ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មីនេះ មានគោលដៅកសាងបុរីជនបទ ជាគម្រោងរៀបចំភូមិឋានរបស់ប្រជាពលរដ្ឋនៅតាមទីជនបទ ឲ្យបានល្អប្រសើរ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃពុធ ទី២០ មីនា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា...
ពេលថ្មីៗនេះ ខុទ្ទកាល័យ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយ “ផែនការប្រតិបត្តិ ស្តីពីការជំរុញយ៉ាងជាក់ស្តែង នូវការបើកចំហដោយកម្រិតខ្ពស់ ដើម្បីបង្កើនការកៀរគរ និងប្រើប្រាស់ទុន វិនិយោគពីបរទេស “។ “ផែនការប្រតិបត្តិ”នេះសង្កត់ធ្ងន់ថា ការវិនិយោគពីបរទេស គឺជាកម្លាំងដ៏សំខាន់ ក្នុងការចូលរួមកិច្ចកសាង ទំនើបកម្ម តាមបែបផែនចិន និងការជំរុញការអភិវឌ្ឍ ប្រកបដោយវិបុលភាព រួមរវាងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចពិភពលោក ការបង្កើនការកៀរគរ...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ប្ញទ្ធិសែន បានអះអាងថា គិតត្រឹមឆ្នាំ ២០២៣ បរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០ ២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស ។ ថ្លែងក្នុងសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ លោក ឆាយ ប្ញទ្ធិសែន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតី ក្នុងពិធី “ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕
នេះជាស្លោកក្នុងរឿងស្រីហិតោបទេសកថាទី១ រឿងហង្ស និងក្ងោក, វគ្គសង្គ្រាម។ ក្នុងន័យរបស់ស្លោកនេះគឺ មានតែអ្នកមានចំណេះដឹងទេដែលគេគួរគប្បីពន្យល់ណែនាំប្រៀនប្រដៅឱ្យប្រព្រឹត្តអ្វីមួយបាន ដ្បិតបញ្ញាជនចេះភ្ញាក់រឭកនឹងភាពខុសឆ្គងហើយមានឆន្ទៈចង់កែប្រែខ្លួន ដោយមើលឃើញពីតម្លៃនៃការទូន្មាន និងអាចងាកមកតបស្នងសងគុណយើងវិញដោយប្រការណាមួយ ពួកល្ងង់ទូន្មានបានដោយកម្រ រីឯពួកអ្នកឆ្លាតទូន្មានបានដោយងាយ។ ហេតុនេះបើចង់ជួយសង្គ្រោះដោយការទូន្មានប្រៀនប្រដៅទៅលើជនណាមួយ ត្រូវតែពិនិត្យសង្កេតទៅលើបុគ្គលម្នាក់នោះថាជាមនុស្សល្ងង់ឬឆ្លាតជាមុនសិន ដើម្បីកុំឱ្យអ្វីដែលធ្វើទៅមិនសមប្រកប ហើយទទួលបានទោសត្រឡប់មកវិញ។ ចំពោះមនុស្សក្នុងសង្គមសព្វថ្ងៃ ទោះបីជាមើលទៅហាក់ស៊ីវិល័យ មានឱកាសរៀនសូត្រ និងបំពេញការងារបានយ៉ាងល្អប្រសើរ មានជីវភាពសមរម្យហើយក្ដី ប៉ុន្តែពួកគេហាក់មិនសូវទទួលយកកំហុសខ្លួននោះឡើយ។ តើក្រុមមនុស្សទាំងនោះជាមនុស្សរបៀបណាបើធៀបនឹងពាក្យស្លោកស្រីហិតោបទេសនេះ?...
ហាណូយ ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ឲ្យដឹងនៅថ្ងៃពុធនេះ ដោយបានដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីជំងឺ កញ្ជ្រឹល ចំនួន៤២ករណី និងសង្ស័យថា ជាជំងឺកញ្ជ្រិល ដែលបានកើតនៅក្នុងខេត្ត និងទីក្រុងចំនួន១៣ គិតចាប់តាំង ពីដើមឆ្នាំ២០២៤នេះ ។ គិតរហូតមកដល់ពេលនេះ មិនមានការផ្ទុះឡើងនៃការប្រមូលផ្តុំត្រូវបានកត់ត្រានោះទេ ។ ក្រសួងសុខាភិបាល បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានឱ្យពង្រឹង ការត្រួតពិនិត្យដើម្បីធ្វើរោគវិនិច្ឆ័យរកឃើញការឆ្លងមេរោគនៅក្នុងសហគមន៍...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កម្មករនិយោជិត នៃក្រុមហ៊ុនវាយ & ដាប់បែលយូ ហ្គាមេន(Y & W GARMENT CO., LTD.) អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ របស់ខ្លួន ដែលក្រុមហ៊ុនជំពាក់ នៅរសៀលម៉ោង២ ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ថា នាវាដឹកប្រេងគីមី ដែលមានទង់ជាតិកូរ៉េខាងត្បូងចំនួន១គ្រឿង បានក្រឡាប់លិចនៅព្រឹកថ្ងៃពុធនេះ នៅឯឆ្នេរសមុទ្រ នៃកោះ Mutsure ក្នុងខេត្តភាគខាងលិច នៃខេត្ត Yamaguchi របស់ប្រទេសជប៉ុន ។ មាននាវិកចំនួន១១នាក់នៅលើនាវាដឹកប្រេង Keoyoung Sun រួមទាំងជនជាតិកូរ៉េខាងត្បូង ចំនួន២នាក់...
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវចុះណែនាំគ្រប់វត្តអារាម មិនត្រូវឲ្យមានការលេងល្បែងដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ដូចជា បាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង ល្បែងស៊ីសង និងគ្រឿងផ្ទុះ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។ តាមរយៈសេចក្ដីណែនាំ ក្រសួងធម្មការ នៅថ្ងៃទី២០...
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើម ប្រចាំប្រទេស CAMBODIA BEER BOND FOR MORE TOUR CONCERT និងមហាព្រឹត្តិការណ៍ CAMBODIA គុនខ្មែរ របស់ CAMBODIA BEER នឹងប្រព្រឹត្តឡើង នៅចុងសប្តាហ៍នេះ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៣ និង២៤...