ភ្នំពេញ៖ គ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ ក៏ដូចជាក្នុងអាជីពសារព័ត៌មានដែរ សុទ្ធតែមានក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកប្រកបអាជីពនោះប្ដេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ភាពស្របច្បាប់ និងភាពសុច្ចរឹតក្នុងសង្គម។ នៅកម្ពុជា ភាពស្រពិចស្រពិល និងកង្វះភាពសុខុដុមនីយកម្ម ក្នុងការកំណត់ក្រមសីលធម៌វិជ្ជាជីវៈរួមមួយសម្រាប់អ្នកសារ ព័ត៌មានបានកើតមានឡើង មូលហេតុដោយសារគេបានកត់សម្គាល់ឃើញមានគំនិត និងការប្រកាន់យកជំហរផ្សេងៗ តែរៀងៗខ្លួន ពីអង្គភាពសារព័ត៌មានមួយទៅអង្គភាពសារព័ត៌មានមួយ និងពីសមាគមមួយទៅសមាគមមួយទៀត។ ការណ៍នេះទាមទារឱ្យប្រទេសកម្ពុជា ចាំបាច់រៀបចំឡើងនូវគោលការណ៍រួមស្ដីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន...
ភ្នំពេញ៖ ជាជោគជ័យមួយជំហានមួយទៀតហើយ របស់ ខ្មែរ ប៊ែរវើរីជីស ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ក្នុងការនាំយកម៉ាកយីហោផលិតផលខ្មែរ «Made in Cambodia» ទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនយក្សរបស់កម្ពុជាមួយនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនម៉ាឡេស៊ី Kingsman Holding SDN. BHD...
បរទេស៖ កោះតៃវ៉ាន់បាននិយាយនៅថ្ងៃសុក្រថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបើកផ្លូវអាកាសថ្មីដែលរត់យ៉ាងគ្រោះថ្នាក់នៅជិតកោះពីរដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺជាហានិភ័យសុវត្ថិភាពនៃការហោះហើរដែលមិនមានការពិគ្រោះយោបល់។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានសម្តែងការខឹងសម្បារកាលពីខែមករា បន្ទាប់ពីប្រទេសចិនបានផ្លាស់ប្តូរដោយឯកតោភាគី នូវផ្លូវហោះហើរហៅថា M503 នៅជិតខ្សែបន្ទាត់កណ្តាលដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ផ្លូវហោះហើរថ្មីរបស់ចិនទៅកាន់ទីក្រុង Xiamen និង Fuzhou របស់ប្រទេសចិន ដែលហៅថា...
ភ្នំពេញ ៖ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលនៃសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកនៃអង្គការណាតូគួរតែស្វែងរកប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកបន្ថែមទៀតសម្រាប់ផ្តល់ឱ្យប្រទេសអ៊ុយក្រែន។ ទីក្រុងប៊ែរឡាំងបានសន្យាថានឹងផ្តល់ប្រព័ន្ធការពារអាកាសបែបនេះក្នុងពេលអនាគតដ៏ខ្លី បន្ថែមពីលើប្រព័ន្ធពីរដែលខ្លួនបានបញ្ជូនរួចហើយទៅកាន់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Scholz បាននិយាយថា លោកបានស្វែងរកការផ្សព្វផ្សាយគំនិតនេះក្នុងអំឡុងពេល “ការពិភាក្សាជាច្រើន”...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះវិធានការរឹតត្បិតថ្មីរបស់សហរដ្ឋអាមេរិកលើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិន។ អ្នកនាំពាក្យរបស់ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការថ្មីដែលអាចបង្កើនពន្ធបីដងលើផលិតផលទាំងនេះ ជាធម្មតាជាសកម្មភាពឯកតោភាគី និងការការពារនិយម ហើយការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន គឺគ្មានមូលដ្ឋាន។ សហរដ្ឋអាមេរិក កំពុងបន្តដើរលើផ្លូវខុស ដោយសារខ្លួនបានព្រងើយកន្តើយនឹងច្បាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមាននិន្នាការនយោបាយ បានរំលោភលើអ្វីដែលគេហៅថា នីតិវិធីត្រួតពិនិត្យពន្ធដារផ្នែកទី៣០១ និងទាមទារដោយបើកចំហនូវការកែសម្រួលពន្ធតាមអំពើចិត្តលើផលិតផលចិន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសអាហ្សង់ទីនបានធ្វើការស្នើសុំជាផ្លូវការទៅកាន់អង្គការណាតូទទួលយកខ្លួនទៅជា ដៃគូសកលថ្មី នេះបើយោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសលោក Luis Petri បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចប្រជុំ ជាមួយអគ្គលេខាធិការរង នៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក Mircea Geoana ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញជាអធិបតី “សម្ពោធអគារមជ្ឈមណ្ឌល ផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ” ។
បរទេស៖ ការបំផ្ទុះបានបន្លឺឡើងជុំវិញ ទីក្រុងអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ នៅក្នុងអ្វីដែលប្រភពបានពិពណ៌នាថា ជាការវាយប្រហារ របស់អ៊ីស្រាអែល ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានបដិសេធឧប្បត្តិហេតុនេះ ហើយបង្ហាញថា វាមិនមានផែនការ សម្រាប់ការសងសឹកទេ ដែលជាការឆ្លើយតប ដែលបង្ហាញឡើងដើម្បីបញ្ចៀស សង្គ្រាមទូទាំងតំបន់ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទំហំនៃការវាយប្រហារមានកំណត់ និងការឆ្លើយតបដោយការស្ងប់ស្ងាត់របស់អ៊ីរ៉ង់...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់ បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Photocopy ចំនួន២គ្រឿង ជូនការិយាល័យថាមពលពន្លឺព្រះអាទិត្យ និងការិយាល័យ បច្ចេកទេសសម្ភារ-បរិក្ខារអគ្គិសនី នៃនាយកដ្ឋានអាជីវកម្មចែកចាយ (លើកទី2) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ អគ្គិសនីកម្ពុជា...