ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា មានរហូតដល់ជាង២៣.០០០នាក់

រូបភាពពី៖​ XINHUA

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តកើតមានឡើងពីសំណាក់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី២៣.០០០នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអ៊ែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ចំនួន២៤៩នាក់ និងបង្កឲ្យមានរបួស៥១០នាក់ផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។

ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់២៣.០៨៤នាក់ និងរបួសមានដល់ទៅ៥៨.៩២៦នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top