ភ្នំពេញ៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោកបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានលើកឡើងថា ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នៅកម្ពុជា នឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទំាងពីរ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ...
ភ្នំពេញ៖ យុវតី ឈឹម រចនា ដែលកំពុងរៀនជំនាញការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀងបានលើកឡើងថាខ្លួនពេញចិត្តយ៉ាងខ្លាំងក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល ហើយរូបគេសង្ឃឹមថាការរៀនជំនាញវិជ្ជាជីវៈនឹងអាចផ្លាស់ប្តូស្ថានភាពគ្រួសាររបស់គេនាពេលអនាគត។ យុវតីរូបនេះថា៖«ដោយសារតែខ្ញុំពេញចិត្តពីព្រោះវាជាឱកាសសម្រាប់យុវជនដែលមានជីវភាពខ្វះខាតអាចរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃ ថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត»។ យុវតីបន្ថែមថា ក្នុងរយៈពេល៣សប្តាហ៍ក្នុងការចាប់ផ្តើមរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះខ្លួនបានសិក្សានូវជំនាញទន់ ប្រមុំ ការតចរន្តក្នុងគេហដ្ឋាន និងការសិក្សាការវាស់តង់ស្យុងផ្សេងៗជាច្រើនទៀត។ កម្មវិធីសិក្សាទាំងនេះកញ្ញាសង្ឃឹមថាសិក្ខាកាមអាចស្រូបយកចំណេះ ជំនាញបានឆាប់រហ័ស និងអាចទាក់ទាញចំណាប់អារម្មណ៍យុវជនឱ្យមកសិក្សាបានគ្រប់ៗគ្នាផងដែរ។ យុវតីថា៖«ក្រៅពីសិក្សាលើមុខវិជ្ជាទាក់ទងនិងជំនាញ ក្នុងនោះដែរគ្រូបង្រៀនក៏បានផ្តោតលើការបង្រៀនការធ្វើការងារជាក្រុម...
តូក្យូ៖ ជប៉ុន និងអាល្លឺម៉ង់ បានបញ្ចប់កិច្ចព្រមព្រៀងយោធាមួយ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរការផ្គត់ផ្គង់ និងការគាំទ្រផ្នែកដឹកជញ្ជូន ខណៈដែលប្រទេសទាំងពីរមានបំណងពង្រឹងទំនាក់ទំនងការពារជាតិរបស់ពួកគេ ចំពោះមុខការអះអាងដែនសមុទ្រ ដែលកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំប្រទេសជប៉ុន លោក Clemens von Goetze បានចុះហត្ថលេខានៅទីក្រុងតូក្យូ នូវកិច្ចព្រមព្រៀងទិញ និងសេវាកម្មឆ្លងដែន ឬ...
រ៉ង់ហ្គូន៖ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលហែកហួរដោយសង្រ្គាម ការវាយលុកមួយ បានចាប់ផ្តើមនៅចុងខែតុលា ដោយសម្ព័ន្ធមិត្ត នៃក្រុមឧទ្ទាមជនជាតិភាគតិចចំនួន៣ នៅក្នុងតំបន់ភាគខាងជើង របស់ប្រទេសនេះ បានបង្កបញ្ហាប្រឈម ដ៏ធំបំផុត ចំពោះយោធាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋប្រហារដែលបានទម្លាក់ ការបោះឆ្នោតជ្រើសរើស របស់រដ្ឋបាលលោកស្រី អ៊ុងសាន ស៊ូជី ។ រួមជាមួយនឹងការវាយលុក ដោយក្រុមឧទ្ទាមជនជាតិ...
ឡាវ៖ ប្លុកតំបន់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបញ្ចប់ការពិភាក្សា ដោយគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រទេសថៃ ក្នុងការបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីផ្តល់ជំនួយសម្រាប់ជនស៊ីវិល ដែលផ្លាស់ទីលំនៅដោយសារសង្គ្រាមស៊ីវិល ដែលកំពុងកើនឡើងរបស់ប្រទេសនេះ។ រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumxay Kommasith ដែលធ្វើជាប្រធានកិច្ចប្រជុំរយៈពេល ពីរថ្ងៃដែលបានចាប់ផ្តើមថ្ងៃសៅរ៍នៅទីក្រុងហ្លួងប្រាបាង បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនោះក៏មានការចូលរួមដោយមន្ត្រីរដ្ឋាភិបាលយោធាជាន់ខ្ពស់ មីយ៉ាន់ម៉ាផងដែរថា ប្រទេសថៃ បានស្នើសុំផែនការ...
ភ្នំពេញ៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា ការកើនឡើងនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចរវាងមហាអំណាចនានា បន្ថែមទៅលើបញ្ហាប្រឈមដែលកំពុងរ៉ាំរ៉ៃ និងជាន់គ្នា បានបង្កជាកង្វល់ និងក្តីបារម្ភ សម្រាប់ជាច្រើននៅជុំវិញពិភពលោក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី ការបរទេសអាស៊ាន នៅថ្ងៃទី២៩ ខែមករា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានអះអាងថា បច្ចុប្បន្ននេះ ទ័ពអ៊ុយក្រែនមានចំនួនប្រមាណជា ៨៨០០០០នាក់ កំពុងបម្រើការនៅ ក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលក្រុងគៀវនឹងបន្តប្រមូលផ្តុំកងទ័ពបន្ថែមទៀត ជាចម្បង។ កាលពីខែមុនលោក Zelensky បានអះអាងថា កងកម្លាំងជើងគោករបស់ទីក្រុងគៀវ មានបុគ្គលិកបម្រើការជាង៦០ម៉ឺននាក់ ខណៈដែលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នៅពេលដែលរុស្ស៊ី ចាប់ផ្តើមការវាយលុករបស់ខ្លួន...
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា សម្រាប់ឆ្នាំ២០២៤ ចំនួន៣៦នាក់ ឲ្យចូលបម្រើការងារ តាមអង្គភាពនានា នៅទីស្តីការក្រសួង តាមមុខជំនាញដូចខាងក្រោម៖
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួបលោក LEUNG Chun-Ying អគ្គនាយកមូលនិធិ GX និងអនុប្រធានគណៈកម្មាធិការជាតិនៃប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នាថ្ងៃ២៩ មករា បានលើកឡើងថា កន្លងមកមូលនិធិនេះ បានសហការរួមចំណែកគាំទ្រលើកកំពស់សេវាសុខាភិបាល តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យមកជួយវះកាត់ជំងឺភ្នែកឡើងបាយ ឲ្យប្រជាពលរដ្ឋកម្ពុជាបានចំនួន ៦២០៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបេឡារុសពេលនេះបានចូលរួមជាមួយក្លឹបនៃ ប្រទេសមហាអំណាចនុយក្លេអ៊ែរដែរហើយ។ ថ្លែងការណ៍ដែលមេដឹកនាំរុស្សីរូបនេះបានសំដៅទៅទីក្រុង Minsk ក្នុងពេលទើបតែបានជោគជ័យនូវប្រតិបត្តិការស្ថានីយ៍ថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួនដែលត្រូវបានសាងសង់ដោយក្រុមហ៊ុន Rosatom ដែលជាសាជីវកម្មថាមពលអាតូមិករដ្ឋរបស់រុស្ស៊ី។ ក្រសួងថាមពលរបស់ប្រទេសបេឡារុស្សបានផ្តល់ភ្លើងខៀវជាផ្លូវការនៅក្នុងខែវិច្ឆិកាចំពោះប្រតិបត្តិការពាណិជ្ជកម្មនៃអង្គភាពថាមពលទីពីររបស់ស្ថានីយ៍។ ក្នុងនោះផងដែរប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នៅពេលនោះថា ជាមួយនឹងសមត្ថភាពផលិតថាមពលសរុប២៤០០មេហ្គាវ៉ាត់ រោងចក្រនេះត្រូវបានគេរំពឹងថានឹងគ្របដណ្តប់រហូតដល់៤០ភាគរយនៃតម្រូវការថាមពលរបស់ប្រទេស៕ ប្រែសម្រួល៖ស៊ុនលី