ព័ត៌មានអន្តរជាតិ

លោក Zelensky អះអាងអំពីការកើនឡើង នៃកងកម្លាំងយោធា របស់អ៊ុយក្រែន

រូបភាពពី៖​ XINHUA

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានអះអាងថា បច្ចុប្បន្ននេះ ទ័ពអ៊ុយក្រែនមានចំនួនប្រមាណជា ៨៨០០០០នាក់ កំពុងបម្រើការនៅ ក្នុងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន ហើយរដ្ឋាភិបាលក្រុងគៀវនឹងបន្តប្រមូលផ្តុំកងទ័ពបន្ថែមទៀត ជាចម្បង។

កាលពីខែមុនលោក Zelensky បានអះអាងថា កងកម្លាំងជើងគោករបស់ទីក្រុងគៀវ មានបុគ្គលិកបម្រើការជាង៦០ម៉ឺននាក់ ខណៈដែលនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២នៅពេលដែលរុស្ស៊ី ចាប់ផ្តើមការវាយលុករបស់ខ្លួន កងទ័ពអ៊ុយក្រែនជាផ្លូវការមានទាហានត្រឹមតែ២៦០០០០នាក់ប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានសាធារណៈ ARD របស់អាល្លឺម៉ង់ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃចន្ទ មេដឹកនាំអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវឥឡូវនេះមាន កងទ័ពមួយលាននាក់មកហើយដោយបន្ថែមថា មានមនុស្សជាង ៣០លាននាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសឥឡូវនេះ។

ក្នុងពេលជាមួយគ្នានោះលោក Zelensky បានកត់សម្គាល់ថាមនុស្សចន្លោះពី៦,៥ លាននាក់ទៅ ៧,៥ លាននាក់បានចាកចេញពីអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ ហើយបាននិយាយថាទីក្រុងគៀវ ចង់ធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋដែលមានសិទ្ធិចូលបម្រើយោធា៕ ប្រែសម្រួល៖ស៊ុនលី

To Top