ភ្នំពេញ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរបានប្រកាសបើកមហាព្រឹត្តិការណ៍ជំនួបស្តេចនាគទាំង ៤ លើសង្វៀនយ័ន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែមួយគត់របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលប្រព្រឹតិ្តទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រោមការសហការស្ថានីយទូរទស្សន៍ TOWN FULL HDTV និងសហព័ន្ធកីឡាគុនខ្មែរ។ មហាព្រឹត្តិការណ៍...
នីកូស៊ី៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលរដ្ឋ Cyprus បានរាយការណ៍មកថា ការដឹកជញ្ជូនជំនួយស្បៀងអាហារប្រហែល៨៧៥តោនសម្រាប់អ្នកស្រុកហ្គាហ្សា បានចាកចេញពីកំពង់ផែកាលពីព្រឹកថ្ងៃសៅរ៍ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ស្បៀងអាហារទាំងនោះ គឺភាគច្រើនជាម្សៅ អង្ករ និងស្ករ ត្រូវបានផ្ទុកនៅលើនាវាចំនួន៣និងវេទិកាមួយ ដែលនៅខាងក្រៅកំពង់ផែរួចហើយ ហើយកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។ គួរបញ្ជាក់ថា នេះគឺជាការដឹកជញ្ជូនជំនួយលើកទី២ទៅកាន់តំបន់ហ្គាហ្សា ដោយចេញពី Larnaca ចាប់តាំងពីច្រករបៀងជំនួយសមុទ្រ Amalthea ត្រូវបានផ្តួចផ្តើមបើកដំណើរការកាលពីថ្ងៃទី១២...
ឡាឡាំពួរ៖ ភាពចម្រុងចម្រើនរបស់អាស៊ីប៉ាស៊ីហ្វិកស្ថិតនៅក្នុងការរួមរស់ដោយសន្តិភាព ដែលមិនបង្កគ្រោះថ្នាក់ដល់នយោបាយប្លុក ដូចដែលបានឈ្នះដោយអ្នកខ្លះកំពុងស្វែងរកការប្រើប្រាស់តំបន់ជាផ្នែកនៃយុទ្ធសាស្ត្រប្រឈមមុខគ្នា នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី។ ដោយលើកឡើងពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅទូទាំងតំបន់ ដើម្បីធានាបាននូវដំណើរការរលូននៃពាណិជ្ជកម្មអន្តរជាតិ និងដើម្បីធានាសន្តិភាព និងស្ថិរភាព រុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បានឲ្យដឹងនៅក្នុងបាឋកថា “គោលនយោបាយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ប្រគល់ជូននៅវិទ្យាស្ថានអាស៊ី-អឺរ៉ុប (AEI) នៃសាកលវិទ្យាល័យម៉ាឡាយ៉ា។ លោកបានលើកឡើងថា “ល្បឿននៃការអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត។ ជាមួយគ្នានេះក្រសួងអំពាវនាវឱ្យ ប្រជាពលរដ្ឋកុំនាំគ្នាចែកចាយបន្ត នូវរូបភាពកាត់តក្លែងក្លាយនេះ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា«រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត...
ភ្នំពេញ ៖ កម្ពុជា-វៀតណាម-ឡាវ បានបន្តផ្តល់កិច្ចសហការ និងសម្របសម្រួលទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ សំដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា នាថ្ងៃទី២៩ មីនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា, ឧត្តមសេនីយ៍ឯក...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សលើតំបន់ ដែលនៅជិតទីក្រុងអាឡេប៉ូ ភាគខាងជើងនៃប្រទេសស៊ីរី កាលពីព្រឹកព្រលឹម ថ្ងៃសុក្រម្សិលមិញនេះ ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ខណៈពេលដែលលោកបាន ចូលរួមរំលែកទុក្ខ និងការអាណិតអាសូរដល់រដ្ឋាភិបាល...
មូស្គូ ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានរកឃើញ ភស្តុតាង ដែលបង្ហាញថា ភេរវករដែលជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារសាលប្រគុំ តន្ត្រីនៅទីក្រុងមូស្គូ គ្រោងនឹងឆ្លងចូលអ៊ុយក្រែន ដើម្បីទទួលបានរង្វាន់ របស់ពួកគេ។ គណៈកម្មាធិការបានឲ្យដឹងនៅលើ Telegram របស់ពួកគេថា “តាមការណែនាំ របស់អ្នកសម្របសម្រួល បន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ ភេរវករបានបើកឡាន ឆ្ពោះទៅព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដើម្បីឆ្លងកាត់វាជាបន្តបន្ទាប់...
បេរូត៖ បើយោងតាមគេហទំព័រ ព័ត៌មានក្នុងស្រុក Elnashra បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះរបស់អ៊ីស្រាអ៊ែលចំនួន១គ្រឿង បានវាយប្រហារទៅលើឧទ្ធម្ភាគចក្រ ដែលជាបកម្មសិទ្ធិ របស់ក្រុមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងនៃប្រទេសលីបង់ ហៅកាត់ថា (UNIFIL) នៅជិតភូមិ Rmeish ស្ថិតនៅភាគខាងត្បូង នៃប្រទេសលីបង់ បានបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ។ យោងតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក al-Manar បានផ្សព្វផ្សាយថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ ភេរវកម្មនៅសាលប្រគុំតន្ត្រីនៅឯជាយក្រុងម៉ូស្គូ បានកើនឡើងដល់១៤៤នាក់ ហើយអ្នករបួសមានចំនួនដល់ទៅ៥៥១នាក់ ។ នាយកដ្ឋានស្ថានការណ៍អាសន្ននៃតំបន់ម៉ូស្គូ បានឲ្យដឹងនៅលើគេហទំព័រ របស់ខ្លួនថា គិតត្រឹមម៉ោង៦ព្រឹក ត្រូវនឹងម៉ោង៣និង០០នាទី ម៉ោងសកលនៅថ្ងៃសៅរ៍ អ្នកស្លាប់រួមមានកុមារចំនួន៥នាក់ និងកុមារ១០នាក់ ផ្សេងទៀតបានរងរបួស ។ គួររំលឹកថា...
ហ្សាការតា៖ មន្ត្រីមួយរូបបានប្រាប់ ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានករណីផ្ទុះមួយបានកក្រើកចេញ ពីអគារយោធាក្បែររដ្ឋធានីហ្សាការតា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃសៅរ៍ ។ លោក Kristomei Sianturi អ្នកនាំពាក្យកងទ័ពឥណ្ឌូណេស៊ី បានលើកឡើងថា ការបំផ្ទុះនេះបានកើតឡើងនៅម៉ោង១៨ និង៣០នាទីយប់ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង៣០នាទីម៉ោងសកល នៅក្នុងឃ្លាំងគ្រាប់រំសេវយោធា ស្ថិតនៅក្នុងភូមិ Ciangsana ក្នុងតំបន់ Bogor ខេត្តជ្វាខាងលិច...