ហ្គាហ្សា៖ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានដកខ្លួនចេញពីជំរុំ Jabalia នៅភាគខាងជើងតំបន់ហ្គាហ្សា បន្ទាប់ពីប្រតិបត្តិការយោធាជិតបីសប្តាហ៍ លោក Mohammed Omran ដែលបានវិលត្រឡប់មកជំរុំវិញ នៅតែស្ថិតក្នុងភាពតក់ស្លុតដោយសារតែទំហំ និងអាំងតង់ស៊ីតេនៃការបំផ្លិចបំផ្លាញ នៅក្នុងសង្កាត់រស់នៅរបស់លោក។ លោក Omran បាននិយាយដោយសំឡេងដ៏រំជួលចិត្តថា “យើងគ្មានអ្វីនៅសល់នៅទីនេះទេ គ្មានផ្ទះ ដើមឈើ វិហារអ៊ីស្លាម និងសូម្បីតែសាលារៀនរបស់ ទីភ្នាក់ងារអង្គការសហប្រជាជាតិ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា ការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងមិនអាចខ្វះបាន ដើម្បីឲ្យប្រទេសជាតិមានមូលធនមនុស្ស គ្រប់គ្រាន់ប្រកបដោយសមត្ថភាព សំដៅធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការបម្រើសេវាសាធារណៈ។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យក្រចេះ នាថ្ងៃ៤ មិថុនា លោកឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងដំឡើងថាមពលដើរដោយខ្យល់ នៅក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភ្នំបូកគោ ដើម្បីបង្កើនការផ្គត់ផ្គង់ថាមពលស្អាតដល់ប្រជាពលរដ្ឋបន្ថែមទៀត។ តាមរយៈវីដេអូអត្ថាធិប្បាយខ្លី ចេញពីប្រទេសចិន លោក កែវ រតនៈ បានលើកឡើងថា ថាមពលដើរដោយខ្យល់នេះសំខាន់ខ្លាំងណាស់ ជាចំណែកមួយនៃការដាក់ថាមពលស្អាតនៅក្នុងពិភពលោក ហើយនៅក្នុងឆ្នាំ២០២២ អ្វីដែលគួរឲ្យកោតសរសើរនោះ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បើមានប្រសាសន៍ជំរុញ ឱ្យមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ខិតខំបំពេញភារកិច្ច លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដើម្បីឈានទៅប្រកាសខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល នៅចុងខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ ។ លោកអភិបាលខេត្ត បានមានប្រសាសន៍ជំរុញដូច្នេះនៅព្រឹកថ្ងៃទី ៤ ខែមិថុនា ឆ្នាំ...
ភ្នំពេញ ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៤ មិថុនា បានច្រានចោលចំពោះព័ត៌មានមិនពិតថា មេធំជួញដូរគ្រឿងញៀននៅក្លិប ថាំងហ៊ួយ ឈ្មោះ លី ភីនជាំង (LI PINJIANG) ជនជាតិចិនត្រូវបានដោះលែង ជាថ្នូរនឹងថវិកា៥០លានដុល្លារ ។ ការលើកឡើងរបស់មន្ទីរប្រឆាំងគ្រឿងញៀននេះ បន្ទាប់ពីមានក្រុមអនាមិកបានធ្វើការវាយប្រហារលើអង្គភាពអនុវត្តច្បាប់គ្រឿងញៀន ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានបង្កើតហ្វេសបុកក្លែងក្លាយ ឈ្មោះ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាននិងកំពុងជួបលោក Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សា នាថ្ងៃ៤ មិថុនា ។ ការបន្តជួបសម្តេចធិបតីនេះ បន្ទាប់បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋព្រឹទ្ធសភា៕
ភ្នំពេញ៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន បាន ប្រកាសពីការរកឱកាសពង្រីកទំនាក់ទំនង យោធាទេ្វភាគី ជាមួយកម្ពុជា ក្នុងគ្រាដែលលោកបំពេញទស្សនកិច្ច នៅកម្ពុជា ។ តាមរយៈបណ្តាញសង្គមX រដ្ឋមន្រ្តីការជាតិអាមេរិក បញ្ជាក់នៅមុននេះបន្តិចថា «នៅពេលនេះ ខ្ញុំកំពុងស្ថិតនៅប្រទេសកម្ពុជា និងស្វែងកឱកាសពង្រីកទំនាក់ទំនងយោធាទេ្វភាគី ជាមួយកម្ពុជា»។
ភ្នំពេញ ៖ លោក ម៉ា ញួញហាវ អនុប្រធានអចិន្រ្តៃយ៍ សមាគមអភិវឌ្ឍន៍ សេដ្ឋកិច្ចចិន-អាស៊ី កាលពីពេលថ្មីៗនេះ បានផ្ដល់ជំនួយឧបករណ៍ តេស្តទឹកមូត្ររកសាធាតុញៀនចំនួន ១៣ម៉ឺនតេស្ត ជូនក្រសួងមហាផ្ទៃ ដើម្បីគាំទ្រការធ្វើតេស្ត រកសារធាតុញៀន លើមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ជំនួយឧបករណ៍តេស្តរកសាធាតុញៀន...
ដូចតាមការប្តេជ្ញា និងការតាំងចិត្តរបស់ក្រុមការងារកន្លងមក ព្រឹត្តិការណ៍ នេះកំពុងបានដំណើរការលេចរូបរាងជាថ្មី ដែលនឹងប្រព្រឹត្តិ ទៅនាថ្ងៃទី១ និង ទី២ ខែ មិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ ឆ្នាំនេះក្រុមការងារនិស្ស័យ បានសហការជាមួយ ក្រុមការងារសភានិស្សិត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ និង ក្រុមហ៊ុនទឹកពិសា ហាយ-ធិច បានត្រៀមលក្ខណៈរួចជាស្រេច សម្រាប់ព្រឹត្តិការណ៍ ជំរំសប្បុរធម៍...
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច ស្ថិតក្នុងក្រសែភ្នែក អ្នកតាមដានភូមិសាស្រ្តនយោបាយ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដាច់ដោយឡែកជាមួយមេដឹកនាំសំខាន់ៗកម្ពុជា ៣រូប គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍...