ភ្នំពេញ៖ គិតចាប់តាំងពីថ្ងៃបង្កើតប្រទេសចិនថ្មីនាថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដែលមានរយៈពេល៧៥ឆ្នាំនៃដំណើរដ៏មហិមារបស់ប្រជាជនចិនក្នុងគោលនយោបាយសន្តិភាពនិយមរបស់ខ្លួន និងជាពិសេសចាប់តាំងពីការចាប់ផ្តើមនៃកំណែទម្រង់សេដ្ឋកិច្ចបើកចំហនាឆ្នាំ១៩៧៨ដែលមានរយៈពេល៤៦ឆ្នាំប្រកបដោយកិត្យានុភាពសេដ្ឋកិច្ច ប្រទេសចិនបានជួយលើកកម្ពស់សុខដុមនីយកម្មរបស់មនុស្សជាតិ និងបានជំរុញល្បឿនដល់កិច្ចអភិវឌ្ឍសកល។ សន្តិភាពដ៏រឹងមាំនៅ ក្នុងផ្ទៃប្រទេស និងការចូលរួមថែរក្សាសន្តិភាពសកល ក្នុងនាមជាតួអង្គសេដ្ឋកិច្ចធំទី២របស់ពិភពលោក ប្រទេសចិនដែលមិនត្រឹមបានបង្កើនទំហំល្បឿនសេដ្ឋកិច្ចរបស់ពិភពលោក និងទទួលបានការកោតសរសើរពីពិភពលោកនូវភាពជាជើងឯកក្នុង ការនាំប្រជាជនចិនដែលមានចំនួនច្រើនជាងគេបំផុតនៅលើសកលលោកងើបចាកផុតពីភាពក្រីក្រ ប្រទេសចិន ថែមទាំងបានជំរុញកាលានុវត្តភាពកាន់តែប្រសើរដល់ជីវភាពរបស់ប្រជាជន នៅលើពិភពលោកថែមទៀតផង។ ក្នុងន័យនេះ ប្រជាជនចិនដែលមានជីវភាពធូរធារបានក្លាយជាអ្នករួមចំណែកយ៉ាងសកម្មដល់សន្តិសុខស្បៀង និងចាយដើម្បីចែករំលែកផលដល់មនុស្សជាតិ ស្របនឹងគោលនយោបាយរបស់ក្រសួងពាណិជ្ជកម្មចិនដែលបានកំណត់ឆ្នាំ២០២៤ជា...
ភ្នំពេញ៖ លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ អតីតអនុប្រធាន គណបក្សសមរង្ស៊ីខេត្តតាកែវ និងជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជាអនុប្រធាន សមាគមខ្មែរកម្ពុជាក្រោម សម្រេចចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។...
ភ្នំពេញ៖ពលករខ្មែរដែលកំពុងរស់នៅនិងបម្រើការងារនៅសាធារណរដ្ឋកូរ៉េប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស។ លោក សុខា ពិនិត ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េលើកឡើងថា៖«ខ្ញុំបាទមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងនៅពេលដឹងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានចេញសេចក្តីប្រកាសអំពីការលុបបំបាត់គ្រឿងញៀននៅប្រទេសកម្ពុជាខ្ញុំបាទនិងក្រុមគ្រួសារសូមគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការនេះ»។ ដោយឡែក លោក វេន សាម៉ែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា អ៊ីស្រាអែលសម័យទំនើប ទទួលបានការលើកទឹកចិត្តដូចគ្នា ការផ្តល់មូលនិធិដូចគ្នា និងការគាំទ្រដូចគ្នា នៃក្រុមលោកខាងលិចដូចជាពួក Nazi Germany របស់ Adolf Hitler នៅមុនសង្រ្គាមលោកលើកទីពីរ។ លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់ នៅក្នុងកម្មវិធីទូរទស្សន៍ផ្ទាល់ខ្លួនរបស់គាត់ With...
ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ពុំមានការចាប់ខ្លួនពលករខ្មែរ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃ១៨ កុម្ភៈនោះទេ ។ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ មានការផ្សព្វផ្សាយពីសារព័ត៌មានបរទេសផ្សាយជាខេមរភាសាថា ពលករខ្មែរបានរត់គេចខ្លួនចេញពីគ្រោះថ្នាក់ចរាចរណ៍នេះ មិនហ៊ាននៅបង្អែងបង្អង់យូរ ដើម្បីបានទទួលការព្យាបាលនោះទេ ដោយសារខ្លាចអាជ្ញាធរថៃចាប់ខ្លួនពួកគេ ព្រោះពួកគេជាពលករខុសច្បាប់ ។...
ភ្នំពេញ៖ ពលករខ្មែរ ដែលកំពុងរស់នៅនិងបម្រើការងារនៅប្រទេសថៃប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស។ កញ្ញា សួន ស្រីនិច្ច ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃថ្លែងថា៖«ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំដល់អង្គភាព ស្ថាប័ននានា និងប្រជាពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យ ។ ការណែនាំដូចខាងលើនេះ លោកអភិបាលខេត្តបានលើកឡើងនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធទិវាបង្ការ និងពន្លត់អគ្គីភ័យ (នៅទីលានព្រលានយន្តហោះចាស់) ស្ថិតក្នុងភូមិព្រសំ ឃុំរអាង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ TASS ចេញផ្សាយកាលពីថ្ងៃអង្គារថា សហគមន៍អន្តរជាតិលែងចាប់អារម្មណ៍ក្នុងការបញ្ចប់ជម្លោះហើយ ផ្ទុយទៅវិញចាត់ទុកសន្តិភាពជាឧត្តមគតិមិនចង់បានទៀតឡើយ។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើងតាមសន្និសិទសន្តិសុខទីក្រុង Munich ប្រចាំឆ្នាំកាលពីសប្តាហ៍មុន ដែលឃើញមន្ត្រីជាន់ខ្ពស់ និងប្រមុខរដ្ឋមកពីជុំវិញពិភពលោកប្រមូលផ្តុំគ្នានៅទីក្រុងរបស់ប្រទេសអាល្លឺម៉ង់ ដើម្បីពិភាក្សាបញ្ហាសន្តិសុខអន្តរជាតិ រួមទាំងជម្លោះអ៊ុយក្រែនផងដែរ។ លោក Vucic បានកត់សម្គាល់ថាគាត់បានចូលរួមក្នុងវេទិកានេះជាច្រើនដង ដោយប្រើឱកាសដើម្បីវាយតម្លៃ...
[ភ្នំពេញ – កម្ពុជា ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤] – ក្រុមហ៊ុន អ៉ីដតខូ ខាមបូឌា (EDOTCO Cambodia) ជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសតែងតាំងលោក Ashok Muthu ជានាយកគ្រប់គ្រងប្រចាំប្រទេសថ្មីរបស់ខ្លួន។ ជាមួយនឹងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មទូរគមនាគមន៍ លោក Ashok...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សហភាពអឺរ៉ុប បានបន្តដាក់ទណ្ឌកម្មប្រឆាំង នឹងរុស្ស៊ីពាក់ព័ន្ធ នឹងជម្លោះនៅអ៊ុយក្រែន រយៈពេលមួយឆ្នាំទៀត នេះបើយោងតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាអឺរ៉ុប ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទ។ បើមិនមានអ្វីប្រែប្រួលទេនោះ ការរឹតត្បិតនេះនឹងត្រូវបន្តជាថ្មីទៀត នៅខែកុម្ភៈ ឆ្នាំ ២០២៥ខាងមុខហើយដរាបណា សកម្មភាពខុសច្បាប់របស់សហព័ន្ធរុស្ស៊ី នៅតែបន្តបំពានលើការហាមឃាត់ លើការប្រើប្រាស់កម្លាំង...