ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអឹមផត (Mpox) ឈ្មោះដើមជំងឺអុតស្វា ករណីទី៥ ។ ក្រសួងសុខាភិបាល គូសបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺជុំវិញករណីបញ្ចប់មុខតំណែងនាយនគរបាល ចំនួន ៩រូប នៅនាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា។ តាមរយៈសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកមួយចំនួន រួមទាំងបណ្តាញទំនាក់ទំនងសង្គមនានា បានផ្សព្វផ្សាយព័ត៌មានស្តីពី ការបញ្ចប់មុខតំណែងមន្ត្រីនគរបាលជាតិ។...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសញ្ជាក់ ថាសម្រាប់វិស័យព័ត៌មាន គឺការឈរលើមូលដ្ឋាន ដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ...
ក្ភ្នំពេញ៖ក្រោយទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ពលរដ្ឋថៃជាច្រើននាក់បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ លោកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃរស់នៅទីក្រុងបាងកក បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរដោយក្តីរីករាយ។ គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ...
ភ្នំពេញ៖ក្រោយទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ព្រះសង្ឃខ្មែរគង់នៅថៃបានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ ព្រះមហា សុវណ្ណ ព្រះសង្ឃខ្មែរគង់នៅក្រុងបាងកក ប្រទេសថៃ បានមានសង្ឃដីការសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ។ព្រះតេជគុណបានប្រគេនពរដល់សម្តេចនាយករដ្ឋមន្ត្រីឱ្យសម្រេចបាននៅក្តីបំណងទាំងឡាយ ពិសេសលើការកសាងសន្តិភាពនៅកម្ពុជា ជានិរន្តរ៍តរៀងទៅ។ ព្រះតេជគុណក៏បានប្រគេនក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈសម្តេចនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើកាណាដា ជួយលើបណ្តុះបណ្តាល ផ្លាស់ប្តូរព័ត៌មានដល់នគរបាលកម្ពុជា ជាពិសេសជំនាញឆ្លើយតបទៅនិងបទល្មើសដែលកំពុងមាននិន្នាការកើនឡើង។ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យ លោកស្រី ជេនីលី ខេននីងឡឺ មន្រ្តីទំនាក់ទំនងនៃកងរាជតម្រួតកាណាដា ប្រចាំនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងលោក ថូម៉ាស់...
ថ្ងៃទី៤ ខែកុម្ភៈ គឺជារដូវកាលLichunដែលជារដូវកាលប្រពៃណីចិន កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទី៤ដោយរលូន។ការរួមបញ្ចូលរវាងសិល្បៈនិងបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ហើយការសម្ដែងរបស់អ្នកសម្តែងកាន់តែល្អពេញលេញ។កម្មវិធីនេះមានភាពកាន់តែល្អប្រសើរឡើង បន្ទាប់ពីការហាត់សមម្តងហើយម្តងទៀត ការតភ្ជាប់រវាងតំណភ្ជាប់នីមួយៗគឺមានភាពរលូន។រាត្រីសមោសរទាំងមូលគឺពោរពេញទៅដោយបរិយាកាសនិទាឃរដូវនិងថាមពលជីវិត។ អត្ថន័យនៃ “និទាឃរដូវ”ត្រូវបានបង្ហាញយ៉ាងឆ្លាតវៃនៅក្នុងកម្មវិធីច្នៃប្រឌិតជាច្រើននៃរាត្រីសមោសរនេះ។កម្មវិធីសិល្បៈក្បាច់គុនបង្ហាញឡើងវិញនូវក្បាច់គុនបុរាណចិន ដោយបង្ហាញយ៉ាងពេញលេញនូវភាពរស់វើកស្នាដៃនៅនិទាឃរដូវ។កម្មវិធីរបាំបកស្រាយនូវស្នាដៃបុរាណប្រកបដោយភាពច្នៃប្រឌិត។រដូវផ្ការីកមកដល់កាន់តែឆាប់ ប្រសិនបើមនុស្សឧស្សាហ៍ព្យាយាម។តំណាងនៃអ្នកតស៊ូដែលខិតខំប្រឹងប្រែងដោយសុទិដ្ឋិនិយមបាននាំមក នូវភាពកក់ក្តៅនិងទំនុកចិត្តពេញលេញដល់ឆាករាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងទស្សនិកជន៕
កាលពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយនៅ ក្នុងការប្រកួត នៃសម្ព័ន្ធកីឡាហុកគីលើទឹកកក(KHL) ដែលប្រារព្ធឡើងនៅកីឡដ្ឋាន Mytishchi ក្នុងក្រុង Moscow ប្រទេសរុស្ស៊ី ដែលធ្វើឱ្យទស្សនិកជននៅហ្នឹងកន្លែងមានការចាប់អារម្មណ៍ និងការឆ្លើយតបយ៉ាងសកម្ម ។ ទស្សនិកជនជាច្រើនបាននិយាយថា នេះជាលើកដំបូងហើយដែលពួកគេបានទស្សនាវីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅក្នុងការប្រកួតកីឡាហុកគី ហើយពួកគេមានអារម្មណ៍ថាប្លែកពិសេស និងគួរឱ្យចាប់អារម្មណ៍ណាស់។ ពួកគេបានផ្ញើការជូនពរឆ្នាំថ្មីដល់ប្រជាជនចិន...
ចាប់ពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ឡើងទៅ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចាក់ផ្សាយនៅក្នុងរោងភាពយន្ត AMC និងរោងភាពយន្ត Royal Cinema ដែលមានទ្រង់ទ្រាយធំបំផុតនៅក្នុងសហរដ្ឋអាមេរិក តាមរយៈអេក្រង់បញ្ចាំងភាពយន្ត និងអេក្រង់អេឡិចត្រូនិចរបស់រោងភាពយន្តចំនួន ១១៦៩ផ្ទាំងនៅទូទាំងសហរដ្ឋអាមេរិក។ តាមការប៉ាន់ប្រមាណ វីដេអូផ្សព្វផ្សាយនេះនឹងត្រូវបានចាក់ផ្សាយសរុបជាង ៦ម៉ឺនដង៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជចិន