ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនអាចចិញ្ចឹមប្រជាពលរដ្ឋ ទាំងអស់នោះទេ ប៉ុន្ដែរដ្ឋ មានលទ្ធភាពបង្កលក្ខណៈ ឱ្យប្រជាពលរដ្ឋរស់ដោយខ្លួនឯង និងពង្រឹងខ្លួនឯង។ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤...
បរទេស៖ កាសែត Izvestia នៅក្នុងប្រទេសរុស្ស៊ី បានរាយការណ៍ដោយដកស្រង់ សម្តីអ្នកលក់រាយថា ការលក់កុំព្យូទ័រ MacBook Air និង Pro របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើង 20% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា យក្សមួយនេះ បានចាកចេញពីប្រទេសរុស្ស៊ីនៅឆ្នាំ ២០២២ ក៏ដោយ ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ កាលពីម្សិលមិញសម្តេចនិង នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម ពីឧស្ម័នប្រេងកាតនៅតំបន់ត្រួតស៊ីគ្នា ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការពេញចិត្ត ចំពោះការប្រើប្រាស់ពាក្យ ផែនការសកម្មភាព ដែលរស់រវើក និងផ្តាំដល់ស្ថាប័នអនុវត្តទាំងឡាយ ត្រូវចេះបត់បែន កុំអនុវត្តត្រង់ដូចបន្ទាត់ ។ ក្នុងឱកាស អញ្ជើញ “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត...
ម៉ិកស៊ិកៈ ក្រសួងការបរទេសម៉ិកស៊ិកបានឲ្យដឹងថា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ។ ក្រសួងបានឲ្យដឹងនៅក្នុងការចេញផ្សាយមួយថា ចំពោះបញ្ហានោះ ប្រធានាធិបតីម៉ិកស៊ិកលោល Andres Manuel Lopez Obrador បានជួបកាលពីថ្ងៃអង្គារជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន Elizabeth Sherwood-Randall នៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិក។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីម៉ិកស៊ិក បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកឆ្ពោះទៅរក “ការគ្រប់គ្រងការធ្វើចំណាកស្រុកប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព”...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធថា ឧត្តមសេនីយជើងទឹកអាមេរិកចូលនិវត្តន៍ គឺលោក James Mattis ត្រូវបានគេជួលនៅក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់ប្រឹក្សាដល់ប្រទេសអារ៉ាប់រួមអំពីយុទ្ធនាការដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន។ លោក Mattis មិនបានបង្ហាញជាសាធារណៈអំពីសកម្មភាពនេះឡើយ នៅពេលដែលលោកក្លាយជារដ្ឋមន្រ្តីការពារជាតិក្នុងឆ្នាំ២០១៧ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko នៅថ្ងៃពុធនេះ បានច្រានចោលលទ្ធភាពនៃការបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងតូក្យូ ក្រោមស្ថានភាពបច្ចុប្បន្ន។ លោក Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា “នៅក្នុងស្ថានភាពបច្ចុប្បន្ន ការត្រលប់ទៅការសន្ទនាលើបញ្ហានៃសន្ធិសញ្ញា ដែលបានរៀបរាប់ខាងលើ គឺមិនអាចទៅរួចនោះទេ” ។ លោក Rudenko បានលើកឡើងថា “គោលនយោបាយមើលឃើញខ្លី”...
ឡុងដ៍៖ នាវាផ្ទុកយន្តហោះទំនើបមួយគ្រឿងក្នុងចំណោមនាវាផ្ទុកយន្តហោះទំនើបបំផុតពីរគ្រឿងរបស់ចក្រភពអង់គ្លេស នឹងមិនចូលរួមក្នុងសមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូ នៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់ បន្ទាប់ពីការត្រួតពិនិត្យនៅនាទីចុងក្រោយបានរកឃើញបញ្ហាជាមួយនឹងក្បាលម៉ាស៊ីន។ នាវា HMS Queen Elizabeth ដែលនឹងត្រូវចេញដំណើរនៅថ្ងៃអាទិត្យ (ទី០៤ ខែកុម្ភៈ) សម្រាប់លំហាត់សមយុទ្ធ Steadfast Defender នឹងត្រូវបានជំនួសដោយកប៉ាលនាវា HMS Prince of Wales ។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ទំនាក់ទំនងរបស់ជប៉ុន ជាមួយរុស្ស៊ីបច្ចុប្បន្នមាន “ការលំបាក” ចំពេលដែលទីក្រុងម៉ូស្គូ មានសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែបានសន្យាថានឹងបន្តខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះទឹកដី និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។ នៅឯការជួបជុំប្រចាំឆ្នាំនៅទីក្រុងតូក្យូ ដែលធ្វើឡើងដើម្បីទាមទារឱ្យមានការវិលត្រឡប់នៃកោះដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ដែលទីក្រុងតូក្យូទាមទារយកចេញពីកោះហុកកៃដូ លោក គីស៊ីដា ក៏បានជំរុញឱ្យប្រទេសរុស្ស៊ី ចាប់ផ្តើមគម្រោងផ្លាស់ប្តូរដោយគ្មានទិដ្ឋាការឡើងវិញ រួមទាំងគម្រោងដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយអតីតប្រជាជនជប៉ុន នៅលើកោះនេះទៅកាន់ផ្នូរគ្រួសាររបស់ពួកគេ។...
វ៉ាស៊ីនតោន៖ ទិន្នន័យពាណិជ្ជកម្មផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសចិន គឺជាប្រភពធំបំផុតទីពីរ នៃទំនិញនាំចូលនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន នៅលើមូលដ្ឋានដែលបានជម្រះដោយគយ ដោយបានបាត់បង់តំណែងកំពូល ដែលខ្លួនបានកាន់កាប់ចាប់តាំងពីឆ្នាំ២០០៨ ទៅម៉ិកស៊ិក។ ការផ្លាស់ប្តូរចំណាត់ថ្នាក់បានផ្តល់ភស្តុតាងបន្ថែមទៀតនៃការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិន បើទោះបីជារដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានអះអាងសារជាថ្មីថា ខ្លួនមិនមានចេតនាក្នុងការផ្តាច់ចេញពីមហាអំណាចអាស៊ីក៏ដោយ។ នៅឆ្នាំ២០២៣ ទំនិញនាំចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២០,៣ ភាគរយពីឆ្នាំមុនមកត្រឹម ៤២៧,២៣ ពាន់លានដុល្លារ ដែលស្មើនឹង...