ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីរាជការទាំងអស់ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងការសោកស្ដាយជាពន់ពេក ចំពោះមរណភាព ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ ដែលជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត...
ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១១-១៧ ខែមីនា ឆ្នាំ២០២៤ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់បានចំនួន២៣ទីតាំង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៨៥នាក់ ចាត់ការតាំងជំនាញ និងច្បាប់ ។ នេះបើផ្អែកតាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។ អ្នកនាំពាក្យរងរូបនេះ ពន្យល់ថា ការបង្ក្រាប ចំនួន១៤ទីតាំង ដែលមានករណីល្បែងភ្នាល់...
នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១៨ ខែមីនា ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ។ លោកស្រី Liu Aihua អ្នកនាំពាក្យ ប្រធានសេដ្ឋវិទូ និងជាប្រធាននាយកដ្ឋាន ស្ថិតិសេដ្ឋកិច្ចជាតិ នៃរដ្ឋបាលជាតិស្ថិតិចិន បានថ្លែងពីសភាពដំណើរការ នៃសេដ្ឋកិច្ចជាតិចិន ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ព្រមនិងឆ្លើយសំណួរ របស់អ្នកសារព័ត៌មាន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារ អន្តរក្រសួងប្រជុំ ពិភាក្សាជាមួយក្រុមហ៊ុន China Metro Group និងក្រុមហ៊ុន Guangzhou Metro Group អំពីគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបង្ហាញឱ្យដឹងថា ឥស្សរជនប្រឆាំងរុស្ស៊ីលោក Alexey Navalny ដែលបានស្លាប់នៅក្នុងពន្ធនាគាររុស្ស៊ី នឹងត្រូវគេត្រៀមរួចទៅហើយ ក្នុងការផ្លាស់ប្តូរសម្រាប់អ្នកទោសរុស្ស៊ីមួយចំនួន ដែលឃុំខ្លួននៅភាគខាងលិច។ ថ្លែងទៅកាន់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យ លោក Putin បាននិយាយថា មន្ត្រីជាន់ខ្ពស់រុស្ស៊ីបានបង្ហើប អំពីគំនិតនៃការផ្លាស់ប្តូរអ្នកទោសជាមួយលោកខាងលិច ក្នុងរយៈពេលពីរបីថ្ងៃមុនពេល មរណភាពរបស់លោក...
ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារ លើដីរបស់ខ្លួនទៅលើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត ក្នុងតំបន់ហ្គាហ្សា ដោយថាមនុស្ស ១,២លាននាក់នៅទីនោះគ្មានកន្លែងមានសុវត្ថិភាព ដើម្បីទៅនោះទេ។ ប្រធាន WHO លោក Tedros Adhanom Ghebreyesus បានសរសេរនៅលើ X ដែលពីមុនជាបណ្ដាញ Twitter...
តេងេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad-Reza Ashtiani និងសមភាគីស៊ីរី លោក Ali Mahmoud Abbas បានថ្កោលទោសវត្តមានរបស់សហរដ្ឋអាមេរិក “ដោយខុសច្បាប់” នៅក្នុងប្រទេសស៊ីរី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។ ភាគីទាំងពីរបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនោះ លោក Ashtiani បានពណ៌នាវត្តមានយោធាអាមេរិក នៅក្នុងប្រទេសស៊ីរីថាជា “ការកាន់កាប់...
ភ្នំពេញ ៖ ប្រធានរដ្ឋសភាស្តីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ជាម យៀប បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃទី១៨ ខែមីនា រវាងលោកបណ្ឌិត ជាម យៀប និងលោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Washington Post បានរាយការណ៍ថា អ៊ុយក្រែនបានប្រាប់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួនថា គ្រាប់បែកសម្រាប់ប្រព័ន្ធការពារដែន អាកាសមួយចំនួនរបស់ខ្លួន អាចត្រូវបានប្រើប្រាស់ស្ទើរតែទាំងស្រុងនៅត្រឹមចុងខែមីនានេះ។ យោងតាមប្រភពដែលទទួលបានពីក្រុម អ្នកតំណាងរបស់រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការព្រមាននេះ ក្នុងអំឡុងសន្និសីទសន្តិសុខកាលពីខែមុន ហើយត្រូវបានកាសែតយកមកសរសេរ នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រ។ មន្ត្រីមួយរូបបានអះអាងថា កងកម្លាំងយោធាអ៊ុយក្រែន ដែលពីមុនអាចបាញ់ បានបួនគ្រាប់ក្នុងចំណោមមីស៊ីលទាំង៥គ្រាប់ដែលរុស្ស៊ីបានបាញ់នោះ ប្រហែលជាអាចកំណត់គោលដៅបានតែ១គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៥គ្រាប់។...
ភ្នំពេញ ៖ កំណាត់ផ្លូវខេត្តលេខ១១០ និងការស្ថាបនាលូ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល នឹងត្រូវបើកការដ្ឋានជួសជុលនិងស្ថាបនា ចាប់ពីថ្ងៃទី១៨ មីនា ឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសាធារណការ ខេត្តកណ្តាល ។ តាមរយៈសេចក្ដីជូនដំណឹងបានឲ្យដឹង មន្ទីរសាធារណការ នឹងបើកការដ្ឋានជួសជុល កំណាត់ផ្លូវខេត្តលេខ១១០ និងស្ថាបនាលូ តាមបណ្ដោយសងខាងផ្លូវ ចាប់ពីថ្ងៃ១៨...