បរទេស៖ ប្រធានសភាអាមេរិកមកពី គណបក្សសាធារណរដ្ឋ លោក Mike Johnson បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំរួមនៃសភា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជាមួយប្រធានាធិបតី Joe Biden ជុំវិញការដោះស្រាយសង្គ្រាមរបស់ មេដឹកនាំអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤...
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤” ដោយនៅតាមបណ្តាខណ្ឌទាំ១៤ របស់រាជធានីភ្នំពេញ បានធ្វើព្រមៗគ្នា យ៉ាងគគ្រឹកគគ្រេង សំដៅធ្វើយ៉ាងណាជណ្តើមយកជ័យជំនះ ឲ្យបានដាច់ខាត នៅថ្ងៃ២៦ ឧសភា ខាងមុខ ខណៈលោក...
បរទេស៖ ទីក្រុងមូស្គូអាចនឹងរឹបអូសយកទ្រព្យសម្បត្តិ ដែលគ្រប់គ្រងដោយអង្គភាព និងពលរដ្ឋដែលជាប់ពាក់ព័ន្ធជាមួយ សហរដ្ឋអាមេរិកនៅក្នុងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងវ៉ាស៊ីនតោនព្យាយាម រឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលកំពុងត្រូវបានបង្កកនៅបរទេស ។ នេះបើយោងតាមក្រឹត្យដែលចុះហត្ថលេខា ដោយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនាពេលនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កោះតៃវ៉ាន់បានសម្រុកដាក់ឲ្យយន្តហោះចម្បាំង និងដាក់កម្លាំងទ័ពជើងទឹក និងជើងគោករបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធា របស់ចិនណាមួយ។ ការដាក់ប្រកាសនេះត្រូវបានធ្វើឡើង នៅចំពេលដែលមានការបានចោទប្រកាន់ថា ជាការដាក់ទណ្ឌកម្មលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯង សម្រាប់អំពើការព្យាយាមផ្តាច់ខ្លួន បន្ទាប់ពីពិធីចូលកាន់តំណែងកាលពីថ្ងៃចន្ទ របស់ប្រធានាធិបតីប្រឆាំងទីក្រុងប៉េកាំង។ ក្រសួងការពារជាតិនៃតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា៖ យើងមិនស្វែងរកជម្លោះ ប៉ុន្តែយើងនឹងមិនខ្មាស់អៀន ពីនរណាម្នាក់ដើម្បីធានាសុវត្ថិភាពជាតិ...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន ៨នាក់ នៃក្រុមចាក់ស្លុយ ដោយដកហូតបានដាវ កាំបិត និងគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ក្នុងភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទទួលគោកវេលាម៉ោង ១២ និង១៧នាទីរំលងអធ្រាត្រថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដកស្រងចេញពីរដ្ឋបាល អាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានចេញសេចក្តីណែនាំមួយ កាលពីដើមឆ្នាំនេះ ដោយព្រមានថា ភាពមិនប្រក្រតីនៃយន្តហោះ Boeing 777 អាចបណ្តាលឱ្យ ឆេះ ឬផ្ទុះ ប្រសិនបើមិនបានដោះស្រាយ ប៉ុន្តែទោះបីជាយ៉ាងណាក្តីវាមិនច្បាស់ទេថាតើ ប្រតិបត្តិកររបស់យន្តហោះបាន ដោះស្រាយបញ្ហានេះឬយ៉ាងណា។ សេចក្តីណែនាំនេះត្រូវបានចេញកាលពីខែមីនា ខណៈដែល FAA...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យយោធាម្នាក់ បានឲ្យដឹងថា បុគ្គលិកយោធាអ៊ុយក្រែន ដែលបានបញ្ចប់ការហ្វឹកហ្វឺន សម្រាប់ការថែទាំយន្តហោះចម្បាំងធុន F-16 បានត្រឡប់ទៅកាន់អ៊ុយក្រែនវិញហើយ។ លោក Ilya Yevlash អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន បានឲ្យដឹងថា អ្នកឯកទេសថែទាំយន្ដហោះចម្បាំងធុន F-16 ដំបូងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ ជាមួយបុគ្គលិកផ្សេងទៀតនៅអ៊ុយក្រែន។ លោក...
ភ្នំពេញ៖ អបអរសាទរ ប្រហុកខ្មែរ កែច្នៃជាអាហារសម្រេច បានសម្រេចនាំចេញ ជាលើកដំបូងទៅកាន់ប្រទេសកូរ៉េជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះ ត្រូវបាននាំចេញក្នុងបរិមាណចំនួនជាង ៥០០គីឡូក្រាមពី ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ដែលមាន លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា។ តាមសេចក្តីថ្លែងរបស់ លោកស្រី...
ពោធិ៍សាត់: លោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាផ្លូវការអភិបាលស្រុកវាលវែងថ្មី ។ យោងតាមអនុក្រិត្យ ស្តីពីការផ្លាស់ផ្ទេរ តែងតាំងមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក វង្ស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធារបស់អ៊ីស្រាអែល បានរុញច្រានកាន់តែជ្រៅទៅក្នុងទីក្រុង Rafah ដោយបង្កើនការវាយលុកដី របស់ខ្លួននៅក្នុងទីក្រុង ភាគខាងត្បូងបំផុតរបស់ Gaza បើទោះបីជាមានការតវ៉ា ជាអន្តរជាតិជុំវិញ ការស្លាប់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ប៉ាឡេស្ទីនក៏ដោយ។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពកំពុងប្រតិបត្តិការនៅក្នុងសង្កាត់Brazil និង Shaboura នៃទីក្រុង...