ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃ៦ ឧសភានេះ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ធនាគារ ARDB ដោយមានការចូលរួមពីអគ្គនាយករងលោក-លោកស្រី ប្រធាននាយកដ្ឋាន អង្គភាព-គណៈកម្មការដើម្បីពិនិត្យ និងតាមដាននូវវឌ្ឍន៍ភាពការងារ ក៏ដូចជាផ្តល់ការណែនាំបន្ថែម ក្នុងគោលដៅបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលការងារ នៅទីស្នាក់ការអគារការិយាល័យកណ្តាលរបស់ធនាគារ ARDB ៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យ និងដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់ នៅសាលាចំនួន ២ ស្ថិតក្នុងឃុំសណ្ដែក និងឃុំត្រប់ ក្នុងស្រុកបាធាយ នឹងធ្វើការណែនាំដល់សិស្សានុសិស្ស ឲ្យចេះថែទាំសុខភាព ក្នុងស្ថានភាពអាកាសធាតុឡើងកម្ដៅខ្លាំងនេះ ។...
ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងល្បែងស៊ីសងត្រូវបានកម្លាំងនគរបាលជាតិ ទូទាំងប្រទេសអនុវត្តយ៉ាងសកម្ម។ ជាក់ស្ដែងក្នុងសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី៥ ឧសភា សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ទូទាំងប្រទេសសរុបចំនួន៤៦៧នាក់។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យសរុប ដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំ...
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ (គ.ស.អ) បានប្រកាសថា ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានជាង១៩លានដុល្លារ ត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២៤ ដែលចំនួននេះ មានការកើនឡើងជាង៤១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ។ របាយការណ៍បន្តថា ក្នុងរយៈពេល៤ខែនេះ ចំនួនភ្ញៀវទេសចរបរទេសសរុប ៤២១ ៣៧៩នាក់ មានការកើនឡើង៤០,៩៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលនាំឲ្យទទួលបានចំណូលសរុប ១៩ ៩១៧...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលបំណង ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ក្នុងរយៈពេល៥ឆ្នាំ ហើយក្រោយបញ្ចប់គម្រោងមួយនេះ រាជធានីភ្នំពេញ នឹងលែងលិចលង់ទៀតហើយ ។ ការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីពាក់ពន្ធ័ចុះពិនិត្យប្រឡាយ ស្ថានីយ៍បូមទឹកបឹងទំពុន និងប្រឡាយស្ថានីយ៍បឹងត្របែក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើត របស់យោធិនពលីទាំង២០នាក់ ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ នាពេលថ្មីៗនេះ។ ការផ្ដល់ក្របខ័ណ្ឌរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ទាប់មានយុវជនម្នាក់អះអាងជាកូនរបស់ យោធិនម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់ ស្នើសុំបន្តវេនពីឪពុកខ្លួនឈ្មោះវរសេនីយ៍ទោ ជា សំណាង ។ ហ្វេសប៊ុកនោះបានសរសេររៀបរាប់ថា «ខ្ញុំបាទឈ្មោះ...
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើហេតុ បន្ទាប់ពីរថយន្តក្រឡុងស៊ីម៉ង់ត៍បុកម៉ូតូ និងកិន នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ៤៦-៤៧ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពី កាលពីវេលាម៉ោង ៩៖២០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីរងគ្រោះមានឈ្មោះ ឈុំ ច័ន្ទស៊ីណា អាយុ៤៣ឆ្នាំ មានទីលំនៅភូមីសំណង សង្កាត់រកាធំ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Boeing កំពុងជួបប្រទះបញ្ហាជាមួយនឹង ការផលិតយន្តហោះប្រភេទ 787 Dreamliner របស់ខ្លួនដោយសារតែកង្វះធាតុផ្សំសំខាន់ៗ ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបករណ៍ផ្លាស់ប្តូរកំដៅ...
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោកហ្សែដ ស្យាតារា (Ziad Shatara) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រព្រឹត្តិឡើងនៅថ្ងៃទី 29 ខែមេសា ឆ្នាំ2024 ក្នុងគោលបំណង ដើម្បីបង្ហាញពីតួនាទីរបស់ក្រុមហ៊ុន Smart...
យេរ៉ូសាឡឹម៖ ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអ៊ីស្រាអែល Elbit Systems បានប្រកាសថា ខ្លួនបានទទួលទឹកប្រាក់ ៣៧លានដុល្លារអាមេរិក ក្នុងកិច្ចសន្យា ដើម្បីផ្គត់ផ្គង់កងទ័ពអាមេរិកជាមួយនឹង ប្រព័ន្ធការពារសកម្ម សម្រាប់រថពាសដែកប្រយុទ្ធ។ ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងបំពាក់យានប្រយុទ្ធថ្មើរជើង Bradley M2A4E1 របស់កងទ័ពសហរដ្ឋអាមេរិក ជាមួយនឹងប្រព័ន្ធការពារសកម្ម Iron Fist របស់ខ្លួនក្នុងរយៈពេល ២៤ខែ។...