ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយនឹងព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត

AFP

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាព្រះអង្គម្ចាស់ Mohammed bin Salman Al Saud នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច លោក Antony Blinken បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។

ប្រភពដដែលបានសរសេរដែរថា ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវការអភិវឌ្ឍន៍ក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគីព្រមទាំងបញ្ហា ក្នុងតំបន់ផ្សេងទៀតផងដែរ។

ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាគោលដៅដំបូងនៃដំណើរទេសចរណ៍ ទាំងប្រាំរបស់លោក Blinken នៅក្នុងតំបន់ ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ ដែលបាននាំឱ្យមានភាពតានតឹង កាន់តែខ្លាំងឡើងនៅទូទាំងតំបន់។

គួរឲ្យដឹងដែរថា លោក Blinken ក៏នឹងធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល អេហ្ស៊ីប កាតា និងតំបន់ West Bank ក្នុងដំណើរទេសចរណ៍ក្នុងតំបន់ របស់គាត់លើកនេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top