កីឡា

ស្ថានីយទូរទស្សន៍ TOWN FULL HDTV បើកការប្រកួតយុទ្ធគុនខ្មែរចម្រុះលើ៣ ប្រភេទកីឡាជាព្រឹតិ្តការណ៍ដ៏កម្រ និងដំបូងបំផុតនៅប្រទេសកម្ពុជា រៀងរាល់ព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ស្ថានីយទូរទស្សន៍ TOWN FULL HDTV បើកការប្រកួតយុទ្ធគុនខ្មែរចម្រុះកម្រិតអន្តរជាតិ លើ ៣ ប្រភេទកីឡាជាព្រឹតិ្តការណ៍ដ៏កម្រ និងដំបូងបំផុតនៅប្រទេសកម្ពុជា រៀងរាល់ព្រឹកថ្ងៃអាទិត្យក្រោមការសហការរវាងស្ថានីយទូរទស្សន៍ TOWN FULL HDTV សហព័ន្ធកីឡាប្រដាល់សកល កម្ពុជា សហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា និងសហព័ន្ធគុនចម្រុះកម្ពុជា ដែលប្រមូលដោយកីឡាករជើងខ្លាំងកម្ពុជា និងបរទេសធ្វើឲ្យកកើកកសង្វៀន TOWN

នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយទូរទស្សន៍ TOWN FULL HDTV បានធ្វើសន្និសីទសារព័ត៌មាន ពន្យល់លម្អិតពីលក្ខខណ្ឌស្តីពីការប្រកួតយុទ្ធគុនខ្មែរចម្រុះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក វ៉ា សុធា ស្វាមីឧកញ៉ា ជួប មាន ជាអគ្គនាយិកា ស្ថានីយទូរទស្សន៍ TOWN FULL HDTV លោក ហេង សុឃន ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា លោក ហ៊ាក់ សុខហេង ជានាយកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV អ្នកតំណាងសហព័ន្ធកីឡាប្រដាល់សកល កម្ពុជា សហព័ន្ធគុនចម្រុះកម្ពុជា និងអ្នកប្រដាល់គុនខ្មែរ និងបរទេស ១០ រូប។

លោក ហ៊ាក់ សុខហេង ជានាយកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ ការប្រកួតយុទ្ធគុនខ្មែរចម្រុះកម្រិតអន្តរជាតិ លើ ៣ ប្រភេទកីឡាជាព្រឹតិ្តការណ៍ដ៏កម្រ និងដំបូងបំផុតនៅប្រទេសកម្ពុជារបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV ធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវប្បធម៌ក្បាច់គុនខ្មែរបានឆ្លាក់លើផ្ទាំងប្រាសាទបុរាណរបស់កម្ពុជារាប់រយឆ្នាំមកហើយ ឲ្យកីឡាករបរទេស និងអ្នកបរទេសបានដឹង និស្គាល់ពីក្បាច់គុនខ្មែរ។

លោកនាយកគ្រប់គ្រងការផ្សាយរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV បានបន្ថែមថា ចំណុចសំខាន់មួយទៀត ការប្រកួតយុទ្ធគុនខ្មែរចម្រុះរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV ផ្តល់ឱកាសឲ្យកីឡាករទំាង ៣ ប្រភេទកីឡាបានប្រកួតបង្ហាញសមត្ថភាពរបស់ពួកគេ បន្ទាប់ពីធ្វើការហ្វឹកហាត់អស់រយៈពេលច្រើនខែ ឆ្នាំ ។ កីឡាករដែលមានការប្រកួតច្រើន ធ្វើឲ្យពួកគេមានបទពិសោធន៍ច្រើនក្នុងការប្រកួតអាចឲ្យពួកគេពង្រឹងទំាងសមត្ថភាព បច្ចេកទេស និងនិចទិចប្រកួតអាចមានឱកាសឈ្នះគួប្រកួតច្រើនជាងចាញ់។

លោក ហេង សុឃន ប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជា បានមានប្រសាសន៍ថា តាងនាមប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ុងកម្ពុជា សូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ឧកញ៉ា ជួប មាន ជាអគ្គនាយិកា ស្ថានីយទូរទស្សន៍ TOWN FULL HDTV ដែលបានរៀបចំការប្រកួតយុទ្ធគុនខ្មែរចម្រុះកម្រិតអន្តរជាតិ លើ ៣ ប្រភេទកីឡាជាព្រឹតិ្តការណ៍ដ៏កម្រ និងដំបូងបំផុតនៅប្រទេសកម្ពុជានេះ ។ ព្រឹត្តិការណ៍នេះនឹងជួយសមត្ថភាព បច្ចេកទេស និងនិចទិចដល់កីឡាករ និងកីឡាករជម្រើសជាតិក្នុងការត្រៀមខ្លួនសម្រាប់ការចូលរួមការប្រកួតកម្រិតអន្តរជាតិនានាដូចជាព្រឹត្តិការណ៍ការប្រកួត SEA GAME 2027 លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ នៅកម្ពុជា៕

To Top