ព័ត៌មានអន្តរជាតិ

មេបក្សប្រឆាំងអ៊ុយក្រែន៖ លោក Zelensky នឹងត្រូវបណ្តេញចេញ នៅក្នុងឆ្នាំនេះ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំបក្សប្រឆាំងអ៊ុយក្រែន លោក Viktor Medvedchuk បាននិយាយថា ប្រធានាធិបតីVladimir Zelensky នឹងត្រូវធ្លាក់ចេញពីតំណែងនៅក្នុងឆ្នាំនេះ។

មេបក្សាប្រឆាំងរូបនេះក៏បានលើកឡើង ដោយបានប្រឆាំងនឹងសម្ព័ន្ធមិត្តក្នុងស្រុក និងបរទេសទាំងអស់របស់លោក ហើយលោក​បាន​បន្ថែម​ថា អវត្តមាន​របស់ Zelensky នឹង​ល្អ​បំផុតសម្រាប់​ប្រជាជន​អ៊ុយក្រែន។

លោក Medvedchuk គឺជាមេដឹកនាំនៃគណបក្សប្រឆាំងបក្សដើម្បីជីវិត ដែលរដ្ឋាភិបាលរបស់ Zelensky បានហាមឃាត់ដោយចោទប្រកាន់ថាជា អ្នកគាំទ្ររុស្ស៊ីហើយ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​និង​បង្ខំ​ឱ្យ​ចេញ​ពី​ប្រទេស​អ៊ុយក្រែន ​ក្នុង​ការ​ដោះ​ដូរ​អ្នក​ទោស​ជាមួយ​ ទីក្រុង​ម៉ូស្គូនាពេលកន្លងមក។

ចាប់តាំងពីពេលនោះមក អ្នកនយោបាយរូបនេះបាន បន្តធ្វើការផ្សព្វផ្សាយគម្រោងមួយ ដែលនឹងធ្វើឱ្យប្រទេសកំណើត របស់គាត់ក្លាយជារដ្ឋអព្យាក្រឹត ផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ និងបង្ហាញជំហដែលផ្ទុយពី សត្រូវរបស់ប្រទេសរុស្ស៊ី ៕

ប្រែសម្រួល៖ ស៊ុន លី

To Top