ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញបន្ត ជាអធិបតីបន្តប្រារព្ធថ្ងៃទី២ នៃសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងពិធីនោះរួមមានវត្តមាន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
ចំពោះប្រទេសកម្ពុជា ក្រុមមនុស្សវ័យក្មេង(Gen Z ឬ Generation Zoom) ត្រូវបានគេវាយតម្លៃចំពោះយុវជនដែលបានកើតទាន់សម័យកាលបច្ចេកវិទ្យាឌីជីថលនៅចន្លោះឆ្នាំ១៩៩០-២០១០ ឬចន្លោះឆ្នាំ១៩៩៧-២០១២។ ពួកគេមានលទ្ធភាពគ្រប់គ្រាន់និងងាយស្រួលក្នុងការប្រើប្រាស់ព័ត៌មានវិទ្យា និងសេវាកម្មសម្បូរបែបក្នុងសម័យទំនើប ឬសាកលភាវូបណីយកម្មឌីជីថល។ បណ្ឌិត ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច បានពន្យល់ថា Gen Z សម្រាប់ប្រទេសកម្ពុជាមានកម្រិតខ្ពស់ជាងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែលប្រជាជនទាំងនោះកើតនៅក្នុងចន្លោះឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០១០។ បណ្ឌិត...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និង ជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំ សមាសភាពគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជាលើកដំបូងក្នុងអាណត្តិ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។លោករដ្ឋមន្ត្រី ថោ ជេដ្ឋា...
ភ្នំពេញ៖ កម្លាំងរបស់មន្ទីរ ប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សហការជាមួយ កម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីរំលងអាធ្រាត្រ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូត ឈានទៅបង្ក្រាប ករណីជួញដូរ រក្សារទុក សម្រួលឲ្យប្រើប្រាស់...
បរទេស៖ ប្រទេស រ៉ូម៉ានី បានចាប់ផ្តើមការងារលើការកសាងមូលដ្ឋានទ័ពអាកាសឡើងវិញ ដែលនឹងក្លាយជាកន្លែងធំជាងគេរបស់អង្គការណាតូនៅអឺរ៉ុប ។ នេះបើយោងតាមគេហទំព័រ Euronews ។ មូលដ្ឋានទ័ពនេះមានទីតាំងនៅជិតទីក្រុង Constanta នៅលើសមុទ្រខ្មៅប្រហែល ១៣០ គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា...
ភ្នំពេញ៖ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyat) ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា បានកោតសរសើរពីកិច្ចខិតខំរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ក្នុងការលើកកម្ពស់ និងការពារការសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ដំណោះស្រាយបានយ៉ាងល្អ ចំពោះករណីការរើងអើង អ្នកស្រឡាញភេទដូចគ្នា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន (គ.ស.ម.ក) ការលើកឡើងរបស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រាប់កាសែត Toronto Star កាលពីថ្ងៃអង្គារថា ប្រទេសកាណាដានឹងបញ្ឈប់ ការលក់អាវុធនាពេលអនាគត ទៅឱ្យប្រទេសអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោកស្រី Melanie Joly បានធ្វើឡើងបន្ទាប់ពីសភារបស់ប្រទេស...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃអង្គារថា ការរស់រានមានជីវិតរបស់ អ៊ុយក្រែនអាចជាប់គាំង លុះត្រាតែលោកខាងលិច បញ្ជូនជំនួយយោធាបន្ថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានមន្ទីរប៉ង់តាហ្គោនបានស្ថិតនៅ ក្នុងប្រទេសអាល្លឺម៉ង់សម្រាប់កិច្ចប្រជុំ នៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន នៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងដំណើរទៅក្រៅប្រទេសជាលើកដំបូង...
បរទេស៖ លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគី បាននិយាយថា យោធារបស់ប្រទេសតួកគី គ្រោងនឹងធ្វើប្រតិបត្តិការ ដើម្បីសម្រេចបាននូវសន្តិសុខពេញលេញនៅតាមព្រំដែនរបស់ប្រទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីខែមករា តួកគី បានធ្វើការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោក ជាបន្តបន្ទាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគខាងជើងប្រទេសស៊ីរី...