ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បើតាមរបាយការណ៍ក្រសួងមហាផ្ទៃក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន៥៧ករណី បណ្ដាលឲ្យស្លាប់ចំនួន២២នាក់ និងរងរបួស៧៧នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃ២-៧ មករា ។ លោកថា មិនខុសពីឆ្នាំ២០២៣ ទាំងមូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដងដែលជួបគ្រោះថ្នាក់ ច្រើនជាងគេ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ៕
បេរ៉ូត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រុម Hezbollah បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន និងសមាជិកម្នាក់ទៀតនៃក្រុមយោធាស៊ីអ៊ីត ត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល ដែលសំដៅលើរថយន្តរបស់ពួកគេនៅក្នុងភូមិ Khirbet Selm ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ ។ ក្រុមយោធាបានឲ្យដឹងថា លោក Wissam...
ភ្នំពេញ៖ លើកយកបទពិសោធន៍ ការប្រឡងជ្រើសរើសនាយទាហាន ក៏ដូចជាការប្រៀបធៀបទៅ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចធ្លាប់បានចាត់តាំងក្រុមការងារ ឲ្យតាមដានឃ្លាំមើលលើបណ្តាញសង្គម ទប់ស្កាត់ការបែកធ្លាយវិញ្ញាសា នៅមុនការប្រឡង រហូត២៤ម៉ោង ។ ការរំលឹកបទពិសោធន៍ផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ជាសិស្សបានប្រឡងសញ្ញាបត្រ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការធ្វើកំណែទម្រង់ប្រឡងបាក់ឌុបមិនមែនជាការធ្វើបដិវត្តន៍នោះទេ មិនផ្ដាច់ចោលនូវគោលនយោបាយពីមុន ហើយគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺផ្អែកលើមូលដ្ឋាននៃគោលនយោបាយកាលពីអាណត្តិមុនៗ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីលើកឡើងថា កំណែងទម្រង់រយៈពេល១០ឆ្នាំកន្លងមក ក្នុងការប្រឡងនោះ សម្ដេចតេជោ ហ៊ុន...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តកើតមានឡើងពីសំណាក់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី២៣.០០០នាក់ ។ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអ៊ែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ចំនួន២៤៩នាក់ និងបង្កឲ្យមានរបួស៥១០នាក់ផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់២៣.០៨៤នាក់ និងរបួសមានដល់ទៅ៥៨.៩២៦នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចជាអ្នកមានមនោសញ្ចេតនាជាខ្លាំង ចំពោះបេក្ខជនប្រឡងប្រជែងម្តងៗ ទោះបីមានការអន្តរាគមន៍ពីក្រុមគ្រួសារយ៉ាងណាក្តី គឺអ្នកចេះជាប់។ ក្នុងពិធីសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាថ្ងៃ៩ មករានេះ សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំមានមនោសញ្ចេតនា គឺអ្នកចេះប្រឡងជាប់ ។ ចំណុចនេះ ខ្ញុំមានសម្រាប់ប្អួនៗដែលប្រឡងទាំងអស់គ្នា»។...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦៨នាក់នៅ Ishikawa របស់ប្រទេសជប៉ុនគិតត្រឹមថ្ងៃចន្ទនេះ ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារមកលើខេត្តនៅភាគកណ្តាល និងតំបន់ជុំវិញរបស់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលព្រិល និងភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងដែលបានរារាំងដល់ការជួយសង្គ្រោះ និងប្រតិបត្តិការរុករក ។ យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ចំនួនមនុស្សដែលគ្មានគណនីនាពេលបច្ចុប្បន្ននេះបានកើនឡើងដល់៣២៣នាក់នៅក្នុងខេត្តដែលរងគ្រោះខ្លាំងបំផុតគិតត្រឹមម៉ោង២រសៀល ម៉ោងក្នុងស្រុក ខណៈមនុស្សតិចបំផុតចំនួន៥៦៥នាក់បានរងរបួសដោយសារការរញ្ជួយដីនេះ ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ដោយបង្កើតវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯងវិញរបស់បេក្ខជនប្រឡង។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីចាត់ទុកការប្រឡងបាក់ឌុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកការខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។...
លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០ ដោយគូសបញ្ជាក់ថា ត្រូវធ្វើកំណែទម្រង់ក្នុងបក្ស ដើម្បីពុះពារការលំបាកក្នុងន័យយកឈ្នះក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយក្នុងរយៈពេលយូរ។ កាលពីព្រឹកថ្ងៃទី ៨ ខែមករា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០។ លោកបានគូសបញ្ជាក់ថា បន្ទាប់ពីបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់អស់រយៈពេល...