ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃរយៈពេល ៨ថ្ងៃចុងក្រោយ ដោយគិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២៦ករណី និងឃាត់ខ្លួនជនសង្ស័យ៦៩នាក់ ដើម្បីចាត់ការតាមនីតិវិធី។ បើតាមការបញ្ជាក់បន្ថែមពី លោក ទូច សុឃៈ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤បានស្នើឲ្យគណៈកម្មការទាំងឡាយ និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋកំឡុងពេលមានគ្រោះរាំងស្ងួត ការពុលអាហារ និងជំងឺរាគរូសដែលបណ្តាលមកពីកង្វះទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ។...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅកម្ពុជា បានស្នើទៅកាន់តុលាការឲ្យអនុវត្តច្បាប់ ចំពោះបុគ្គលជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា នាថ្ងៃ៦ កុម្ភៈ ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់ខ្លួន បានដាក់ពាក្យប្ដឹងលោក ស៊ឹង សែនករុណា អនុប្រធានសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យផ្តន្ទាទោសតាមផ្លូវច្បាប់...
ការចេញសារថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ សូមស្តាប់ការថ្លែងអំណរគុណរបស់ពួកគាត់ដូចតទៅ…៖
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលប្រជាកសិករ មានបញ្ហាប្រឈមនានាដែលកើតមានឡើង។ នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបានថ្លែងថា គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី...
បរទេស៖ ព្រះបរមរាជវាំង Buckingham របស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃចន្ទថា ស្តេច Charles ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ព្រះបរមរាជវាំងបាននិយាយថា បញ្ហាសុខភាពត្រូវបានរកឃើញ ក្នុងអំឡុងពេលដែលព្រះមហាក្សត្រ យាងទៅមន្ទីរពេទ្យនាពេលថ្មីៗនេះ ដោយសារក្រពេញប្រូស្តាតរីកធំរបស់ទ្រង់។ សេចក្តីថ្លែងការណ៍បានអានថា...
បរទេស៖ ក្រុមសិទ្ធិសត្វបាននិយាយថា សត្វព្រាបមួយក្បាលដែលត្រូវបាន គេសង្ស័យថា បានធ្វើប្រតិបត្តិការចារកម្មក្នុងនាម សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានដោះលែងដោយមន្ត្រីឥណ្ឌា បន្ទាប់ពីការឃុំខ្លួនរយៈពេល ៨ខែ បន្ទាប់ពីមានអន្តរាគមន៍ពីអង្គការ PETA ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា បក្សីនេះត្រូវបានគេចាប់ឃុំកាលពីខែឧសភាឆ្នាំមុន នៅជិតកំពង់ផែមួយក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា បន្ទាប់ពីវាត្រូវបានគេរកឃើញថា...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៥ កុម្ភៈ បានធ្វើការណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ ក្នុងរាជធានីភ្នំពេញឲ្យមានការ ប្រុងប្រយ័ត្នចំពោះបញ្ហា៥ចំណុច នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ កុម្ភៈ ខាងមុខ។ ៥ចំណុចនោះរួមមាន ៖ ១-ហាមដាច់ខាតមិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ។ ២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស...
បរទេស៖ យោងតាមសារព័ត៌មាន Ukrainskaya Pravda បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការអនុញ្ញាតឱ្យ ចេញពីតំណែងមិនត្រឹមតែអគ្គមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធលោក Valery Zaluzhny ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអគ្គសេនាធិការផ្សេងទៀតផងដែរ។ របាយការណ៍នេះកើតឡើងបន្ទាប់ពី Zelensky បានសារភាពកាលពីសប្តាហ៍មុនថា គាត់មានបំណងបណ្តេញមេបញ្ជាការកំពូល នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនពិតមែន។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាព្រះអង្គម្ចាស់ Mohammed bin Salman Al Saud នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច លោក Antony Blinken បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រភពដដែលបានសរសេរដែរថា ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវការអភិវឌ្ឍន៍ក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគីព្រមទាំងបញ្ហា...