តបតាមការអញ្ជើញ របស់លោកMacron ប្រធានាធិបតីសាធារណរដ្ឋបារាំង លោកVučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោកSulyok ប្រធានាធិបតីហុងគ្រី និងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញ ទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសទាំងបីនេះ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែឧសភា ។ នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកប្រធានរដ្ឋចិន Xi...
ហ្គាហ្សា៖ អាជ្ញាធរសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៤,៦៨៣នាក់។ ប្រភពបានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្ស ២៩នាក់ និងរបួស ១១០នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤,៦៨៣ នាក់ និងរបួសដល់ ៧៨,០១៨នាក់ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា...
ភ្នំពេញ ៖ តាមរយៈការផ្សព្វផ្សាយ លេខគណនីធនាគារក្លែងក្លាយ របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ ។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បានយ៉ាងល្អ ជូនដល់ប្រជាពលរដ្ឋ បានសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ កន្លងមកនេះ នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមក្រុម សេនាសន្តិភាព ឯកឧត្តម លី ហុង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង...
Eyes of Wonder (EoW) គឺជាកម្មវិធីមួយដែលមានរយៈពេលដល់ទៅ ៤សប្តាហ៍បង្កើតឡើងដោយ AIESEC in IFL ក្នុងគោលបំណងឱ្យអ្នកចូលរួមទទួលបានសមត្ថភាពពិសេសខាងសរសេររឿងរ៉ាវសង្គមផ្ទាល់ខ្លួនរបស់ពួកគេ ឬវាអាចជាយុទ្ធនាការសង្គមណាមួយដើម្បីដោះស្រាយបញ្ហាជាក់លាក់នៅក្នុងសហគមន៍នោះតែម្តង។ ជាក់ស្តែង យើងមានភ្ជាប់មកជាមួយប្រធានបទបីផ្សេងគ្នានោះគឺ ការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់នៃប្រព័ន្ធផ្សព្វផ្សាយសង្គម និង គម្លាតអន្តរជំនាន់។ ទៀតសោត អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ទាំង ៤សប្តាហ៍នឹងភ្ជាប់មកជាមួយនូវការបណ្តុះបណ្តាល និងការណែនាំផ្សេងៗគ្នា...
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនមន្ត្រី បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) មកពីគ្រប់កងឯកភាពទាំង ៧ទីតាំងទូទាំងប្រទេសចំនួន ១ ៨៧៥នាក់ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ភូមិម៉ុងបារាំង...
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានចូលរួមជាមួយក្រសួងមុខងារសាធារណៈផ្តល់ទឹកជូនបេក្ខជនជាច្រើនពាន់នាក់ នូវពិសាទឹកដោយឥតគិតថ្លៃសម្រាប់ការប្រឡងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យទូទាំងប្រទេស។ បេក្ខជន បេក្ខនារី ជាច្រើនពាន់នាក់កំពុងប្រឡងប្រជែងគ្នាដើម្បីក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យទូទាំងប្រទេស បានប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ដែលមាន៣មណ្ឌលផ្សេងគ្នារួមមានៈ សាលាភូមិន្ទរដ្ឋបាល, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការអញ្ជើញចូលរួមបើកវិញ្ញាសាដោយ...
បរទេស៖ ប្រទេសអូស្ត្រាលីបានយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន។ អ្នកវិភាគនិយាយថា ចំណាត់ការនេះជាការឆ្លើយតបចំពោះការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅសមុទ្រចិនខាងត្បូង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មហិច្ឆតារបស់ចិននៅសមុទ្រចិនខាងត្បូង បន្តធ្វើឱ្យអូស្ត្រាលី សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក និងសហរដ្ឋអាមេរិក ព្រួយបារម្ភ។ ជាការឆ្លើយតប អូស្ត្រាលី អាមេរិក និងជប៉ុន បានយល់ព្រមបង្កើនសមយុទ្ធយោធាជាមួយហ្វីលីពីន។...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានឲ្យដឹងថាការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា ដែលជាទីក្រុងភាគខាងត្បូងបំផុត នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ រូបថតមួយសន្លឹកដែលត្រូវបានចែករំលែក នៅលើគណនីផ្លូវការរបស់លោក Gallant នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X បានបង្ហាញថា លោកពាក់មួកសុវត្ថិភាពនៅពេលលោក បានដើរជាមួយមេបញ្ជាការក្នុងអំឡុងពេល ដំណើរកម្សាន្តនៅជិតសមុទ្រ ក្នុងតំបន់ភាគកណ្តាលហ្គាហ្សា។ លោក Gallant...
បរទេស៖ អាជ្ញាធររបស់ថៃ នឹងស៊ើបអង្កេតថាតើស្ត្រីបម្រើជនជាតិថៃម្នាក់អាចទទួលបានទ្រព្យសម្បត្តិមរតកដែលមានតម្លៃប្រហែល ១០០ លានបាតពីថៅកែជនជាតិបារាំងរបស់គាត់ ដែលទើបតែត្រូវបានគេរកឃើញថាស្លាប់នៅឯគេហដ្ឋានរបស់នាងនៅលើកោះ សាមុយ ដែរឬទេ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ភ្លាមៗនោះ មិនមានការសង្ស័យថាមានកំហុសអ្វីនោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងដំណើរការលើការបង្កើតសណ្ឋាគារបែបវីឡាដែលជាកម្មសិទ្ធិរបស់លោកស្រី Catherine Delacote នៅ Mae...