ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានខលតាមវីឌីអូ ជួបជាមួយបងប្អូន ពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅ ផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មាន ដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន...
កំពង់ស្ពឺ៖ សង្ឃក្លែងបន្លំខ្លួនចូលមកបិណ្ឌបាតថ្ងៃឆ្លងឆ្នាំថ្មី ១៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ងទី ១៨ មេសា ២០២៤ ។ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលស្រុកថ្ពង បានឲ្យដឹងថា ជនក្លែងបន្លំខ្លួនជាសង្ឃគ្រងស្បង់ចិវរចំនួន១៤ នាក់ បន្លំខ្លួនចូលក្នុងពិធីសាសនាបិណ្ឌបាត ថ្ងៃឆ្លងចូលឆ្នាំ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តជាខ្លាំង ចំពោះ និងប្រឆាំងដាច់ខាតចំពោះការបើកដំណើរការស៊ើបអង្កេតផ្នែកទី៣០១ របស់សហរដ្ឋអាមេរិកលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់របស់ប្រទេសចិន។ ញត្តិរបស់សហរដ្ឋអាមេរិក គឺពោរពេញទៅដោយការចោទប្រកាន់មិនពិត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ញត្តិនេះបកស្រាយខុសលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគធម្មតាថាបានធ្វើឱ្យខូចដល់សន្តិសុខជាតិ និងផលប្រយោជន៍សាជីវកម្មរបស់សហរដ្ឋអាមេរិក ហើយបានបន្ទោសប្រទេសចិនចំពោះបញ្ហាឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដែលជាការខ្វះមូលដ្ឋានជាក់ស្តែង និងដំណើរការប្រឆាំងនឹងសតិអារម្មណ៍សេដ្ឋកិច្ច។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះពីសហរដ្ឋអាមេរិក គឺមិនអាចទទួលយកបានទាំងស្រុងនោះទេ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីរួមគ្នាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក គីស៊ីដា ក៏បានឲ្យដឹងផងដែរថា លោកបានបញ្ជាក់ជាមួយលោក Yoon លើការទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ រួមទាំងនៅកម្រិតមេដឹកនាំផងដែរ...
ភ្នំពេញ៖ ក្រោយការទទួលបានព័ត៌មានប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូន ឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...