កីឡា

អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា និង ច័ន្ទ រតនា ដឹកគ្នាជួបអ្នកប្រដាល់បរទេស ក្នុងមហាព្រឹត្តិការណ៍ ជំនួបស្តេចនាគទាំង ៤ លើសង្វៀនយ័ន្ត៨ទិសរបស់TOWN

ភ្នំពេញ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរបានប្រកាសបើកមហាព្រឹត្តិការណ៍ជំនួបស្តេចនាគទាំង ៤ លើសង្វៀនយ័ន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែមួយគត់របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលប្រព្រឹតិ្តទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រោមការសហការស្ថានីយទូរទស្សន៍ TOWN FULL HDTV និងសហព័ន្ធកីឡាគុនខ្មែរ។

មហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត ៨ទិស ជំនួបស្តេចនាគទាំង៤ របស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហការជាមួយរដ្ឋបាលខេត្តកណ្តាល នឹងរៀបចំការប្រគុំតន្ត្រី និងការប្រកួតកីឡាប្រដាល់។ ចំពោះការប្រកួតប្រមូលផ្តុំដោយកីឡាករល្បីៗរបស់កម្ពុជាដូចជាកីឡាករគុនខ្មែរជួរមុខ និងគុនចម្រុះ កីឡាករ ច័ន្ទ រតនា និងកំពូលកីឡាករគុនខ្មែរ ធឿន ធារ៉ា។

WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសមានប្រកួតដណ្តើមខ្សែក្រវាត់ចំនួន ៤ កាន់តែធ្វើកកើកសង្វៀនយ័ន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV ។ ការប្រកួតម៉ារ៉ាតុង ដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC មានកីឡាករគុនខ្មែរជួរមុខ និងគុនចម្រុះដូចជា ច័ន្ទ រតនា សេ្តចនាគសមុទ្រខាងត្បូងកីឡាករ Batermene Namjilmaa ស្តេចនាគភ្នំទឹកកកខាងជើង កីឡាករ Ke Jingjun សេ្តចនាគសមុទ្រខាងកើត និងកីឡាករ Ae Mwe ស្តេចនាគសមុទ្រខាងលិច។
ចំណែកការប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC កំពូលកីឡាករគុនខ្មែរ ធឿន ធារ៉ា ប្រកួតជាមួយ រាហ៊ូមាស ឈុត សេរីវណ្ណថង និងគូដណ្តើមខ្សែក្រវាត់អន្តរជាតិ IPCC រវាងកីឡាករ អេ អាំម៉ារីនភូថង ប៉ះជាមួយ កីឡាករ ប្រដាល់រុស្ស៊ី។

គូសន្សំពិន្ទុពិសេសៗជាច្រើនគូរទៀត។ មុននឹងមហាព្រឹត្តិការណ៍ WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស មកដល់នៅថ្ងៃទី៣០ ភេសជ្ជៈប៉ូវកម្លាំង វើក នឹងនាំយកមហាព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏ធំសម្បើមប្រចាំប្រទេស WURKZ Tour Concert ដោយមានវត្តមានពីតារាចម្រៀងល្បីៗពីផលិតកម្ម ថោន ផ្ទាល់តែម្តង។

លោក ខូវ ឆាយ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាគុនខ្មែរថ្មី និងរូបលោកផ្ទាល់សូមកោតសរសើរដល់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែងតែរៀបចំការប្រកួតខ្នាតយក្សដើម្បីជួយលើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យល្បីល្បាញលើកឆាកអន្តរជាតិ តាមរយៈប្រកួតនេះ៕

ឮដោយ៖លី ភីលីព

To Top