ភ្នំពេញ ៖ កំណាត់ផ្លូវខេត្តលេខ១១០ និងការស្ថាបនាលូ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល នឹងត្រូវបើកការដ្ឋានជួសជុលនិងស្ថាបនា ចាប់ពីថ្ងៃទី១៨ មីនា ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ ខេត្តកណ្តាល ។ តាមរយៈសេចក្ដីជូនដំណឹងបានឲ្យដឹង មន្ទីរសាធារណការ នឹងបើកការដ្ឋានជួសជុល កំណាត់ផ្លូវខេត្តលេខ១១០ និងស្ថាបនាលូ តាមបណ្ដោយសងខាងផ្លូវ ចាប់ពីថ្ងៃ១៨...
ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានទទួលជួបលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា អនុប្រធាន គណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power ប្រទេសថៃ និងជាប្រធានគណបក្សភឿថៃ នៅវិមានព្រឹទ្ធសភា ។ លោកស្រី ផែតុងតាន...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានទទួលយកបេក្ខភាពរបស់លោក សម្រាប់ធ្វើជាប្រធានាធិបតី ក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ក្នុងអំឡុងពេលសមាជជាតិនៃ គណបក្សសង្គមនិយមរបស់វេណេស៊ុយអេឡា ដែលកំពុងកាន់អំណាច។ លោក ម៉ាឌូរ៉ូ បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើងនៅរដ្ឋធានីការ៉ាកាសថា “ប្រសិនបើអ្នកគាំទ្រខ្ញុំ យើងនឹងឈ្នះម្តងទៀត តាមរយៈផ្លូវនៃសេចក្តីពិត តាមរយៈផ្លូវនៃក្តីសង្ឃឹមជាថ្មី” ។ លោកបានគូសបញ្ជាក់ពីសមិទ្ធិផល ដែលបានធ្វើឡើងក្នុងអំឡុងពេលរដ្ឋបាល...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលជាបាច់ទី៤ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងសមុទ្រ បានបញ្ចប់កាលពីថ្ងៃអាទិត្យ ដោយជុំបន្ទាប់អាចនឹង ចាប់ផ្តើមនៅខែក្រោយ។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានបញ្ចេញទឹកកែច្នៃប្រហែល ៧,៨០០តោន ដូចដែលបានគ្រោងទុកនៅក្នុងជុំចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។...
បរទេស៖ យោធាអាមេរិកបានឲ្យដឹងថា ខ្លួនបានកម្ទេចយន្តហោះគ្មានមនុស្ស បើកដែលបាញ់ដោយក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ដោយសន្មត់ថា បានធ្លាក់ចូលទៅក្នុងសមុទ្រក្រហម ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានរបាយការណ៍អំពីការខូចខាត ឬរបួសពីកប៉ាល់នៅក្នុងតំបន់ជុំវិញនោះទេ ។ ទីបញ្ជាការ CETNCOM ក៏បានឲ្យដឹងផងដែរថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើកចំនួន៥គ្រឿង និង UAV...
ភ្នំពេញ៖ ដើម្បីញ៉ាំងឲ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ប្រព្រឹត្តទៅបានយ៉ាងមហាឡារិក អធិអាធម ផ្តល់ភាពស្បាយរីករាយ រក្សាបានប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ព្រមទាំងធានាសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់មន្ទីរ-ស្ថាប័ន កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនូវវិធានការ សម្រាប់តម្រូវឲ្យអនុវត្ត និងហាមប្រាម ១១ចំណុច ខាងក្រោម៖
បរទេស ៖ យោងតាមការចេញផ្សាយ ដោយកាសែត The Bloomberg បានឲ្យដឹងថា ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានស្នើឱ្យសភា របស់ប្រទេសនេះបែងចែក យ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមនូវអាវុធរបស់ខ្លួន ដែលត្រូវបានបាត់បង់បន្ទាប់ពីការចែកចាយ អាវុធឥតឈប់ឈររយៈពេល ពីរឆ្នាំទៅកាន់ប្រទេសអ៊ុយក្រែន ។ មន្ទីរបញ្ចកោណបានជូនដំណឹង ដល់សភាថាចំណាយលើ ទីភ្នាក់ងារនេះបានរាយការណ៍...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងសិក្សាលើកសំណើដាក់ឃុំ-សង្កាត់ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប្រមាណ៥០០ឃុំ-សង្កាត់ ទៀត ដើម្បីឲ្យដំណើរការយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម និងការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធនៅថ្នាក់ឃុំ-សង្កាត់ ។ នេះបើតាមលោកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយករដ្ឋាន អត្តសញ្ញាណកម្ម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ នៃគណៈកម្មការដឹកនាំតម្រង់ទិស ការងារអត្រានុកូដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី១៨...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ការប្រាក់ដែលទទួលបានពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលបង្កកក្នុងសហភាព អឺរ៉ុប នឹងត្រូវប្រើប្រាស់ ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន។ រំលឹកដែរថាភ្លាមៗ បន្ទាប់ពីប្រទេសរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២ ប្រទេសលោកខាងលិច បានបង្កកមូលនិធិ ប្រហែល៣០០ពាន់លានដុល្លារ មកហើយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឯកអគ្គរដ្ឋទូតក្រុងមូស្គូប្រចាំក្រុងវ៉ាស៊ីនតោន បានអះអាងថា ជោគជ័យសម្រាប់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន នឹងធ្វើឲ្យអាមេរិក ចុះខ្សោយជាបន្តបន្ទាប់ ។ លោក Anatoly Antonov ក៏បានចោទប្រកាន់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសដែលជាអ្នកតែងតែបានធ្វើការ រារាំងដល់ដំណោះស្រាយដោយ សន្តិវិធីនៃជម្លោះក្នុងអំឡុង ពេលដំណាក់កាលដំបូង នៃជម្លោះរវាងរុស្សីនិងអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន RIA Novosti...