ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រម្នាក់នៅស្រុកស្ទោង ខេត្តកំពង់ធំ សប្បាយចិត្តជាខ្លាំងដោយសារបានបន្តការសិក្សាលើជំនាញបច្ចេកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ក្នុងរាជធានីភ្នំពេញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលក្រោមគម្រោងថ្នាក់ជាតិស្តីពីការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល។ ក្នុងនាមជាសិស្សក្រីក្រម្នាក់ យុវជន ឃា សុគុន បានលើកឡើងថា វគ្គសិក្សានេះ អាចសម្រួលជីវភាពគ្រួសារក្រីក្រ ផ្តល់ជំនាញច្បាស់លាស់ និងសមត្ថភាពពេញលេញ ក្នុងការស្វែងរកការងារល្អប្រសើរ មានប្រាក់ខែសមរម្យ ដែលអាចជួយស្ថានភាពគ្រួសារ និងប្រទេសជាតិបាន។ ក្រៅពីនេះ យុវជនមកពីគ្រួសារក្រីក្រមួយនេះ...
ភ្នំពេញ៖ ហាងនំប៉័ងបាយ័ន សាខាបុរីមហាសេដ្ឋី ចាប់ផ្ដើមបើកលក់ហើយ ជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០% រាល់ការទិញនំគ្រប់ប្រភេទ ។ សូមបញ្ជាក់ថា ការបញ្ចុះតម្លៃយ៉ាងពិសេសនេះ គឺនៅសល់តែមួយថ្ងៃនេះទៀតទេ ពោលហាងនំប៉័ងបាយ័ន បានបញ្ចុះតម្លៃចាប់ពីថ្ងៃទី១-៣ ខែមករា ឆ្នាំ២០២៤ ។ បើបងប្អូនអតិថិជនមានចំណាប់អារម្មណ៍ ក្នុងការបញ្ជាទិញនំគ្រប់ប្រភេទ ពីហាងនំប៉័ងបាយ័ន លោកអ្នកអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទទាំងពីរខ្សែនេះបាន៖ 010 555...
ហ្គាហ្សា៖ ប្រភពប៉ាឡេស្ទីន ក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១៥នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរង របួសកាលពីថ្ងៃច័ន្ទ នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុង Deir al-Balah នៅកណ្តាលតំបន់ ហ្គាហ្សាស្ទ្រីប។ ប្រភពបានប្រាប់កាសែតស៊ីនហួឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានកំណត់គោលដៅផ្ទះមួយ ដែលត្រូវបានកាន់កាប់ ដោយជនភៀសខ្លួន ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ដោយសារតែការវាយលុក...
ភ្នំពេញ៖ គិតចាប់ពីថ្ងៃ១៤ ខែវិច្ឆិកា ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានចុះឈ្មោះសមាជិក របបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត សរុបចំនួន ១០៦ ៨៦២នាក់ ។ នេះបើតាមលោក កត្តា អ៊ន រដ្ឋលេខាធិការ...
យេរ៉ូសាឡឹម៖ អ៊ីស្រាអ៊ែល បានសម្រេចចិត្តបង្ហាញខ្លួន នៅតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ក្នុងសវនាការលើសំណុំរឿង ដែលប្តឹងដោយប្រទេសអាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សា។ ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Tzachi Hanegbi បានឲ្យដឹងថា “អ៊ីស្រាអែលបានចុះហត្ថលេខាលើអនុសញ្ញាប្រឆាំងនឹងអំពើប្រល័យពូជសាសន៍អស់ជាច្រើនទសវត្សរ៍មកហើយ ហើយយើងពិតជានឹងមិនធ្វើពហិការនឹងដំណើរការនេះទេ ប៉ុន្តែសូមក្រោកឈរឡើង ហើយប្រឆាំងនឹងផែនការបង្ហូរឈាម ដែលមិនសមហេតុផលប្រឆាំងនឹងយើង”...
យេរ៉ូសាឡឹម៖ ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរី បានបាញ់កាំជ្រួចទៅលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ Golan Heights ដែលកាន់កាប់កាលពីថ្ងៃចន្ទ ដោយជំរុញឱ្យមានការបាញ់ ផ្លោងសងសឹកពីយោធា អ៊ីស្រាអែល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្ររដ្ឋាភិបាលស៊ីរី និង ជាអ្នកឃ្លាំមើលសង្គ្រាម។ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានរាយការណ៍ថា ដីកសិកម្មក្នុងខេត្ត Daraa ជាប់ព្រំដែន ជាមួយនឹងតំបន់ Golan...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា នាវាពិឃាត Alborz របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បានចូលទៅក្នុងដែនទឹកសមុទ្រក្រហមកាលពីថ្ងៃចន្ទ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រ Bab el-Mandeb ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ របាយការណ៍បានឲ្យដឹងថា នាវាពិឃាត Alborz គឺជាផ្នែកមួយនៃនាវាចម្បាំងទី៩៤ របស់កងទ័ពជើងទឹកអ៊ីរ៉ង់ ដោយបន្ថែមថា កងនាវាចរ របស់កងទ័ពជើងទឹកអ៊ីរ៉ង់ បាននិងកំពុងបំពេញបេសកកម្ម នៅលើសមុទ្រខ្ពស់...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួននឹងរក្សាសិទ្ធិក្នុងការឆ្លើយតប ទៅនឹងការធ្វើឃាតនាពេលថ្មីៗនេះ លើមេបញ្ជាការជើងចាស់ របស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី “នៅទីកន្លែង និងពេលវេលាសមស្របណាមួយ”។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅរដ្ឋធានីតេអេរ៉ង់ បានថ្កោលទោសអ៊ីស្រាអែល ចំពោះការវាយប្រហារ ទៅលើមេបញ្ជាការកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ដែលស្ថិតនៅក្នុងទីក្រុងដាម៉ាស់ ដើម្បីប្រយុទ្ធប្រឆាំង...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំងចាប់ពីថ្ងៃ១៨-១៩ ខែមករា ខាងមុខនេះ។ យោងតាមលិខិតរបស់ លោកប្រធានាធិបតី ម៉ាក្រុង ផ្ញើរជូន សម្ដេចធិបតី...
WAJIMA៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា គ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារប្រទេសជប៉ុន ចំថ្ងៃចូលឆ្នាំសកលបានសម្លាប់មនុស្សតិចបំផុត៤៨នាក់ ដោយក្រុមជួយសង្គ្រោះកំពុងតស៊ូក្នុងអាកាសធាតុត្រជាក់នៅថ្ងៃអង្គារនេះដើម្បីទៅដល់តំបន់លំបាកខ្លាំងដែលមនុស្សជាច្រើនភ័យខ្លាចថា ជាប់នៅខាងក្រោមអគារដែលដួលរលំ ។ លោក Masuhiro Izumiya អភិបាលក្រុង បានលើកឡើងថា នៅក្នុងទីក្រុង Suzu ដែលជាទីក្រុងឆ្នេរសមុទ្រដែលមានប្រជាជនរស់នៅជាង៥.០០០គ្រួសារនៅជិតចំណុចកណ្តាលនៃការរញ្ជួយដីនោះ គឺ៩០ភាគរយនៃផ្ទះអាចនឹងត្រូវបំផ្លាញ ។ លោកបានបញ្ជាក់ថា...