ព័ត៌មានអន្តរជាតិ

កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៤» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បញ្ចប់ការហាត់សមលើកទី៤

ថ្ងៃទី៤ ខែកុម្ភៈ គឺជារដូវកាលLichunដែលជារដូវកាលប្រពៃណីចិន កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤»

ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទី៤ដោយរលូន។ការរួមបញ្ចូលរវាងសិល្បៈនិងបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ហើយការសម្ដែងរបស់អ្នកសម្តែងកាន់តែល្អពេញលេញ។កម្មវិធីនេះមានភាពកាន់តែល្អប្រសើរឡើង បន្ទាប់ពីការហាត់សមម្តងហើយម្តងទៀត ការតភ្ជាប់រវាងតំណភ្ជាប់នីមួយៗគឺមានភាពរលូន។រាត្រីសមោសរទាំងមូលគឺពោរពេញទៅដោយបរិយាកាសនិទាឃរដូវនិងថាមពលជីវិត។

អត្ថន័យនៃ “និទាឃរដូវ”ត្រូវបានបង្ហាញយ៉ាងឆ្លាតវៃនៅក្នុងកម្មវិធីច្នៃប្រឌិតជាច្រើននៃរាត្រីសមោសរនេះ។កម្មវិធីសិល្បៈក្បាច់គុនបង្ហាញឡើងវិញនូវក្បាច់គុនបុរាណចិន ដោយបង្ហាញយ៉ាងពេញលេញនូវភាពរស់វើកស្នាដៃនៅនិទាឃរដូវ។កម្មវិធីរបាំបកស្រាយនូវស្នាដៃបុរាណប្រកបដោយភាពច្នៃប្រឌិត។រដូវផ្ការីកមកដល់កាន់តែឆាប់ ប្រសិនបើមនុស្សឧស្សាហ៍ព្យាយាម។តំណាងនៃអ្នកតស៊ូដែលខិតខំប្រឹងប្រែងដោយសុទិដ្ឋិនិយមបាននាំមក នូវភាពកក់ក្តៅនិងទំនុកចិត្តពេញលេញដល់ឆាករាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងទស្សនិកជន៕

To Top