ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្ដីដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ O-Ring Rubber for Power Transformer ចំនួន ១០មុខ (កញ្ចប់១៣) (អាទិភាពទី១) ជូនអង្គភាព អនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី...
ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នំា ២០២៤ កន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា បានប្រកាសការដាក់ដំណើរការនៃការតាំងពិព័រណ៍ទេសចរណ៍ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ ចាប់ពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤នេះតទៅ។ ព្រឹត្តិការណ៍នេះដែរ...
ភ្នំពេញ ៖ លោកស្រី កែ សួនសុភី ស សុខា ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងជាប្រធានកិត្តិយស ក្រុមការងារយេនឌ័រ របស់ក្រសួងមហាផ្ទៃ បានចូលរួមបរិច្ចាគប្រាក់រង្វាន់ នៃការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣/២៤ (ថ្នាក់ជាតិ) ចំនួន ៤០លានរៀល ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា...
កំពង់ចាម ៖ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤ នេះ ក្រុមការងារ នៃក្រសួងធនធានទឹក និងឧតុនិយមដឹកនាំដោយ លោក អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងក្រុមការងាររដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត បានចុះពិនិត្យអំពីស្ថានភាព...
ភ្នំពេញ ៖ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩និង១០នាទីព្រឹក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។ នេះបើតាមការផ្សាយពីក្រសួងកសិកម្ម ។ នេះគឺជាកូនផ្សោតទី៨ ដែលបានកើតនៅដើមឆ្នាំ២០២៤។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃប្រេង សម្រាប់ថ្ងៃទី១-១០ ខែឧសភា ឆ្នាំ២០២៤ ដោយសាំងធម្មតាមានតម្លៃ៤.៤៥០រៀល ក្នុង១លីត្រ(ចុះថ្លៃ ៥០រៀល) ខណៈម៉ាស៊ូត៤.១០០រៀល(ចុះថ្លៃ ១០០រៀល) បើធៀបនឹង១០ថ្ងៃមុន ៕
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៣០មេសា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៩៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័ន លើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ ដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រ កំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ ត្រូវចេញមុខបំភ្លឺភ្លាមៗ ក្នុងករណីមានការចោទប្រកាន់ណាមួយ ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍ ឬធ្វើអ្វីមួយនោះ ។ ការលើកឡើងរបស់សម្តេចនេះ ក្រោយមានការចោទប្រកាន់មកលើកំពង់ផែនៅកំពតថា គោករាក់មិនអាចដំណើរការបាន ដោយសម្តេចបានឲ្យរដ្ឋមន្រ្តី ក្រសួងសាធារណការ ចេញមកបំភ្លឺ និងករណីក្តៅមួយទៀត ទើបតែកើតឡើងនោះ គឺការផ្ទុះឃ្លាំងដាក់គ្រាប់នៅយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ...
អន្តរជាតិ: តម្លៃហាងឆេងមាស បានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃពុធនេះ ខណៈអ្នកវិនិយោគ ងាកទៅផ្តោតលើកិច្ចប្រជុំ គោលនយោបាយ និងទិន្នន័យអត្រាអ្នកមានការងារ ធ្វើនៅសហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយក្នុងសប្តាហ៍នេះ។ តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះមក នៅត្រឹម២២៨៦,៨៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាស របស់សហរដ្ឋអាមេរិក U.S. gold futures...
ព្រះសីហនុ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅចំពោះមុខកម្មករ រាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសប្ដេជ្ញា ធ្វើឲ្យបាននូវគម្រោង ព្រែកជីកហ្វូណនតេជោ ទោះបីជាមានការរារាំង ពីបណ្តាប្រទេសមួយចំនួន ក៏ដោយ ខណៈរាជរដ្ឋាភិបាល មិនបង្កើតមូលនិធិ សម្រាប់គម្រោងនេះឡើយ...