ះទង្គិចគ្នា ដែលបានកើតឡើងនៅអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ រវាងយន្តហោះក្រុមហ៊ុន Japan Airlines Co. និងយន្តហោះឆ្មាំសមុទ្រជប៉ុន។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូន របស់ប្រទេសជប៉ុន ដែលជាទីភ្នាក់ងារពាក់ព័ន្ធរបស់ រដ្ឋាភិបាលទទួលបន្ទុកស៊ើបអង្កេត គ្រោះថ្នាក់ធ្ងន់ធ្ងរពាក់ព័ន្ធនឹងយន្តហោះ រថភ្លើង និងកប៉ាល់ កំពុងពិនិត្យមើលបំណែកយន្តហោះ។ ឧបទ្ទវហេតុនេះបានបង្ខំឱ្យបិទផ្លូវរត់ទាំងបួន នៅអាកាសយានដ្ឋានដ៏មមាញឹកបំផុត របស់ប្រទេសជប៉ុន...
ភ្នំពេញ៖ លោក ងួន ហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានលើកឡើងថា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈមានយុវជនជាង ៦០០នាក់បានចុះឈ្មោះចូលរៀន។ លោកបានគូសបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ...
បរទេស៖ រដ្ឋមន្ត្រីទេសចរណ៍ និងកីឡា របស់ប្រទេសថៃ លោកស្រី Sudawan Wangsuphakijkosol បាននិយាយថា ភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់បានមកទស្សនាប្រទេសថៃកាលពីឆ្នាំមុន ដោយបង្កើតប្រាក់ចំណូលបាន ១,២ ពាន់ពាន់លានបាត។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ៥៥ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ដោយសារការរញ្ជួយដី ដ៏ខ្លាំងនៅថ្ងៃចូលឆ្នាំថ្មីដែលបានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងលិច នៃប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការខូចខាតជាច្រើនពីការរញ្ជួយដី ដែលទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា មានកម្រិត ៧.៦រ៉ិចទ័រ បានកើតឡើងនៅក្នុងខេត្ត Ishikawa លើកោះ Honshu...
បរទេស៖ មន្ត្រីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារដោយមីស៊ីលយ៉ាងទូលំទូលាយ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងទីក្រុង គៀវ និងទីក្រុង ខាគៀវ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចំនួន ៣៥ គ្រឿង និង មីស៊ីលចំនួន ៩៩...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅរដ្ឋធានី Beirut ប្រទេសលីបង់ បានសម្លាប់មេដឹកនាំទី២ នៃក្រុមហាម៉ាសដែលត្រូវបានស្គាល់ឈ្មោះ Saleh al-Arouri ។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងប្រភពសន្តិសុខក្នុងតំបន់បានស្តីបន្ទោសការវាយប្រហារលើអ៊ីស្រាអែល ហើយមេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah ពីមុនបានប្តេជ្ញាសងសឹកប្រឆាំងនឹងការវាយប្រហារបែបនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Al-Arouri ស្ថិតក្នុងចំណោមមនុស្ស៧...
ភ្នំពេញ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់សាធារណៈជន នូវឱកាសការងារក្នុងស្រុកចំនួន ២៥,៥៩៧ កន្លែង ក្នុងវិស័យសំខាន់ៗបី នៃខេត្តចំនួន ១០ សម្រាប់បងប្អូនងាយស្រួលជ្រើសរើសចូលបម្រើការងារ។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារមុខរបរ និងការងារ។ ការផ្តល់ឱកាសការងារក្នុងស្រុក សរុប ២៥,៥៩៧កន្លែង...