ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសថា ប្រជាពលរដ្ឋ ដែលមានក្រដាសប្រាក់រៀល ចាស់ ទក់ រហែក អាចយកមកប្តូរ នៅគ្រប់សាខាធនាគារជាតិ នៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស ដោយមិនគិតកម្រៃសេវា នៅក្នុងយុទ្ធនាការ “ស្រឡាញ់ប្រាក់រៀល” ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៧និង៣០...
តូក្យូ ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានសន្យា ក្នុងការចាប់ផ្តើមក្របខ័ណ្ឌកិច្ចសន្ទនាថ្មីមួយ ដើម្បីចាប់ផ្តើមការចរចា លើសន្ធិសញ្ញាពហុជាតិ ដែលហាមប្រាមការផលិត សម្ភារនុយក្លេអ៊ែរ ដែលមានសក្តានុពល សម្រាប់ប្រើប្រាស់ក្នុងអាវុធ។ ជាមួយនឹងប្រទេសជប៉ុន កាន់តំណែងជាប្រធានក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ប្រចាំខែសម្រាប់ខែមីនា លោកស្រី Kamikawa បានឲ្យដឹងនៅក្នុងសម័យប្រជុំ សង្ខេបមួយនៅទីក្រុងញូវយ៉កថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា ការធ្វើបុរេវិនិច្ឆ័យបែបអវិជ្ជមានផ្សេងៗ រហូតឈានដល់ការប្រើពាក្យសម្ដី មិនសមរម្យលើសមត្ថកិច្ច ឬអាជ្ញាធរ និងការចូលទៅរំខានផ្សេងៗ ក៏មិនគួរកើតមានឡើយ ក្នុងពេលពួកគាត់កំពុងយកជីវិតទៅប្ដូរ ដើម្បីប្រជាពលរដ្ឋ ។ នេះបើយោងតាមរយៈបណ្ដាញសង្គម នាថ្ងៃ១៩ មីនា...
ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅព្រឹកថ្ងៃ១៩ មីនានេះ បន្តបានអញ្ជើញដឹកនាំ ការពិភាក្សារួមលើលទ្ធផល របស់ក្រុមពិភាក្សាតូច ដែលបានប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី១ នៃអង្គសន្និបាត ។ កិច្ចពិភាក្សានេះ មានការអញ្ជើញ ចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងសុខាភិបាល...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៩ មីនានេះ បានប្រកាសដល់អ្នកប្រើប្រាស់ អ្នកលក់ និងម្ចាស់យានដ្ឋានទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ការលក់ និងការទទួលកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស នៅរាជធានីភ្នំពេញ។ ការហាមឃាត់នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា កន្លងមក មានយានយន្តមួយចំនួន បានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសបច្ចេកទេស ដែលសកម្មភានេះ បានបង្កជាសំឡេងរំខាន់ដល់សាលារៀន...
ភ្នំពេញ ៖ លោក ម៉ន រ៉ាវុធ អាយុ ៣៤ឆ្នាំ មានគ្រោះថ្នាក់ធ្លាក់ពីលើអន្ទាកម្ពស់ ៧ម៉ែត្រ ខណៈកំពុងធ្វើការងារ ជាកម្មករសំណង់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ក្រុមគ្រូពេទ្យឯកទេស របស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ(TYDA) នៃគ្លីនិកក្តីសង្ឃឹម នៃយេរេមា (JH)...
កំពង់ចាម ៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការ គ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ( គ.ល.ក) និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាមបានបើកកិច្ចប្រជុំពិភាក្សា ដើម្បីគ្រប់គ្រងល្បែងផ្សងសំណាង និងគ្រប់គ្រងផលប៉ះពាល់...
ភ្នំពេញ ៖ តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់មួយចំនួនរបស់កម្ពុជា នឹងមានភ្លៀងធ្លាក់ចាប់ពីថ្ងៃ១៩-២១ មីនា ។ តំបន់ដែលមានភ្លៀងគឺ នៅវាលទំនាប ដោយសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៨អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។ សម្រាប់តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា២៤អង្សាសេ...
ភ្នំពេញ៖ លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។ តើតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា នាថ្ងៃទី១៩ មីនា បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេច ឃួន...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃទី១១ ខែមេសា។ កិច្ចប្រជុំកំពូល ៣ផ្លូវលើកដំបូងរបស់ប្រទេស នឹងប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់លោក បៃដិន ជាមួយលោក គីស៊ីដា ដែលនឹងចូលរួមពិធីជប់លៀងថ្នាក់រដ្ឋ...