បរទេស៖ ហាងលក់គ្រឿងអលង្ការជាច្រើន គឺមានអតិថិជនច្រើនកុះករសម្លឹងរកទិញមាស ខណៈតម្លៃមាសបានឡើងថ្លៃខ្ពស់គ្រប់ពេលវេលា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry បានឡើងថ្លៃ ២,៦ភាគរយ ដល់តម្លៃខ្ពស់គ្រប់ពេលថ្មីគឺ ៩១,៨9 លានដុង ស្មើនឹង ៣.៦០៩,៦ដុល្លារក្នុងមួយថេល (ទម្ងន់មាសគិតក្នុងប្រទេសចិន)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបង្ហើបឱ្យដឹងថា ប្រទេសរុស្ស៊ីបានយល់ព្រមដកកងទ័ព និងឆ្មាំព្រំដែនរបស់ខ្លួនចេញពី តំបន់នានាក្នុងប្រទេសអាមេនី។ ប្រភពដដែលបានឲ្យដឹងទៀតថាលោកបានបន្ថែមថា ការសម្រេចចិត្តនេះនឹងមិនប៉ះពាល់ ដល់យោធភូមិភាគយោធារុស្ស៊ី នៅតាមព្រំដែនអតីតសាធារណរដ្ឋ សូវៀតជាមួយទួរគីនិងអ៊ីរ៉ង់នោះទេ។ ទំនាក់ទំនងរវាងប្រទេសអាមេនី និងប្រទេសជិតខាង Azerbaijan ត្រូវបានតានតឹងចាប់តាំងពីការដួលរលំ នៃសហភាពសូវៀត នៅពេលដែលប្រជាជនអាមេនីដ៏លើសលុប...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។ ភាគីទាំងពីរ បានលើកឡើងបែបនេះ នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យលោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO)...
ស៊ូដង់៖ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព អន្តរកាលរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan បានឲ្យដឹងថា នឹងមិនមានការចរចា ឬបទឈប់បាញ់គ្នានោះទេ រហូតដល់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ត្រូវបរាជ័យ។ ក្រុមប្រឹក្សាអធិបតេយ្យភាព បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Al-Burhan ដែលជាមេបញ្ជាការទូទៅ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានធ្វើការកត់សម្គាល់នៅពេលថ្លែង ទៅកាន់កងកម្លាំងយោធានៅក្នុងរដ្ឋ...
ភ្នំពេញ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការ១នាក់ ពីបទរំលោភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនពួកគាត់ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃ៩ ឧសភា ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំង អំពើពុករលួយបានឲ្យដឹងថា ACU បានឃាត់ខ្លួនអ្នកទាំង៣កាលពីថ្ងៃទី៧ ឧសភា ក្រោយពួកគេបានសហការគ្នារត់ការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការនៃប្លុកដឹកនាំ ដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា អង្គការណាតូមិនមានគម្រោង ដាក់ពង្រាយកងទ័ពទៅកាន់ ប្រទេសអ៊ុយក្រែននោះទេ។ លោកបានធ្វើការកត់សម្គាល់នេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសនេះ ដែលជាកន្លែងដែលគាត់បានជួប ជាមួយនាយករដ្ឋមន្រ្តី Giorgia Meloni...
យេរ៉ូសាឡឹម៖ ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាបាន បាញ់រ៉ុក្កែតចំនួន ៨ គ្រាប់ពីតំបន់រ៉ាហ្វា ឆ្ពោះទៅកាន់តំបន់ Kerem Shalom Crossing ក្នុងប្រទេសអ៊ីស្រាអែល ភ្លាមៗ បន្ទាប់ពីវាបានបើកឡើង វិញកាលពីថ្ងៃពុធ ដោយបានធ្វើឱ្យទាហាន អ៊ីស្រាអែល ម្នាក់រងរបួស នេះបើយោង តាមកងទ័ពអ៊ីស្រាអែល។ កងទ័ពបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានបានរងរបួសស្រាល...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB, មន្ត្រីធនាគារ បានចូលរួមសិក្ខាសាលា ស្ដីពី” មូលដ្ឋានគ្រឹះ នៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែ សង្វាក់ផលិតកម្ម ស្របតាមស្តង់ដារ សុវត្ថិភាពចំណីអាហារ” និងផ្សព្វផ្សាយពីផលិតផល សេវាកម្មរបស់ធនាគារ នៅសណ្ឋាគាររេនហ្វេរេស៍...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវនាវដល់គ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ សំដៅពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ក្នុងគ្រួសារប្រកបដោយភាពរឹងមាំ។ យោងតាមសារលិខិតសម្ដេចធិបតី ក្នុងឱកាសទិវាអន្តរជាតិស្ដីពីគ្រួសារ ថ្ងៃទី១៥ ឧសភា គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវគ្រួសារ និងសហគមន៍នីមួយៗ...
កង់បេរ៉ា ៖ អូស្ត្រាលី បានប្រាប់ទៅកាន់អ៊ីស្រាអែលថា ការវាយលុកលើដីដ៏ធំមួយ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូង នៃតំបន់ហ្គាហ្សា នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីយប់ថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានឲ្យដឹងថា រដ្ឋាភិបាល សហព័ន្ធបានអះអាងជាថ្មី ចំពោះអ៊ីស្រាអែល...