ព័ត៌មានអន្តរជាតិ

វីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាក់ផ្សាយ នៅក្នុងការប្រកួត នៃសម្ព័ន្ធកីឡាហុកគីលើទឹកកក(KHL)

កាលពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយនៅ ក្នុងការប្រកួត នៃសម្ព័ន្ធកីឡាហុកគីលើទឹកកក(KHL) ដែលប្រារព្ធឡើងនៅកីឡដ្ឋាន Mytishchi ក្នុងក្រុង Moscow ប្រទេសរុស្ស៊ី ដែលធ្វើឱ្យទស្សនិកជននៅហ្នឹងកន្លែងមានការចាប់អារម្មណ៍ និងការឆ្លើយតបយ៉ាងសកម្ម ។

ទស្សនិកជនជាច្រើនបាននិយាយថា នេះជាលើកដំបូងហើយដែលពួកគេបានទស្សនាវីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅក្នុងការប្រកួតកីឡាហុកគី ហើយពួកគេមានអារម្មណ៍ថាប្លែកពិសេស និងគួរឱ្យចាប់អារម្មណ៍ណាស់។ ពួកគេបានផ្ញើការជូនពរឆ្នាំថ្មីដល់ប្រជាជនចិន ព្រមទាំងប្រសិទ្ធពរឱ្យកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងចិនមានភាពរឹងមាំ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរស្ថិតស្ថេរគង់វង្សជារៀងរហូត៕

To Top