ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគមកពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅកម្ពុជា។ បើតាមសម្តេចធិបតីបានរៀបរាប់នៅលើបណ្តាញតេឡេក្រាមថា កម្ពុជា ពោរពេញដោយសក្តានុពលលើការវិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាព កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងនៅថ្ងៃ១៥ មករាថា គ្រាន់តែក្នុងរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ គិតពីថ្ងៃ២-១៤ មករា ដើមឆ្នាំ២០២៤នេះ យ៉ាងហោចណាស់មានជនសង្ស័យចំនួន៦៨២នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន (ធន់ល្មម) សរុប២៩០ករណី នៅទូទាំងប្រទេស។ លោក ទូច សុឃៈ បន្តថា តួលេខនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសាទរចំពោះ ក្រុមហ៊ុន Puy Du Fou Asia ក្នុងការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា ។ ការសម្តែងនូវការអបអរសាទរ របស់សម្តេចនាយករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក...
ភ្នំពេញ៖ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន បានសិក្សារួចមកហើយ អំពីទីតាំងចំនួន២ខេត្ត ដែលអំណោយផលល្បឿនខ្យល់ខ្លាំង នឹងអាចបង្កើតជា ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល នៅកម្ពុជា ដោយដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤បានអញ្ជើញទស្សនានិងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈPrince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់លោករដ្ឋមន្ត្រីពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។ តាមគោលការណ៍មជ្ឈមណ្ឌលផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថមផងដែរដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះព្រោះថា ថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដារនៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince...
បរទេស៖ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយ នៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែនបានវាយប្រហារលើនាវាកុងតឺន័ររបស់អាមេរិក ជាមួយនឹងមីស៊ីលឆ្លងទ្វីបផ្លោងកាលពីថ្ងៃចន្ទ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមសកម្មប្រយុទ្ធបានប្តេជ្ញាកំណត់គោល ដៅដឹកជញ្ជូនទំនិញ នៅក្នុងឈូងសមុទ្រ Aden ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស។ នៅរសៀលថ្ងៃច័ន្ទ ក្រុមសកម្មប្រយុទ្ធ Houthi គាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវា ពីតំបន់គ្រប់គ្រងដោយ Houthi នៃប្រទេសយេមែន...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ ។ ក្រោយដាក់ឱ្យអនុវត្តរយៈពេល ២ខែគត់ មកនេះ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការគាំទ្រ ដល់ក្រុមហ៊ុន TotalEnergies លើការវិនិយោគ នៃការតភ្ជាប់បណ្តាញចរន្តអគ្គិសនី ក្រោមបាតសមុទ្រពីកម្ពុជា ទៅសិង្ហបុរី ។ ការគាំទ្រនេះ ធ្វើឡើងក្នុងឱកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Patrick POUYANNÉ ប្រធាន...
ភ្នំពេញ៖ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) បានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគ ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យកាន់តែច្បាស់បន្ថែមទៀត ។ ការប្តេជ្ញាខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffroy Roux...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងជាថ្មី នូវការគាំទ្រឥតឈប់ឈររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង។ លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកការគោរព ចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។ លោកបានបន្ដថា...