ឧបនាយករដ្ឋមន្ដ្រី ស សុខា ៖ ការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមាន ឈានដល់ប្រើសម្ដីមិនសមរម្យ លើសមត្ថកិច្ច មិនគួរកើតមានhttps://dap-news.com/national/2024/03/19/401872/?fbclid=IwAR0NtUOshJ4w7UeWjn-riJbExypEDH1y_LwAQMabc7YTC_imjFPW8NgqgXQ ពលរដ្ឋ មានប្រាក់រៀល ចាស់ ទក់ រហែក អាចមកប្តូរ គ្រប់សាខាធនាគារជាតិ និងសាខាគ្រឹះស្ថាន ធនាគារ ពីថ្ងៃ២០-២៩មីនាhttps://dap-news.com/national/2024/03/19/401882/ កម្ពុជា នឹងមានភ្លៀងធ្លាក់ រយៈពេល៣ថ្ងៃhttps://dap-news.com/national/2024/03/19/401845/ ក្លិបអ្នកកាសែតកម្ពុជា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសបដិសេធការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវជុំវិញការបើកប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិតនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រសួងការងារបន្ថែមថាកន្លងមកនេះ មានការបំផុសបំផុលនិងបំផ្លើសព័ត៌មាន...
បរទេស៖ មេបញ្ជាការអ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា ការអភិវឌ្ឍន៍ប្រព័ន្ធគ្មានមនុស្សបើក ឬយន្តហោះគ្មានមនុស្សបើក គឺជាគន្លឹះក្នុងការផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងគៀវ លើកងកម្លាំងរុស្ស៊ី “ដែលខ្លាំងជាង” ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Syrskyi បាននិយាយនៅលើ Telegram...
ភ្នំពេញ៖លោក ហេង សួរ រដមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារកំបោរក្នុងវិស័យសំណង់ដែលជាកិច្ចសហការរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងក្រុមហ៊ុនជីបម៉ុងអ៊ីនស៊ី ស៊ីមេនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ លោករដ្ឋមន្ត្រី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញកំបោរក្នុងវិស័យសំណង់នេះ នឹងផ្តល់ឱកាសដល់សិក្ខាកាមឱ្យមានជំនាញផ្នែកកំបោរលក្ខណៈស្តង់ដា ហើយក៏ជាឱកាសនៃការទទួលបានការងារក្នុងក្រុមហ៊ុនជីបម៉ុងដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជាផងដែរ។ តាមរយៈកិច្ចសហការជាមួយវិស័យឯកជននេះ គឺជាភាពជាក់ស្ដែងមួយនៃកិច្ចសហការរួមគ្នាក្នុងការជំរុញការអនុវត្ត និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ ចេញសេចក្ដីណែនាំស្តីពី ការអនុវត្តវិធានការ កំណត់សម្រាប់ការប្រើប្រាស់ សញ្ញាសូរសព្ទ «ស៊ីផ្លេ» ចំពោះយានយន្តគ្រប់ប្រភេទ ដែលចរាចរណ៍នៅលើដងផ្លូវ នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក «មាត្រា២៨ និងមាត្រា៣០» និងយោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការកសាងធនធានមនុស្ស លើប្រព័ន្ធវិស័យសុខាភិបាល ជាកិច្ចការងារមួយសំខាន់ ដែលទាមទារឲ្យធានាបាន នូវការបណ្តុះបណ្តាស្តង់ដារតែមួយ មិនថាមន្ទីរពេទ្យរដ្ឋ មន្ទីរពេទ្យឯកជន ឬអង្គការណាមួយឡើយ ។ ការកំណត់ស្តង់ដារតែមួយនេះ ត្រូវបានសម្តេចធិបតី យល់ថា គ្រប់ក្រុមគ្រូពេទ្យមិនថានៅទីណា ត្រូវយល់ដឹងច្បាស់ អំពីការវិនិច្ឆ័យជំងឺ និងច្បាស់អំពីការប្រើប្រាស់ថ្នាំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា អ្នកលក់ផលិតផលទាំងឡាយ ត្រូវគិតគូរដល់សុខភាព អ្នកប្រើប្រាស់ជាចម្បង ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផល ការងារសុខាភិបាលលើកទី៤៣ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា...
បរទេស៖ យោធាចិន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន កាលពីថ្ងៃអាទិត្យបានចោទប្រកាន់សហរដ្ឋអាមេរិកពីការគំរាមកំហែងសន្តិសុខពិភពលោក ប៉ុន្មានថ្ងៃបន្ទាប់ពីរបាយការណ៍របស់ Reuters ដែលបានរកឃើញថា ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក លោក Elon Musk កំពុងសាងសង់ផ្កាយរណបចារកម្មរាប់រយសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អង្គភាព Starshield...
ភ្នំពេញ៖ ចំពោះការឡើងអំពីការកសាងធនធានមនុស្ស លើវិស័យសុខាភិបាល ដែលជាវិស័យមួយចាំបាច់ និងមានការទទួលខុសត្រូវខ្ពស់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឲ្យនិស្សិតពេទ្យ កុំសុំជាប់ ដោយមិនឆ្លងកាត់ការប្រឡង ។ ការស្នើសុំរបស់សម្តេចខាងលើនេះ ធ្វើឡើងក្នុងពិធី “បិទសន្និបាត បូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣” នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ...
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានថ្លែងថា រយៈពេល៨ឆ្នាំកន្លងមកនេះ យន្តការមេគង្គ-ឡានឆាង បាននិងកំពុងឆ្ពោះទៅមុខ ហើយក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាព ផ្តល់នូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងបង្កើនកិច្ចសហការគ្នា។ តាមរយៈសារលិខិតអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៨ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង និងទិវាសប្តាហ៍ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ឆ្នាំ២០២៤...