វីយែន៖ សភានៃប្រទេសហុងគ្រី បានអនុម័តការដេញថ្លៃរបស់ប្រទេសស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ ដោយដកចេញនូវឧបសគ្គចុងក្រោយ សម្រាប់ប្រទេសស្កែនឌីណាវ ដើម្បីក្លាយជាសមាជិកទី៣២ របស់សម្ព័ន្ធមិត្តយោធាឆ្លងអាត្លង់ទិកខាងជើង។ អ្នកជំនាញយោធាបានឲ្យដឹងថា ការចូលជាសមាជិករបស់ប្រទេសស៊ុយអែតមានន័យថា សមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង នឹងបិទជិតសមុទ្របាល់ទិកដ៏សំខាន់ទាំងអស់ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី ហើយត្រូវបានគេរំពឹងថា នឹងបង្កើនការរារាំងរបស់សម្ព័ន្ធភាពប្រឆាំងនឹងទីក្រុងមូស្គូ។ ប្រទេសស៊ុយអែត បានដាក់ពាក្យចូលរួមសម្ព័ន្ធភាពក្នុងខែឧសភា ឆ្នាំ២០២២ ដោយបញ្ចប់អព្យាក្រឹតភាពយោធាជាង ២០០ឆ្នាំ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ...
អាំម៉្មង់៖ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសហ្សកដានី បានប្រកាសកាលពីថ្ងៃចន្ទថា ពួកគេបានធ្វើការទម្លាក់ តាមយន្តហោះនូវកញ្ចប់ចំនួន៤ ដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ឈ្មោះថា Petra បានរាយការណ៍មកថា ជំនួយទាំងនោះរួមមាន ជំនួយសង្គ្រោះ និងអាហារដូចជាអាហារដែលត្រៀមរួចជាស្រេច ដែលមានអាហារូបត្ថម្ភខ្ពស់ មានគោលបំណងជួយកាត់បន្ថយ ដល់ការងទុក្ខរបស់អ្នកស្រុក ដែលបានជាប់គាំង ក្នុងជម្លោះអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់...
អាជ្ញាធរនឹងបញ្ជៀសចរាចរ យានយន្តគ្រប់ប្រភេទបណ្តោះអាសន្ន ក្នុងព្រះរាជពិធីបុណ្យសម្តេចព្រះសង្ឃរាជ សម្តេច ទេព វង្សhttps://dap-news.com/?p=396684 នាយករដ្ឋមន្ត្រី កម្ពុជា-ម៉ាឡេស៊ី ៖ ទំនាក់ទំនងប្រទេសទាំងពីរ នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិត ទំនាក់ទំនងខ្ពស់បន្ថែមទៀតhttps://dap-news.com/?p=396717 តុលាការ ឃុំខ្លួនបុរសជនជាតិចិន បើករថយន្ដ LUMBORGHINI បុកមនុស្សស្លាប់ នៅពន្ធនាគារ PJhttps://dap-news.com/?p=396724 អាមេរិក បង្ហាញបំណងកែលម្អទំនាក់ទំនង...
រ៉ាម៉ាឡា៖ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa បានផ្សព្វផ្សាយថា កាលពីថ្ងៃចន្ទ លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីន បានទទួលយកការសុំលាលែងពីមុខតំណែងរបស់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Mohammad Shtayyeh ។ លោក Abbas បានប្រគល់ភារកិច្ចឱ្យរដ្ឋាភិបាលរបស់លោក Shtayyeh បន្តភារកិច្ចរបស់ខ្លួនជាបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង ។ នៅព្រឹកថ្ងៃដដែលនោះដែរ លោក Shtayyeh...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តធនាគារ Maybank ពិនិត្យលទ្ធភាពលើការវិនិយោគ លើការកសាងប្រព័ន្ធអេកូស៊ីស្ទឹមនិងបង្កេីតឧស្សាហកម្មអាហារហាឡាល់នៅកម្ពុជា ពីព្រោះធនាគារជាតួអង្គមួយយ៉ាងសំខាន់ ក្នុងវិស័យហិរញ្ញវត្ថុ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឱ្យលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញធនាគារ Maybank បន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយធនាគារជាតិកម្ពុជា ដើម្បីជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឱ្យលោក Dato’ Khairussaleh Ramli ប្រធាន និងជានាយកប្រតិបត្តិធនាគារ Maybank និងសហការី ចូលជួបសម្តែងការគួរសម...
ភ្នំពេញ៖ នាយកប្រចាំតំបន់ លើការងារហេដ្ឋារចនាសម្ព័ន្ធ របស់ធនាគារពិភពលោក លោកស្រី Sudeshna Ghosh Banerjee ស្នើសុំឱកាសចូលរួមអភិវឌ្ឍវិស័យអគ្គិសនីនៅកម្ពុជាស្របតាមយុទ្ធសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានមហិច្ឆតាបង្កើនថាមពលបៃតង និងពង្រីកវិសាលភាពការផ្គត់ផ្គង់អគ្គិសនី ទៅគ្រប់កន្លែងនៅជនបទ។ នេះបើយោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុក របស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក កែវ...
ម៉ូស្គូ៖ អ្នកនាំពាក្យរបស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រាប់ដល់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រទេសរុស្ស៊ី នឹងដាក់ចេញនូវបម្រាមរយៈពេល៦ខែ លើការនាំចេញប្រេងសាំង ដោយគិតចាប់ពីថ្ងៃទី១ ខែមីនា តទៅ ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ការផ្លាស់ប្តូរនេះមានគោលបំណងបំពេញកង្វះខាតដល់កំណើននៃតម្រូវការនៅនិទាឃរដូវ និងរដូវក្តៅ ដោយបានបន្ថែមថា វិធានការដែលអាចកើតមានមួយទៀតគឺការបង្កើនអត្រាលក់ប្រេងម៉ាស៊ូតនៅលើផ្សារហ៊ុនដល់ទៅ១៦ភាគរយ ។ នៅក្នុងរបាយការណ៍បានដាក់ថា ការរឹតបន្តឹងនេះនឹងមិនអនុវត្តចំពោះប្រទេសដែលស្ថិតនៅក្នុងសហភាពសេដ្ឋកិច្ច EEC...
ញ៉ូវយ៉ក៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងយ៉ាងដូច្នេះថា បើគ្មានជំនួយយោធាថ្មីទេ ប្រទេសរបស់លោកនឹងមិនអាចការពារច្រករបៀងដឹកជញ្ជូនសមុទ្រខ្មៅ ដែលអនុញ្ញាតឱ្យក្រុង គៀវ នាំចេញគ្រាប់ធញ្ញជាតិរាប់លានតោនទៅកាន់ទីផ្សារពិភពលោកបានឡើយ ។ គេបានដឹងថា អ៊ុយក្រែន បានបើកដំណើរការច្រករបៀងដឹកជញ្ជូនដែលនៅឆ្នេរសមុទ្រខ្មៅភាគខាងលិចរបស់ខ្លួននៅជិតប្រទេសរូម៉ានី និងប៊ុលហ្គារីនៅក្នុងខែសីហា រយៈពេល១ខែក្រោយពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងដ៏សំខាន់រយៈពេល១ឆ្នាំ ដែលមានអង្គការសហប្រជាជាតិ និងតួកគី ជាអ្នកសម្របសម្រួល...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងតំណាងនាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)...