ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា-ប៉ាគីស្ថាន ជំរុញការបង្កើតអនុស្សរណៈយោគយល់គ្នា ឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ

ភ្នំពេញ៖រដ្ឋសភាកម្ពុជានិងប៉ាគីស្ថានបានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង ជាពិសេសជំរុញឱ្យមានកា របង្កើតឡើង នូវអនុស្សរណៈយោគយល់គ្នា (MOUs) ស្តីពីកិច្ចសហប្រតិបត្តិការរវាងរ ដ្ឋសភាប្រទេសទំាង ពីរ នាពេលខាងមុខ ឆាប់ៗនេះ ក្នុងការបម្រើផលប្រយោជ ន៍ប្រជាជននៃប្រទេសទំាងពីរ។

ការជំរុញនេះធ្វើឡើងក្នុងជំនួបពិភាក្សាការរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារ ណរដ្ឋឥស្លាម ប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នៅវិមានរដ្ឋសភា។ នៅក្នុងជំនួបលោកឯកអគ្គរដ្ឋទូត បានអបអរសាទរការបោះឆ្នោតដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សានៅកម្ពុជា។
លោក បានបញ្ជាក់ថា៖« ប៉ាគីស្ថានជាប្រទេសមួយ ដែលបានធ្វើជាសាក្សីនៅក្នុងការបោះឆ្នោតជាសកល កាលពីខែកក្កដា ដោយបានបញ្ជូន ឥស្សរជនសំខាន់ៗរបស់ខ្លួន មកសង្កេតការណ៍ជាច្រើននាក់»។

លោកទូត បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅក្នុងកុម្ភៈខាងមុខនេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភា។ បន្ទាប់ពីការបោះឆ្នោ តបង្កើតរដ្ឋសភាថ្មីហើយនោះ ប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការប ង្កើតនូវអនុ ស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប៉ាគីស្ថាននិងកម្ពុជា ក្នុងការព ង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការលើកឡើងរបស់ឯ កអគ្គរដ្ឋទូតនិងបានគូសបញ្ជាក់ថា៖«ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង ក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។ កិច្ចសហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទំាងពីរ មិនត្រឹមបម្រើផលប្រយោជន៍ សុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរប ស់កម្ពុជានិងប៉ាគី ស្ថាននោះទេ តែនឹងបម្រើដល់ ផលប្រយោជន៍រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់និងសកលោកទំា ងមូល»។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់សភាប៉ាគីស្ថាន នៅលើវេទិកាអន្តរសភានានា ក្នុងបុព្វសន្តិភាពនិងមនុស្សធម៌ ជាពិសេសគណៈប្រតិភូ រដ្ឋសភាប៉ាគីស្ថានតែងតែមានវត្តមាន ចូលរួមនៅក្នុងកិច្ចប្រជុំ ឬមហាសន្និបាត វេទិកាអន្តរសភា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។ សម្តេចបានគូសបញ្ជាក់ថា សភាទាំងពីរប្រទេសបានបន្តការគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្នុងក្របខណ្ឌពហុភាគីនានា រួមទាំង APA, IPU, APPF, ASEP និងAIPA ជាដើម។ ជាមួយគ្នានោះដែរសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណប្រទេ សប៉ាគីស្ថានដែលបានគំាទ្រដល់ការបោះឆ្នោតនៅកម្ពុជានិងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។

ក្នុងជំនួបសម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថានពិនិត្យលទ្ធភាពនៅក្នុងការ ពង្រីកការវិនិយោគនិងការធ្វេីពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែក អាហារហ៉ាល់ឡា “Halal” ជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍ ជាដើម។ ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត ប៉ាគីស្ថាន មានសុទិដ្ឋិនិយមថានៅពេលស្ថាន ទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថានបានបង្កើតជាផ្លូវការនោះ ការពង្រឹងព ង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរកាន់តែរីកចម្រើន មានការលូត លាស់បានឆាប់រហ័ស។ ទាក់ទងការធ្វើពាណិជ្ជកម្ម លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា បច្ចុប្បន្ននេះ ស្ថានទូតប៉ាគីស្ថាននៅភ្នំពេញ បានកំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយក្រសួ ងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងក្នុងវិស័យ ពាណិជ្ជកម្មមួយ នឹងចេញជារូបរាងនៅពេលឆាប់ៗ ខាងមុខនេះដែរ៕

To Top