ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ស្ទើរនឹងអស់មីស៊ីល ការពារដែន អាកាសពីឃ្លាំងទៅហើយ

AFP

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Washington Post បានរាយការណ៍ថា អ៊ុយក្រែនបានប្រាប់អ្នកគាំទ្រលោកខាងលិចរបស់ខ្លួនថា គ្រាប់បែកសម្រាប់ប្រព័ន្ធការពារដែន អាកាសមួយចំនួនរបស់ខ្លួន អាចត្រូវបានប្រើប្រាស់ស្ទើរតែទាំងស្រុងនៅត្រឹមចុងខែមីនានេះ។

យោងតាមប្រភពដែលទទួលបានពីក្រុម អ្នកតំណាងរបស់រដ្ឋាភិបាលទីក្រុងគៀវ បានធ្វើការព្រមាននេះ ក្នុងអំឡុងសន្និសីទសន្តិសុខកាលពីខែមុន ហើយត្រូវបានកាសែតយកមកសរសេរ នៅក្នុងអត្ថបទមួយកាលពីថ្ងៃសុក្រ។

មន្ត្រីមួយរូបបានអះអាងថា កងកម្លាំងយោធាអ៊ុយក្រែន ដែលពីមុនអាចបាញ់ បានបួនគ្រាប់ក្នុងចំណោមមីស៊ីលទាំង៥គ្រាប់ដែលរុស្ស៊ីបានបាញ់នោះ ប្រហែលជាអាចកំណត់គោលដៅបានតែ១គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៥គ្រាប់។

ប្រភព​ដដែល​ក៏បាន​បន្តបញ្ជាក់ទៀត​ថា បញ្ហាកង្វះ​មីស៊ីល​ការពារ​អាកាស​ នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អាយុជីវិត​នៅ​កណ្តាល​ទីក្រុង​របស់​អ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

To Top