តៃប៉ិ៖ នៅស្រុក Hualien ស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ បានរង្គោះរង្គើដោយការរញ្ជួយដីរាប់សិបដងពេញមួយយប់ រហូតមកដល់ថ្ងៃអង្គារនេះ ដែលបានធ្វើឱ្យអគារនានាយោល និងខ្លះទៀតផ្អៀង ។ រដ្ឋាភិបាលបានឲ្យដឹងថា ពួកគេបានដឹងពីរញ្ជួយដីពីការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារនៅលើដែនកោះ នេះកាលពីជាង២សប្តាហ៍មុន។ មានការរញ្ជួយដែលកម្លាំងខ្លាំងបំផុត ដែលបានកំណត់ដោយទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS)ក្នុងកម្រិត៦,១រ៉ិចទ័រ ដែលបានកើតឡើងប្រហែលម៉ោង ២និង៣០នាទីព្រឹក ម៉ោងក្នុងតំបន់ បន្ទាប់មក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា ប្រកាសដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់ Accessories & Spare Parts ចំនួន១០មុខ (កញ្ចប់ទី១៧) សម្រាប់គម្រោងការងារបន្តចរន្ត ជួសជុល ថែទាំ និងកែលម្អបណ្តាញរបស់អគ្គិសនី ខេត្តចំនួន៨(ផែនការឆ្នាំ២០២៣) ៕
ភ្នំពេញ៖ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួង នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា...
គៀវ៖ កាលពីថ្ងៃចន្ទ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា លោកបានពិភាក្សាអំពីការបែងចែកកញ្ចប់ជំនួយថ្មីសម្រាប់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន។ លោក Zelensky បានថ្លែងនៅលើបណ្តាញសង្គម Telegram ថា លោក បៃដិន បានធានាគាត់ថា គាត់នឹងចុះហត្ថលេខាលើច្បាប់នេះ ដោយរំពឹងថា នឹងបែងចែកជំនួយយោធាដល់អ៊ុយក្រែនភ្លាមៗនៅគ្រាដែលច្បាប់ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេរិករួច ។...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប និងដុតកម្ទេចចោលនូវបំណែកសាច់នាំចូលខុសច្បាប់ចំនួន ២ ករណី ស្មើនឹង ៤ ៥៥០ គីឡូក្រាមដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឲ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ ប្រតិបត្តិការបង្ក្រាបទាំង២ករណីនេះ ៖ ករណីទី១- បំណែកសាច់ក្របីបង្កកចំនួន ៣ ៥០០ គីឡូក្រាម...
ម៉ានីល៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មេដឹកនាំកំពូលនៃក្រុមភេរវករ Bangsamoro Islamic Freedom Fighters ហៅកាត់ (BIFF) Karialan Faction និងសមាជិករបស់គាត់ចំនួន១១នាក់ត្រូវបានសម្លាប់ និងយោធាចំនួន៧នាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាមួយនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីនកាលពីព្រឹកថ្ងៃចន្ទ ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍កាលពីល្ងាចថ្ងៃចន្ទថា លោក Mohiden Animbang ហៅ Kagui Karialan ត្រូវបានសម្លាប់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងបរិបទសុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជា បានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗជាច្រើន។ តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់» សម្ដេចធិបតី លើកឡើងថា បើទោះបីជាជំងឺគ្រុនចាញ់...
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានគំរាមអ៊ីស្រាអែលថា អ៊ីស្រាអែលនឹងត្រូវវិនាសប្រសិនបើប្រទេសនេះប៉ុនប៉ងវាយប្រហារអ៊ីរ៉ង់ម្តងទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានមកដល់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ។ លោកបាននិយាយទៅកាន់ភាពតានតឹងនាពេលថ្មីៗនេះរវាងទីក្រុង តេហេរ៉ង់ និងទីក្រុង West...
បរទេស៖ បុគ្គលិកយោធាអាល្លឺម៉ង់ជាង ៣.០០០ នាក់ កាលពីថ្ងៃអង្គារ គឺកំពុងចូលរួមក្នុងសមយុទ្ធ Grand Quadriga 2024 ដែលបានចាប់ផ្តើមនៅប្រទេសលីទុយអានី។ សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធ Steadfast Defender 24 ស៊េរីធំជាងរយៈពេលជាច្រើនខែរបស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅចុងខែមករា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏អស្ចារ្យប្រចាំប្រទេស Bond for More Tour Concert សប្ដាហ៍នេះនឹងទៅប្រគំជូនបងប្អូនអ្នក កំពង់ត្រាច ខេត្តកំពត។ ការប្រគំតន្រ្តីនេះគឺមានរយៈពេល២ថ្ងៃពេញ គឺនៅថ្ងៃទី២៧ និង២៨ ខែមេសា ឆ្នាំ២០២៤ ដែលបងប្អូនអាចចូលរួមទស្សនាដោយសេរី ទៅរាំក្រឡុកតាមចង្វាក់ភ្លេង ហ៊ោកញ្ជ្រៀវ និងស្រែកច្រៀងតាមកំពូលតារាក្នុងដួងចិត្ត មកពីផលិតកម្ម ហង្សមាស ជាពិសេសទៅក្រេបរសជាតិ...