ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៤នេះ ដោយសាំងធម្មតា១លីត្រមានតម្លៃ ៤.១៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.១៥០រៀល ៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរពាក់ព័ន្ធបានទទួលការណែនាំ និងចាត់វិធានការទាន់ពេលវេលា ក្នុងការផ្ដល់ប្រភពទឹកដល់ប្រជាកសិករស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីស្រោចស្របដំណាំស្រូវប្រាំង របស់ពួកគាត់។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តិទី ៣...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ស្ថានកុងស៊ុលរបស់ប្រទេសអ៊ុយក្រែន ប្រឆាំងនៅចក្រភពអង់គ្លេសបានប្រកាសថា ប្រជាជនអ៊ុយក្រែនដែលរស់នៅ ក្រៅប្រទេសត្រូវតែចុះឈ្មោះចូលបម្រើយោធា នេះបើយោងតាមក្រឹត្យរបស់រដ្ឋាភិបាល ដែលបានអនុម័តថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបាន ចេញផ្សាយកាលពីថ្ងៃពុធ វាបានពន្យល់ថា ការណែនាំនេះគឺឆ្លើយតបទៅនឹង ការសាកសួរជាច្រើនពីជនជាតិអ៊ុយក្រែន ដែលរស់នៅក្នុងប្រទេសនេះ។ យោងតាមច្បាប់ចែងថ្មី ជនជាតិអ៊ុយក្រែន ត្រូវចុះឈ្មោះចូលបម្រើយោធា ក្នុងករណីស្នាក់នៅក្រៅប្រទេសអ៊ុយក្រែន ក្នុងរយៈពេលលើសពីបីខែហើយការមកដល់ថ្មីត្រូវតែបង្ហាញ នៅស្ថាប័នការទូតអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍...
បរទេស៖ ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាងថា ការស៊ើបអង្កេតផ្ទៃក្នុងនៃការអនុវត្ត លទ្ធកម្មយោធារបស់ប្រទេសនេះ បានបង្ហាញឱ្យឃើញនូវការចំណាយ ទាក់ទងនឹងចោរកម្មមានចំនួនទៅដល់ ២៦២លានដុល្លារ។ យោងតាមការដកស្រង់ព័ត៌មានដោយ RT ជនល្មើសដែលត្រូវបានចោទប្រកាន់ អាចនឹងត្រូវកាត់ទោសព្រហ្មទណ្ឌ ចំពេលមានការបង្ក្រាបអំពើ ពុករលួយនាពេលខាងមុខនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov កាលពីថ្ងៃចន្ទបានប្រកាសលទ្ធផល នៃការស៊ើបអង្កេតដែលបានចាប់ផ្តើម នៅពេលដែលគាត់ចូលកាន់តំណែង កាលពីបួនខែមុនមកម្ល៉េះ។ លោករដ្ឋមន្ត្រីបាននិយាយទៀតថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំបក្សប្រឆាំងអ៊ុយក្រែន លោក Viktor Medvedchuk បាននិយាយថា ប្រធានាធិបតីVladimir Zelensky នឹងត្រូវធ្លាក់ចេញពីតំណែងនៅក្នុងឆ្នាំនេះ។ មេបក្សាប្រឆាំងរូបនេះក៏បានលើកឡើង ដោយបានប្រឆាំងនឹងសម្ព័ន្ធមិត្តក្នុងស្រុក និងបរទេសទាំងអស់របស់លោក ហើយលោកបានបន្ថែមថា អវត្តមានរបស់ Zelensky នឹងល្អបំផុតសម្រាប់ប្រជាជនអ៊ុយក្រែន។ លោក Medvedchuk គឺជាមេដឹកនាំនៃគណបក្សប្រឆាំងបក្សដើម្បីជីវិត ដែលរដ្ឋាភិបាលរបស់...
បរទេស៖ ក្រសួងការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធថា ឯកអគ្គរដ្ឋទូតកោះតៃវ៉ាន់ប្រចាំ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានជួបជាមួយប្រធានសភា តំណាងរាស្រ្តសហរដ្ឋអាមេរិកលោក Mike Johnson ដែលនាំឱ្យមានការស្តីបន្ទោស យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ បំផុតរបស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនង...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ឱ្យដំណើរការសេវា ផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ ដោយមិនចាំបាច់ត្រឡប់មកកម្ពុជាវិញ គឺធ្វើនៅកូរ៉េតែម្ដង។ ការធ្វើលិខិតឆ្លងដែន នៅប្រទេសកូរ៉េ នេះ ដោយអនុវត្តតាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចអនុវត្តវិន័យចំពោះ វរសេនីយ៍ត្រី ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រង ទិន្នន័យស្ថិតិប្រជាពលរដ្ឋ នៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិ មូលហេតុល្មើសវិន័យរបស់ កងកម្លាំងនគរបាលជាតិ ៕
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី” ។
ភ្នំពេញ៖ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល មិនលើកលែង មិនយោគយល់ មិនអត់អោន និងមិនអនុគ្រោះឡើយ ចំពោះបុគ្គលជាបេក្ខជនណាបានប៉ុនប៉ង ឬក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឬឯកសារសាធារណៈពាក់ព័ន្ធដទៃទៀត ក្នុងការដាក់ពាក្យចូលរួមប្រឡងថ្នាក់ជាតិ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រី នាថ្ងៃទី១០ មករា បានឲ្យដឹងថា កន្លងមក គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាល ក្នុងវិស័យសុខាភិបាល ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំ...