រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលកម្ពុជា ស្វាគមន៍ដំណើការឡើងវិញរបស់ក្រុមហ៊ុន Emirates នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានត្រឡប់មកទីក្រុងភ្នំពេញវិញជាមួយនឹងជើងហោះហើរតាមកាលវិភាគប្រចាំថ្ងៃតាមរយៈប្រទេសសិង្ហបុរី។ ការបន្តពង្រីកបណ្តាញរបស់ក្រុមហ៊ុន Emirates នៅតំបន់ចុងបូព៌ាដល់ ២១ ទីតាំងហើយសិង្ហបុរីដំណើរការរហូតដល់ ៤ ជើងហោះហើរប្រចាំថ្ងៃ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា គ្មានអ្វីត្រូវព្រួយបារម្ភឡើយ បើទោះបីមានរោងចក្រដំឡើងរថយន្តនៅកម្ពុជា តួយ៉ាងរោងចក្រ ដំឡើងរថយន្តតូយ៉ូតាដែលជាក្រុមហ៊ុនជប៉ុន នឹងធ្វើឲ្យបាត់បង់ចំណូលផ្នែកគយ លើពន្ធនាំចូលក៏ពិតមែន ប៉ុន្តែកម្ពុជាបានផលចំណេញមកវិញ តាមរយៈការបង្កើនការងារជូនពលរដ្ឋ កម្មករកម្មការិនី ទទួលបានចំណេះជំនាញ លើបច្ចេកវិទ្យាថ្មីៗពីឧស្សាហកម្មរថយន្ត ហើយជាពិសេសបានចំណូលពន្ធដាវិញដដែល ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា តូយ៉ូតា...
ភ្នំពេញ៖ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ណាហ្គាវើលដ៍ អបអរខួប ២៩ ឆ្នាំ នៃភាពជោគជ័យ និងឧត្តមភាពនៃសេវាកម្ម និងបដិសណ្ឋារកិច្ច របស់ខ្លួន ដោយមានការផ្តល់ ជូនដ៏អស្ចារ្យជាច្រើនក្នុងឧសភានេះ ដើម្បីអបអរឱកាសដ៏រីករាយនេះ មណ្ឌលកម្សាន្តប្រណីតនេះ នឹង ផ្តល់ជូនការបញ្ចុះតម្លៃ ដ៏អស្ចារ្យទៅលើអាហារ សេវាកម្មស្ប៉ា សេវាកម្មសាឡន ការស្នាក់នៅ និងរាត្រីកម្សាន្ត...
បរទេស៖ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ខណៈដែលសង្រ្គាមនៅតំបន់ហ្គាហ្សាកំពុងឈានចូលដល់ខែទីប្រាំពីររបស់ខ្លួនថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនមានយុត្តាធិការលើមន្ត្រីអ៊ីស្រាអែលទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក Vedant Patel បានធ្វើតាមរបាយការណ៍ដែលតុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ អាចនឹងចេញដីកាចាប់ខ្លួនសម្រាប់ការដឹកនាំរបស់អ៊ីស្រាអែលជុំវិញការប្រព្រឹត្តរបស់កងកម្លាំងការពារអ៊ីស្រាអែល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Warsaw កាលពីថ្ងៃពុធដោយជំរុញឱ្យអាជ្ញាធរប៉ូឡូញបញ្ឈប់ការគាំទ្រអ៊ុយក្រែនដោយលើកហេតុផលថាជំហររបស់រដ្ឋាភិបាលនៅទីបំផុតប្រថុយនឹងអូសទាញប្រទេសខ្លួនឯងឱ្យធ្លាក់ក្នុងសង្រ្គាមទៅវិញនោះទេ។ ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយការប្រមូលផ្តុំបន្ទាប់មក ក្រុមបាតុករបានដើរកាត់ទីក្រុងដោយកាន់ទង់ជាតិប៉ូឡូញធំ និងបដាប្រឆាំងសង្គ្រាម។ ការប្រមូលផ្តុំនេះត្រូវបានគេដាក់ឈ្មោះថា “Peace March” ត្រូវបានរៀបចំឡើងដោយក្រុមប្រឆាំងសង្គ្រាមក្នុងតំបន់មួយចំនួនហើយហ្វូង បាតុករត្រូវបាននាំគ្នាស្រែកពាក្យស្លោកថា ៖មិនមែនជាសង្រ្គាមរបស់យើងក៏ដូចជាកាន់បដា ជាច្រើនដែលមានពាក្យស្លោកដូចជា “ថ្ងៃនេះរថក្រោះរបស់យើង ថ្ងៃស្អែកកូនរបស់យើង” “បញ្ឈប់អាមេរិចភាវូបនីយកម្មមកលើប្រទេសប៉ូឡូញ”។ អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិប៉ូឡូញ Leszek Sykulski ដែលជាឥស្សរជនសំខាន់ម្នាក់នៅពីក្រោយការហែក្បួននេះបាននិយាយថា៖យើងមិនយល់ស្របនឹងការអូសទាញចូលទៅក្នុងសង្រ្គាមរបស់អ្នកផ្សេងទេ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានជួបជាមួយមន្ត្រីយោធាកំពូល ដើម្បីពិភាក្សាអំពីស្ថានភាពសមរភូមិក្នុងជម្លោះអ៊ុយក្រែន ដោយសង្កត់ធ្ងន់ជាពិសេសលើការផលិតអាវុធនិងការត្រួតពិនិត្យគុណភាពផងដែរ។ ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃពុធថា Shoigu បានស្តាប់រួចរាល់នូវរបាយការណ៍យោធានៅទីស្នាក់ការកណ្តាលនៃ United Group of Forces នៅក្នុងទីតាំងដែលមិនត្រូវបាន បង្ហាញហើយ កិច្ចប្រជុំនេះត្រូវបានគេរាយការណ៍ថាបានផ្តោតជាសំខាន់មួយផ្នែកលើយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។ ក្នុងនោះផងដែរលោកShoigu ក៏បានត្រួតពិនិត្យអាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើកទំនើបផងដែរ ដោយវីដេអូដែលចេញផ្សាយដោយក្រសួងបង្ហាញគាត់ឈរនៅជិតកាំភ្លើងយន្តធុនធ្ងន់ពីរដើម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងប្រធានឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងថា ការប្រកួតបាល់ទាត់មនុស្សធម៌ បានបង្ហាញនូវសមិទ្ធផល សន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាព ក្នុងចំណោមជនរួមជាតិ។ ក្រោយបញ្ចប់ការប្រកួតបាល់ទាត់មនុស្សធម៌ នាល្ងាចថ្ងៃ១ ឧសភា សម្តេចបានលើកឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «បាល់ទាត់ល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍ ពិសេសបង្ហាញនូវស្មារតីសាមគ្គីភាព ក្នុងចំណោមជនរួមជាតិយើង»។...
ភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HoSE: VJC) បានរៀបចំកិច្ចប្រជុំទូទៅជាមួយម្ចាស់ភាគហ៊ុន (GMS) ឆ្នាំ ២០២៤ របស់ខ្លួន និងបានអនុម័តផែនការអាជីវកម្មប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០២៤។ គោលបំណងរបស់ក្រុមហ៊ុនអាកាសចរណ៍...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញមកបញ្ជាក់ យ៉ាងច្បាស់ៗថា ករណីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធ ភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ដូចការលើកឡើង របស់ក្រុមប្រឆាំង ជ្រុលនិយមឡើយ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាននាថ្ងៃ១ ឧសភា ក្រសួងការពារជាតិ បញ្ជាក់ថា «នាពេលថ្មីៗកន្លងមកនេះ មានក្រុមប្រឆាំង ជ្រុលនិយមមួយចំនួន...
ភ្នំពេញ៖ ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» បង្ហាញពីចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា។ នេះបើតាម លោក តុល ផាន់មឿង ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជាដែលបានថ្លែងក្នុងការប្រមូលផ្តុំប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ក្នុងរាជធានីភ្នំពេញ។ ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជារូបនេះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យការងារនៅកម្ពុជា សំដៅប្រែក្លាយទៅជាចលនាជាតិមួយ...