ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី ស្ថិតនៅលើដីឡូតិ៍លេខ៧១ វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ៕
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យប្រទេសចិន និងសហរដ្ឋអាមេរិក អនុវត្តដោយស្មោះនូវការយល់ដឹង និងលទ្ធផលរួមសំខាន់ៗ ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន ហើយចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសចិន-អាមេរិក។ ប្រធានាធិបតីចិនបានថ្លែងសុន្ទរកថាក្នុងសារអបអរសាទរផ្ញើជូនប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ ប្រធានាធិបតីចិន លោក ស៊ី...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានផ្លាស់ប្តូរសារអបអរសាទរគ្នាទៅវិញទៅមកនៅថ្ងៃចន្ទនេះ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ នៅក្នុងសាររបស់គាត់ លោក ស៊ី បានឲ្យដឹងថា ការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី និងអន្តរជាតិ។ លោក ស៊ី...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឲ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននឹងកំពុងក្លាយជាទេសភាពសម័យទំនើបគួរឲ្យភ័យខ្លាច និងស្អប់ខ្ពើម ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២ ខែមករាឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ ធ្នូ នៅក្នុងបរិវេណវត្តជោតនារាម គរ...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា ការបង្រួបបង្រួមជាតិមាតុភូមិគឺជា “ភាពជៀសមិនរួចជាប្រវត្តិសាស្ត្រ” នៅក្នុងសុន្ទរកថា ដែលបានថ្លែងនៅថ្ងៃចូលឆ្នាំសកល ដោយកោះដែលគ្រប់គ្រងដោយខ្លួនឯង នឹងឈានទៅដល់ការបោះឆ្នោត ប្រធានាធិបតីនៅថ្ងៃទី១៣ ខែមករា។ មេដឹកនាំរូបនេះបានឲ្យដឹងថា “ប្រទេសចិនប្រាកដជានឹង បង្រួបបង្រួមគ្នាឡើងវិញ ហើយជនជាតិចិនទាំងអស់ នៅលើភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គួរតែត្រូវបានចងភ្ជាប់ដោយ សុភវិនិច្ឆ័យនៃគោលបំណង និងចែករំលែកនៅក្នុងសិរីរុងរឿង នៃការស្តារប្រជាជាតិចិនឡើងវិញ”។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្តេជ្ញានៅថ្ងៃច័ន្ទនេះថា នឹងដាក់ប្រទេសជប៉ុននៅជួរមុខ នៃកិច្ចការពិភពលោកនៅក្នុង “ភាពតានតឹង” ឆ្នាំ២០២៤ ដែលនឹងឃើញព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក គីស៊ីដា ដែលផ្តោតខ្លាំងលើការទូតជាមួយមេដឹកនាំ ពិភពលោកផ្សេងទៀតបានឲ្យដឹងថា លោកនឹងអនុវត្តភាពជាអ្នកដឹកនាំ “តែមួយគត់សម្រាប់ប្រទេសជប៉ុន” តាមរយៈកិច្ចប្រជុំកំពូលការទូតដើម្បី “យកឈ្នះលើបញ្ហាប្រឈម” ដោយលើកឡើងពីបញ្ហាដូចជា សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឲ្យដឹងថា ឆ្នាំ២០២៤ នឹងក្លាយជា “ថ្ងៃរុងរឿងថ្មី” នៃការរៀបចំសម្រាប់សង្រ្គាម នៅក្នុងកិច្ចពិភាក្សាដ៏ក្តៅគគុកមួយទៅកាន់មេបញ្ជាការយោធាកាលពីថ្ងៃអាទិត្យ ដោយបានស្តីបន្ទោសការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពោះការផ្លាស់ប្តូរ ដែលបង្កឱ្យមានភាពតានតឹង។ លោក គីម បានប្រាប់មេបញ្ជាការយោធានៅឯអគារការិយាល័យនៃគណបក្សពលករកូរ៉េដែលកំពុងកាន់អំណាចក្នុងទីក្រុងព្យុងយ៉ាងថា ឧបទ្វីបកូរ៉េកំពុងខិតជិតដល់គែមនៃជម្លោះប្រដាប់អាវុធ”។ យោងតាម KCNA បានឱ្យដឹងថា...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានណែនាំប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងបន្ដអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ទោះបីជាទីភ្នាក់ងារឧតុនិយមជប៉ុន បានដកការព្រមានអំពីរលកយក្សស៊ូណាមិ នៅតាមបណ្តាខេត្តរងគ្រោះ។ យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានប្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ កំពុងរស់នៅ ធ្វើការ និងសិក្សានៅជប៉ុន អំពីស្ថានភាពនៃគ្រោះរញ្ជួយដី (កម្រិត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការអបអរសាទរចំពោះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ចំនួន ២០៤ដុល្លារ ក្នុង ១ខែ ចាប់ពីខែមករា ឆ្នាំ២០២៤នេះ តទៅ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា វាមិនអាចទៅរួចនោះទេក្នុងការសម្រេចបានការបង្រួបបង្រួមគ្នាឡើងវិញរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល ពីព្រោះគោលការណ៍របស់កូរ៉េខាងត្បូងគឺប្រឆាំងដោយផ្ទាល់ទៅនឹងប្រទេសកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃអាទិត្យថា ថ្លែងទៅកាន់កិច្ចប្រជុំនៃគណបក្សពលករដែលកំពុងកាន់អំណាច លោក គីម បាននិយាយថា ទំនាក់ទំនងរដ្ឋទាំងពីរបានក្លាយទៅជា...