ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ និងភាពប្រទាក់ក្រឡា នៅក្នុងវិស័យភស្ដុភារកម្ម ជាអាទិភាពគន្លឹះ ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគិន លើគ្រប់វិស័យ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ត្រី រួមទាំងប្រតិភូអមដំណើរ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Minebea ដែលជាក្រុមហ៊ុនដ៏ធំ របស់ប្រទេសជប៉ុន នឹងទិញដីចំនួន៥០ហិកតា ក្នុងខេត្ដពោធិ៍សាត់ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហើយគម្រោងនេះ នឹងបង្កើតឱកាសការងារ រាប់ពាន់កន្លែង ជូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ...
ពោធិ៍សាត់ះអំណោយសប្បុរសធម៍របស់លោកស្រីឈឹម សុបញ្ញា ចំនួន ៤០ មុឺនរៀលតាមរយះមជ្ឈមណ្ឌលពត័មានដើមអម្ពិលបានយកទៅប្រគល់ជូនដូនចាស់ឈ្មោះសុន មាស អាយុ ១០៤ ឆ្នាំជនជាតិខ្មែរឥស្លាមរស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២៤។ តាមរយះមជ្ឈមណ្ឌលពត័មានដើមអម្ពិល ដូនចាស់ក៍បានថ្លែងអំណរគុណជាអនេកចំពោះម្ចាស់អំណោយដ៍ថ្លៃថ្លាដែលបានបរិច្ចាកថវិកាជូនលោកយាយ។ជាមួយគ្នានោះដែរលោកយាយក៍សូមថ្លែអំណរគុណជូនចំពោះលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ដែលលោកបានចាត់ក្រុមការងារអោយយកអំណោយជាអង្ករ...
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំ ក្រោយពីធ្វើសកម្មភាពលើកគ្នាប្រដាប់ដោយដាវចូលទៅកាប់ប្រជាពលរដ្ឋចំនួន៤ផ្ទះ របួសជាច្រើននាក់ នៅចំណុចដីស ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បញ្ជាដល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានជំរុញ ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ការជ្រៀតជ្រែក ទាំងអស់នៅក្នុងកិច្ចការរបស់តៃវ៉ាន់ បន្ទាប់ពីសមាជិកសភាអាមេរិកមួយក្រុម បានធ្វើដំណើរទៅបំពេញទស្សនកិច្ច និងធ្វើជំនួបជាមួយមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ។ នៅពេលដែលត្រូវបានសួរអំពីដំណើរទស្សនៈកិច្ច របស់តំណាងអាមេរិកចំនួនប្រាំនាក់ កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning...
ហាណូយ៖ យោងតាមសារព័ត៌មាន Vietnam News បានរាយការណ៍នៅថ្ងៃសុក្រនេះ ដោយដកស្រង់សម្តី របស់ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មទីភ្នាក់ងារព័ត៌មាន វៀតណាម ដែលបានរាយការណ៍នៅថ្ងៃសុក្រនេះថា ការនាំចេញផ្លែឈើ និងបន្លែរបស់ប្រទេសវៀតណាម ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់៦,៥ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ បន្ទាប់ពីបានបង្កើតកំណត់ត្រា ជិត៥,៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ។កាសែតដដែលនេះបានផ្សព្វផ្សាយថា ទស្សនវិស័យនៃការនាំចេញដ៏ច្រើន លើសលប់ត្រូវបានជំរុញដោយតម្រូវការដ៏ធំនៃទីផ្សារប្រទេសចិន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា មានជនអនាមឹកបានបង្កើតគណនី តេលេក្រាមក្លែងក្លាយ របស់សម្ដេច ហើយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ។ ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានប្រាប់និងអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ហើយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់...
ភ្នំពេញ៖ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ឱ្យពន្លឿនការសាងសង់ ផ្លូវជាតិលេខ៤៨ ឱ្យសម្រេចបានតាមផែនការ ដែលបានគ្រោងទុក។ ផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨គីឡូម៉ែត្រ ដែលដេញថ្លៃសាងសង់បាន ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG &...
ដល់ថ្ងៃទី២៤ខែកុម្ភៈ ការប៉ះទង្គិចរវាងរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេលពីរឆ្នាំ គត់ទៅហើយ ។ បច្ចុប្បន្ននេះ កងទ័ពនៃប្រទេសទាំងពីរ កំពុងធ្លាក់ចូលក្នុងការ ប្រយុទ្ធជាប់គ្នា សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រៀមលក្ខណៈ សម្រាប់អនុវត្ត ការដាក់ទណ្ឌកម្មថ្មី ទៅលើរុស្ស៊ី ដូច្នេះ ការឈប់បាញ់គ្នា និង បញ្ចប់សង្រ្គាម នៅតែពិបាកឈានដល់ដដែល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ នៃប្លុកដឹកនាំដោយ សហរដ្ឋអាមេរិក លោក Jens Stoltenberg បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋអាមេរិកថា អ៊ុយក្រែន នឹងមានសេរីភាព ក្នុងការប្រើប្រាស់ យន្តហោះចម្បាំង F-16 ដែលខ្លួននឹងទទួលបានពីណាតូ ប្រឆាំងនឹងគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ី ឬលើសពីព្រំដែន...