តូក្យូ៖ ការបញ្ចេញទឹកកាសំណល់ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima របស់ប្រទេសជប៉ុន ត្រូវបានផ្អាកនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការរញ្ជួយដីមួយ ដែលប្រតិបត្តិកររបស់ខ្លួនបានបញ្ជាក់ដូច្នេះ ខណៈដែលសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះគឺ មានការប្រុងប្រយ័ត្នជាមុន ។ ទីភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៨រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រនៃតំបន់ Fukushima ភាគឦសាន ដែលជាកន្លែងរោងចក្រដែលបានបំផ្លាញដោយរលកយក្សស៊ូណាមិ នៅក្នុងឆ្នាំ២០១១នៅម៉ោង១២និង១៤ ព្រឹកថ្ងៃសុក្រនេះ ត្រូវនឹងម៉ោង៣និង១៤នាទីកាលពីរសៀលថ្ងៃព្រហស្បតិ៍ ។...
បរទេស៖ កងទ័ពជើងទឹកថៃ បាននិយាយនៅថ្ងៃសុក្រថា ទាហាន៩នាក់នឹងត្រូវចាកចេញពីមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានទទួលរងរបួសស្រាល ពីការបាញ់ប្រហារដោយចៃដន្យ នៅឯនាវាចម្បាំងរបស់ប្រទេសពីរគ្រឿង នៅមូលដ្ឋានទ័ពជើងទឹក Sathip។ យោងតាមសារព័ត៌មាន បាងកក របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពជើងទឹកបានឱ្យដឹងថា អ្នករបួសទាំង៩នាក់ កំពុងរង់ចាំការយល់ព្រម ពីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Somdech Phra...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងរៀបចំសន្និបាត លើកទី៤៣ ឆ្នាំ២០២៣ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។ ពីធីបើកសន្និបាតសុខាភិបាល លើកទី៤៣ ឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៤ក្រោមអធិបតី ភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។...
បរទេស៖ ក្រសួងការពារជាតិ ទីក្រុងមូស្គូបានរាយការណ៍ នៅព្រឹកថ្ងៃសុក្រថា យោធា និងកងកម្លាំងសន្តិសុខរុស្ស៊ី បានវាយលុកការប៉ុនប៉ងលុកលុយ ចុងក្រោយរបស់អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដែលបណ្តាលឱ្យ មានអ្នកស្លាប់ ជាច្រើននៅខាងក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមក្រសួងបានឱ្យដឹងថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងកងកុម្មង់ដូអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ដែលកំពុងស្វែងរកការជ្រៀត...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី អាមេរិក បានចូលកាន់តំណែងរយៈពេល២ឆ្នាំ បានអនុញ្ញាតឱ្យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់កណ្តាល បើកយុទ្ធនាការសម្ងាត់មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ក្នុងគោលបំណងបង្វែរ មតិសាធារណៈនៅក្នុងប្រទេសចិន ប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន ។ នេះបើយោងតាមអតីតមន្ត្រីអាមេរិកដែលបានដឹងផ្ទាល់អំពីប្រតិបត្តិការចាត់ថ្នាក់មួយនេះបានបញ្ជាក់ដូច្នេះ ។អតីតមន្ត្រី៣រូបនាក់បាន ប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុម CIA...
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការ “បុណ្យទន្លេ លើកទី៨” ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅខេត្តសៀមរាប ។
ភ្នំពេញ ៖ នាយកដ្ឋាន ធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វើរបាយការណ៍ បូកសរុបលទ្ធផលការងារ ចុះអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវរដូវប្រាំង ជូនបងប្អូនប្រជាកសិករ នៅតាមបណ្តាខេត្តមួយចំនួន ដែលបាននិងកំពុងជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រព។ សូមជម្រាបថា ក្នុងកិច្ចអន្តរាគមន៍ដ៏សស្រាក់សស្រាំ ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក...
និយ័តករមូលបត្រកម្ពុជា និង អគ្គស្នងការដ្ឋាន នគរបាលជាតិ អំពាវនាវ ឲ្យពលរដ្ឋប្រយ័ត្ន ចំពោះការដាក់ប្រាក់ វិនិយោគ តាមអនឡាញhttps://dap-news.com/?p=400866 Breaking: ស្ថានទូត ម៉ាឡេស៊ី ប្រកាសស្វាគមន៍ ជើងហោះហើរត្រង់ ភ្នំពេញ- កូឡាឡាពួរ- ភ្នំពេញhttps://dap-news.com/?p=400875 សម្តេចធិបតី ៖ ទំហំពាណិជ្ជកម្ម រយៈពេល ៦ខែ...
ភ្នំពេញ៖ យោងតាមលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើរបៀបវារៈ ទី១.សេចក្តីព្រាងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ បានឲ្យដឹងថា ដោយហេតុថា គ្មានការលុបបំបាត់ឲ្យអស់១០០% កម្ពុជា បានរៀបចំបញ្ចូលគ្នា ជាគោលនយោបាយតែមួយ ទាំងការបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលធ្វើឡើងនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យសមត្ថកិច្ចនគរបាល សម្រួលម៉ោងត្រួតពិនិត្យ លើវិធានការរឹតបន្តឹងការត្រួតពិនិត្យគ្រឿងស្រវឹងពេលយប់ ដែលការណ៍នេះ សំដៅកាត់បន្ថយផលប៉ះពាល់ដល់ភោជនីយដ្ឋាននានា ។ ការណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃដដែលនេះ ។...