ហ្គាហ្សា៖ ប្រភពពីភាគីទាំងសងខាងបានឲ្យដឹងថា កងកម្លាំងពិសេសរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលក្រុងរ៉ាហ្វា នៃតំបន់ហ្គាហ្សា កាលពីព្រឹកថ្ងៃចន្ទ ដើម្បីរំដោះចំណាប់ខ្មាំងពីរនាក់ ដោយបានចាប់ផ្តើម “រលកនៃការវាយប្រហារ” ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៦៧ នាក់។ ខណៈពេលដែលត្រូវបានប្រារព្ធជាវីរភាពនៅក្នុងប្រទេសអ៊ីស្រាអែល ប្រតិបត្តិការនេះបានធ្វើឱ្យមានការភ័យខ្លាចនៅក្នុងទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុតរបស់តំបន់ហ្គាហ្សា ដែលជាកន្លែង ដែលជាងពាក់កណ្តាលនៃអ្នកស្រុកចំនួន ២,៣លាននាក់កំពុងស្វែងរកទីជម្រកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅក្នុងតំបន់ផ្សេងទៀតនៃតំបន់ហ្គាហ្សា ។ ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានឲ្យដឹងនៅក្នុងការអាប់ដេតថា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាកម្មករក្រុមហ៊ុនអ៊ិនឌីភេនដិនស៏ប្រមាណជិត១០០នាក់ដែលតវ៉ារឿងបើកប្រាក់ឈ្នួលបានចូលធ្វើការវិញហើយនៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ការចូលធ្វើការនេះក្រោយមានកិច្ចសម្របសម្រួលភ្លាមៗពីមន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅវេលាម៉ោង៥ ថ្ងៃទី១២ខែកុម្ភៈ ក្រុមហ៊ុនបានដោះស្រាយផ្ទេរប្រាក់ចូលគណនីវីង របស់កម្មករនិយោជិតចំនួន៩០នាក់ដែលក្រុមហ៊ុនបានជំពាក់តាមកាលកំណាត់រួចរាល់ដែលបានធ្វើឱ្យនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មករនិយោជិតទាំងអស់បានត្រឡប់ចូលធ្វើការងារជាធម្មតាវិញ។ នេះបើតាមរបាយការណ៍របស់មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៣ ខែកុម្ភៈនេះ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកុម្ភៈម្សិលមិញកម្មករនៃក្រុមហ៊ុនអ៊ិនឌីភេនដិនស៏ដែលមានទីតាំងនៅភូមិ...
ភ្នំពេញ៖ នៅចំពោះមុខ ក្រសួងបរិស្ថានបាន និងកំពុងប្រយុទ្ធយ៉ាងសកម្ម ជាមួយសំណល់ប្លាស្ទិក ហើយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានសុទិដ្ឋិនិយម យ៉ាងមុតមាំថា ការងារនេះនឹងអាចសម្រេចបាន ដោយយុទ្ធនាការកាត់បន្ថយ ប្លាស្ទិកនេះ កំពុងមានសន្ទុះ តួលេខកើនឡើង ឥតដាច់ពីមួយ ថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែលោករដ្ឋមន្រ្តី មានខ្នងបង្អែកធំ នោះគឺប្រជាពលរដ្ឋ និងសិស្សានុសិស្ស...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីការបញ្ចប់គម្រោង MWS ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានថ្លែង នូវការស្វាគមន៍យ៉ាងកក់ក្តៅ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), លោក ចាន់ សីហា និងលោក បាន លឹម អគ្គនាយករង នៃធនាគារ ARDB បានដឹកនាំកិច្ចប្រជុំសមាជិកក្រុម Think-Tank របស់ធនាគារ ARDB ដើម្បីកំណត់អាទិភាព...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានជំរុញឱ្យនាយកសាលាសណ្ឋាគារ សាលាបាយ (Sala Bai Hotel School) ដែលជាសាលាអង្គការ ទទួលជំនួយពីប្រទេសបារាំង បង្កើនការបណ្តុះបណ្តាលជំនាញ បដិសណ្ឋារកិច្ច ដល់ពលរដ្ឋកម្ពុជា។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រីនិងលោក រឺណូ ហ្វីស្យេ(Renaud Fichet)...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអមដំណើរ លោកឧកញ៉ាមហាមន្រ្តី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ចុះពិនិត្យទីតាំង រៀបចំព្រះរាជពិធី សួរសុខទុក្ខ ប្រោសព្រះរាជទាន...
ភ្នំពេញ ៖ ក្រសួងកិច្ចការនារី បានក្រើនរំលឹកដល់យុវជន-យុវនារីខ្មែរ កុំយកថ្ងៃទី១៤ កុម្ភៈ ទិវានៃក្ដីស្រឡាញ់ ទៅប្រព្រឹត្តសកម្មភាព ដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរ។ យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឱ្យដឹងថា មានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយចំនួន...
We all know that we live in a changing world. In the vast area of Asia and the Pacific that change is...
ភ្នំពេញ៖ ដើម្បីការពារសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវដែលរងការខូចខាតដោយសារ ការបាក់ច្រាំងទន្លេ នៅខេត្តត្បូងឃ្មុំ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវវាងថ្មីមួយខ្សែ ប្រវែង១ ៥០០ម៉ែត្រ។ ការឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ចុះត្រួតពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែប្រវែង ៤ ៣២០ម៉ែត្រ...