បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីន នៅថ្ងៃសុក្រ បានអំពាវនាវ ឱ្យបណ្តេញអ្នកការទូតចិន ជុំវិញការលេចធ្លាយការសន្ទនា តាមទូរស័ព្ទជាមួយឧត្តមនាវី ហ្វីលីពីន នៅក្នុងការកើនឡើង គួរឱ្យកត់សម្គាល់នៃជម្លោះដ៏ជូរចត់ ជុំវិញសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Eduardo Ano បាននិយាយនៅក្នុង...
ហាណូយ ៖ យោងតាមក្រសួងការងារ ជនពិការ និង សង្គមកិច្ច (MOLISA) របស់ប្រទេសវៀតណាម បានឱ្យដឹងថា ទីផ្សារការងារកំពុងវិលត្រលប់ ទៅរកនិន្នាការអភិវឌ្ឍន៍ ធម្មតាវិញជាបណ្តើរៗ ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាក៏ដោយ ក្រសួងការងារបានកត់សម្គាល់ថា នៅតែមានបញ្ហាដែលត្រូវដោះស្រាយ ជាពិសេសអត្រា អត់ការងារធ្វើរបស់យុវជន គឺមានកម្រិតខ្ពស់។ យោងតាមសារព័ត៌មាន Vietnam news...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ចំពោះសភាពការណ៍ផ្ទៃក្នុងប្រទេស ថ្វីត្បិតតែកម្ពុជា កំពុងបន្តរីករាយ ទទួលផលពីសុខសន្តិភាព ក៏ប៉ុន្តែការធានាស្ថិរភាពសន្តិសុខ និងសុវត្ថិភាពសង្គម គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដែលមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ត្រូវទទួលរ៉ាប់រងក្នុងការរក្សាសន្តិសុខ។ តាមរយៈសារលិខិតជូនពររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៩...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និង ថវិការបស់ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលឃុំ សង្កាត់ និង ប៉ុស្តិ័នគរបាលរដ្ឋបាលដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយ ប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖ -ប្រេងសាំងធម្មតា = ៤.៣០០ រៀល/លីត្រ (ចុះថ្លៃ១៥០៛)...
ភ្នំពេញ៖ រង្វាន់កក្រើកមេឃជាច្រើន ជាពិសេសទូរស័ព្ទ iPhone 15 Pro Max បានជូនដល់ដៃអ្នកលេង Tiktok ដែលចូលរួមលេងហ្គេម « KIZZ អ្វីៗជាទីស្រលាញ់» ពីភេសជ្ជៈប៉ូវកម្លាំង ឃីស រសជាតិម៉ុងតុល។ រង្វាន់ជាច្រើនបានចែកជូន ទៅកាន់អ្នកឈ្នះដោយផ្ទាល់ពីតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួចហើយក្នុងការប្រគំតន្រ្តី KIZZ Concert...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំពិធីអាហារសាមគ្គី ជាមួយនឹងតំណាងអង្គការ អន្តរជាតិ ខាងការងារ (ILO) ដែលដឹកនាំដោយលោកស្រី Chihoko Asada-Miyakawa ឧបការីអគ្គនាយកអង្គការ អន្តរជាតិខាងការងារ និង...
ភ្នំពេញ៖ បន្ទាប់ពីដឹងពីតម្រូវការជាក់ស្តែង របស់សាលាបឋមសិក្សាព្រៃទប់ ដែលកំពុងជួបការខ្វះខាតបន្ទប់ សម្រាប់ឱ្យសិស្សានុសិស្សសិក្សា អង្គការសប្បុរសធម៌ខ្វនថឹម បានសម្រេចផ្តល់អាគារសិក្សា១ខ្នង៤បន្ទប់ ដែលមានតម្លៃជាង៥ម៉ឺនល្លារ ជូនតាមសំណូមពររបស់នាយកសាលា និងបានធ្វើពិធីបញ្ចុះបឋមសិលា សាងសង់តាមបែបប្រពៃណីខ្មែរហើយ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ ។ ពិធីបញ្ចុះបឋមសិលា អាគារសិក្សាសាលាបឋមសិក្សាព្រៃទប់ ដែលស្ថិតក្នុងស្រុកឈូក ខេត្តកំពត ត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់លោក ខៀវ...
ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ច និងវិនិយោគអាល្លឺម៉ង់ ប្រមាណ ៣០រូប បានបង្ហាញសុទិដ្ឋិនិយម ក្នុងការពង្រឹង និងពង្រីកបណ្តាញធុរកិច្ច និងស្វែងរកកាលានុវត្តភាព វិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា។ ដោយទទួលបានការអនុញ្ញាតពី លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសំណើរ របស់មេឃុំបឹងដោល លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទ បានណែនាំឱ្យ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង សិក្សាស្ថាបនាផ្លូវ ជិត៩គីឡូម៉ែត្រ តភ្ជាប់ពីភូមិតាម៉ៅ ទៅដល់ភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ញើញពិនិត្យស្ថានភាពស្រះសហគមន៍...