ភ្នំពេញ៖រដ្ឋសភាកម្ពុជានិងប៉ាគីស្ថានបានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញឱ្យមានកា របង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរ ដ្ឋសភាប្រទេសទំាង ពីរ នាពេលខាងមុខ ឆាប់ៗនេះ ក្នុងការបម្រើផលប្រយោជ ន៍ប្រជាជននៃប្រទេសទំាងពីរ។ ការជំរុញនេះធ្វើឡើងក្នុងជំនួបពិភាក្សាការរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar...
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាក្តីសង្ឃឹមយ៉ាងពិតប្រាកដ របស់ប្រជាពលរដ្ឋ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១០ មករានេះ លោករដ្ឋមន្ត្រីប្រតិភូ ប៉ែន បូណា បានលើកឡើងថា...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ Columbia និងជាអ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក ដ៏ល្បីល្បាញមួយរូប បានបង្ហាញឆន្ទៈដ៏មុតមាំ និងត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែក និងជួយកម្ពុជា នូវទស្សនាទាន បទពិសោធន៍ពាក់ព័ន្ធ ការអភិវឌ្ឍប្រកបដោយចីរភាព និងការកសាងសេដ្ឋកិច្ចពណ៌បៃតង ។ ការបង្ហញឆន្ទៈ និងការតៀមខ្លួនរបស់អ្នកជំនាញសេដ្ឋកិច្ចកម្រិតពិភពលោក ដ៏ល្បីល្បាញរូបនេះ ធ្វើឡើងក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា បានទិញឯកសណ្ឋានស្ត្រីចំនួន៥០០០០ ឈុតជាលើកដំបូងចាប់តាំងពីជម្លោះចាប់ផ្តើម។ ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិ Rustem Umerov ធ្វើឡើងមួយថ្ងៃមុនពេលការបោះឆ្នោត សភារំពឹងទុកលើវិសោធនកម្មច្បាប់ស្តីពីការចល័តទ័ពរបស់អ៊ុយក្រែន។ ការសម្រេចចិត្តដែលបានស្នើឡើងបានបង្កឱ្យមានការតវ៉ាជាសាធារណៈ ដោយអ្នកខ្លះហៅពួកគេថាមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយមានគោលបំណងជាចម្បងក្នុងការបង្រ្កាបលើសេចក្តីព្រាងច្បាប់។ខណៈពេលដែលវាត្រូវបានគេនិយាយថាការផ្លាស់ប្តូរច្បាប់ មិនបានមើលឃើញទុកជាមុន នូវការចុះឈ្មោះរបស់ស្ត្រីនោះសំណើបែបនេះត្រូវបានបញ្ចេញពីមុននោះទេ។ កាលពីខែមុន សមាជិកសភាអ៊ុយក្រែន Inna Sovsun បាននិយាយថា រដ្ឋាភិបាលគួរតែពិចារណាលើការព្រាងសម្រាប់យោធាស្ត្រីប្រសិនបើយល់ថាចាំបាច់។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron បានប្រាប់សភាកាលពីថ្ងៃអង្គារម្សិលមិញថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងមិនរអាក់រអួល ក្នុងការគាំទ្ររបស់ពួកគេ ចំពោះបុព្វហេតុអ៊ុយក្រែននោះទេ ហើយរុស្ស៊ីមិនគួរពឹងផ្អែក លើការរង់ចាំពួកគេឡើយ ។ លោកCameron ដែលធ្លាប់បំពេញការងារជា នាយករដ្ឋមន្ត្រីអង់គ្លេសចន្លោះឆ្នាំ២០១០និង ២០១៦ គាត់ត្រូវបានតែងតាំងការងារនេះ កាលពីខែវិច្ឆិកាឆ្នាំមុន។ ការបង្ហាញខ្លួននៅថ្ងៃអង្គារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed បានបង្ហាញរបាយការណ៍សុខភាពមួយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinកំពុងបន្តធ្វើការព្យាបាលជំងឺ មហារីកក្រពេញប្រូស្តាតតាំងតែពីដើមខែធ្នូមកម្ល៉េះ។ ប្រភពដដែលបានសរសេរថានេះហើយជាមូលហេតុនៃ ការស្នាក់នៅមន្ទីរពេទ្យត្រូវបានរក្សាការសម្ងាត់ទាំងពីសេតវិមាន និងសាធារណៈជនអាមេរិកអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ដំបូងឡើយ មន្ទីរបញ្ចកោណបានលើកឡើងពីការអវត្តមានរបស់ Austin កាលពីថ្ងៃសុក្រមុន ដោយប្រាប់អ្នកសារព័ត៌មានថា គាត់បានបន្តភារកិច្ចរបស់គាត់ឡើងវិញហើយទោះបីជាយ៉ាងណាក្តី។ ប៉ុន្តែមកទល់ចុងសប្តាហ៍មុន...
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការចុះពិនិត្យ ពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។ បេសកកម្មនៅក្រុងសំពៅពូន របស់លោកបណ្ឌិត មានការអញ្ជើញចូលរួមពីលោក ឡាំ...
ភ្នំពេញ៖ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានអះអាងថា នៅពេលស្ទឹងពោធិ៍សាត់១ កំពុងដំណើរការសាងសង់ ក្រោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញបើកដ្ឋានសម្ពោធកាលពីខែ កុម្ភៈ ឆ្នាំ២០២៣នោះ នៅពេលបញ្ចប់ការសាងសង់ នឹងជួយស្តុកទឹកបានរហូតទៅដល់ ១០០លានម៉ែត្រគូប ដើម្បីបានផ្តល់ទឹកឲ្យប្រជាកសិករ បានបង្កង្កើនផលស្រូវបានរាប់ម៉ឺនហិកតា។ លោក ខូយ...
ភ្នំពេញ ៖ ទំនាក់ទំនងទ្វេភាគី កម្ពុជា-ថៃ នឹងកាន់តែល្អរឹងមាំ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើគ្រប់វិស័យ រួមទាំងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងកម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងឲ្យលោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា...