ភ្នំពេញ៖ ក្រសួងការពារជាតិ សម្រេចលុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ក្រោមមូលហេតុ ល្មើស ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។ សូមរំលឹកថា កាលពីយប់ថ្ងៃទីថ្ងៃទី២ ខែឧសភា...
តូក្យូ៖ មន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក និង ជប៉ុន បានប៉ាន់ប្រមាណថា ការចំណាយសរុប នៃការរួមគ្នាអភិវឌ្ឍន៍ មីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាព ស្ទាក់ចាប់អាវុធលឿន ជាងសំឡេងនឹងមានលើសពី ៣ពាន់លានដុល្លារ។ យោងតាមមន្ត្រីមកពីទីភ្នាក់ងារការពារ កាំជ្រួចអាមេរិកបានឲ្យដឹងថា ក្នុងចំណោមចំនួនសរុប ជប៉ុននឹងផ្តល់ថវិកាចំនួន ១ ពាន់លានដុល្លារដល់គម្រោង Glide Phase...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតី បារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមការចរចា លើកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមក ដូច្នេះប្រទេសទាំងពីរ អាចសម្របសម្រួលកិច្ច សហប្រតិបត្តិការការពារជាតិ កាន់តែជិតស្និទ្ធ ដូចជាសមយុទ្ធរួម និងប្រតិបត្តិការសង្គ្រោះគ្រោះ មហន្តរាយជាដើម។ ប្រទេសជប៉ុនមានកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមកជាមួយអូស្ត្រាលី...
ប៉េកាំង៖ ប្រទេសចិន បានសម្តែង ការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលលោកបានឲ្យដឹងថា សហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យអង្គការសុខភាពពិភពលោក (WHO) អញ្ជើញវត្តមានរបស់តៃវ៉ាន់ ជាអ្នកសង្កេតការណ៍ នៅក្នុងសន្និបាត សុខភាពពិភពលោកឆ្នាំនេះ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “សេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ...
យូអិន៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បានព្រមានថា ការអភិវឌ្ឍន៍ធនធានមនុស្សនៅតំបន់ហ្គាហ្សា នឹងត្រូវកំណត់ត្រឡប់មកវិញត្រឹម ៤៤ឆ្នាំ ប្រសិនបើសង្រ្គាមបច្ចុប្បន្ននៅតែបន្តរយៈពេល ៩ខែ។ នៅក្នុងរបាយការណ៍របស់ពួកគេ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ីខាងលិច (ESCWA) បានប៉ាន់ប្រមាណថា នៅរយៈពេល ៩ខែនៃសង្រ្គាម សន្ទស្សន៍អភិវឌ្ឍន៍ មនុស្ស (HDI)...
ភ្នំពេញ៖ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ បានលើកឡើងថា បើពិភពលោកនេះ មានអ្នកដែលមានគំនិតដូច សម្តេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាព ដូចកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសប្រធាននាយកប្រតិបត្តិ រូបនេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់និងដំឡើង Transformer Fire Preventive CTR (កញ្ចប់លេខ ១១) នៅអនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៤) ។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួម ដេញថ្លៃ និងមានដាក់លក់នៅ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Relay NARI and Converter ចំនួន ០៣ មុខ (កញ្ចប់លេខ ០៣) ជូនការិយាល័យប្រព័ន្ធរ៉ឺឡេការពារ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ ២០២៤) (អាទិភាពទី១) ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា...
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ អ្នកសារព័ត៌មានទាំងអស់កុំធ្វើអ្វី ឬផ្សាយអ្វីដើម្បីតែទៅគាបសង្កត់ យកលុយគេឱ្យសោះ ខណៈទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់អ្នក សារព័ត៌មានដទៃទៀត ហើយមួយវិញទៀត ការធ្វើបែបនេះក៏អាចបាត់បង់នូវឥទ្ធិពលនៃអំណាចទី៤របស់ អ្នកសារព័ត៌មានផងដែរ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នាសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ៕
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអ្នកសារព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវធ្វើការវិនិច្ឆ័យ តែម្ខាង ហើយដើរតួជាតុលាការ។ ការស្នើរនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ៕