ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធាអ៊ីស្រាអ៊ែល កំពុងរុញច្រានកាន់តែជ្រៅ ចូលទៅក្នុងទីក្រុង Rafah

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោធារបស់អ៊ីស្រាអែល បានរុញច្រានកាន់តែជ្រៅទៅក្នុងទីក្រុង Rafah ដោយបង្កើនការវាយលុកដី របស់ខ្លួននៅក្នុងទីក្រុង ភាគខាងត្បូងបំផុតរបស់ Gaza បើទោះបីជាមានការតវ៉ា ជាអន្តរជាតិជុំវិញ ការស្លាប់ជនស៊ីវិលយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ប៉ាឡេស្ទីនក៏ដោយ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពកំពុងប្រតិបត្តិការនៅក្នុងសង្កាត់Brazil និង Shaboura នៃទីក្រុង Rafah ដែលមានទីតាំងនៅពាក់កណ្តាល ផ្លូវរវាងព្រំដែនអ៊ីស្រាអែល និងឆ្នេរសមុទ្រមេឌីទែរ៉ាណេ ហើយក្នុងនោះ ជនស៊ីវិលជាច្រើនត្រូវបានជម្លៀស ចេញពីតំបន់នេះ ហើយដែរ ។

ការរំកិលខ្លួនទៅមុខយ៉ាងលឿននេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានប្រាប់អ្នកសារព័ត៌មានថា មេដឹកនាំអ៊ីស្រាអែល បានយល់ព្រមក្នុង ការកាត់បន្ថយការវាយលុក Rafah របស់ពួកគេ ដើម្បីកាត់បន្ថយកង្វល់ មនុស្សធម៌ដែលលើកឡើង ដោយរដ្ឋបាលប្រធានាធិបតី Joe Biden ។

ប្រតិបត្តិការរបស់កងកម្លាំងIDF ដ៏ចម្រូង ចម្រាសនៅ Rafah ជាកន្លែងដែលជន ស៊ីវិលប៉ាឡេស្ទីន ជាង១លាននាក់ បានភៀសខ្លួន បន្ទាប់ពីសង្កាត់ របស់ពួកគេនៅ ក្នុងផ្នែកផ្សេងទៀត នៃតំបន់ហ្គាហ្សា ត្រូវបានកម្រិត ដោយការទម្លាក់ គ្រាប់បែក របស់អ៊ីស្រាអែល បានចាប់ផ្តើម កាលពីដើមខែមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top