កំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងផលប៉ះពាល់យូរឆ្នាំដោយសារក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់មួយកន្លែង យីហោ សាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក បានទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ។ លោក សេង គឹមហុន តំណាងប្រជាពលរដ្ឋក្នុងភូមិ បាននិយាយថា រោងចក្រសាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក បានបង្ហូរកាកសំណល់...
សិង្ហបុរី៖ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងថ្លែងសុន្ទរកថានៅក្នុងសន្និសិទស្តីអំពីសន្តិសុខ ដែលគេហៅថា Shangri-La Dialogue នៅក្នុងប្រទេសសិង្ហបុរីដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃអាទិត្យនេះ ។ អ្នករៀបចំកិច្ចប្រជុំកំពូលផ្នែកការពារជាតិរបស់អាស៊ី វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ហៅកាត់ថា (IISS) បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា លោក Zelenskyy នឹងចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី៧នៃកិច្ចសន្ទនា Shangri-La ដែលមានចំណងជើងថា “ការស្រមើលស្រមៃឡើងវិញនូវដំណោះស្រាយសម្រាប់សន្តិភាពសកល...
2024年6月1日,在国际儿童节到来之际,壹路集团旗下壹路公益基金会与柬埔寨新闻部联合举办了一场爱心捐赠活动,为新闻部职工子女500余人捐赠书包等学习用品套装。柬埔寨新闻部长亲临现场并发表了重要讲话,称赞壹路公益基金会在推动儿童教育和社会公益事业方面的杰出贡献。 在新闻部捐赠活动的前一天(5月31日),壹路慈善基金会与国防部经济发展局携手,为磅士卑省580余名贫困学生捐赠了书包等学习用品套装,并向学校提供了粉笔、乒乓球桌、足球框等教学物资,同时,还为学校的每名教师捐赠了大米等生活物资。这一系列公益活动,不仅为改善孩子们的学习环境提供了切实的帮助,也减轻了教师的生活压力,赢得了当地社区的广泛赞誉。 壹路集团的慈善公益活动始于两年前(2022年)的六一儿童节。两年来,壹路集团会坚持“月行一善”的公益理念,组织了包括向贫困学生捐赠学习用品、为贫困村庄打井、为偏远乡村安装路灯等在内的50余次公益活动,得到了社会各界的高度认可和赞赏。 未来,壹路慈善基金会将继续坚持“月行一善”,关爱社会,服务大众,积极开展更多的公益活动,为推动中柬友谊贡献自己的力量。 壹路集团每名员工孩子也得到了一套集团学习用品套装,显示了企业对员工家庭的关爱。
ស្តុកខុម៖ ប្រទេសស៊ុយអែត ហ្វាំងឡង់ ដាណឺម៉ាក ណ័រវេសន៍ និងអ៊ីស្លង់ បានចេញសេចក្តីថ្លែងការណ៍រួមនៅទីនេះកាលពីថ្ងៃសុក្រដោយសន្យាថា នឹងបន្តការគាំទ្រដល់ប្រទេសអ៊ុយក្រែន ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅគ្រាដែលនាយករដ្ឋមន្រ្តីស៊ុយអែត Ulf Kristersson, ប្រធានាធិបតីហ្វាំងឡង់ Alexander Stubb, នាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen, នាយករដ្ឋមន្រ្តីន័រវេស Jonas Gahr Store,...
ញ៉ូដេលី៖ បើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃសុក្រថា មានមនុស្សជាង៥០នាក់បានស្លាប់ ដោយសារជំងឺដាច់សរសែឈាមក្នុងខួរក្បាល នៅតំបន់ផ្សេងៗគ្នានៃប្រទេសឥណ្ឌា ជាពិសេសតំបន់ភាគខាងកើត កណ្តាល និងភាគខាងជើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ខណៈដែលរលកកម្តៅខ្លាំងបានបោកបក់ទូទាំងតំបន់ភាគច្រើននៃប្រទេសអាស៊ីខាងត្បូងមួយនេះ ។មនុស្សជិត២០០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយពីពួកគេបានដួលសន្លប់ដោយសារក្តៅខ្លាំងពេក ។ ការស្លាប់ភាគច្រើនប្រហែល២៥នាក់បានកើតឡើងនៅក្នុងរដ្ឋ Bihar ស្ថិតនៅភាគខាងកើត ។ ក្រៅពីនេះការស្លាប់ស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ពីទីក្រុងញ៉ូដេលី រដ្ឋភាគខាងជើងនៃរដ្ឋ Uttar Pradesh រដ្ឋកណ្តាល...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ មិថុនានេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌដូនពេញ ចុះពិនិត្យទីតាំង ប្រារព្ធពិធីនៅវត្តឧណ្ណាលោម និងទីតាំងថ្វាយព្រះភ្លើង នៅខាងមុខវត្តបទុមវតី ដើម្បីអោយព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នឹងប្រព្រឹត្តទៅរលូនទាំងសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ។...
ហ្គាហ្សា៖ យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៧០នាក់ ត្រូវបានគេរកឃើញថា បានស្លាប់កាលពីថ្ងៃសុក្រ នៅក្នុងជំរុំជនភៀសខ្លួន Jabalia ភាគខាងជើងនៃតំបន់ហ្គាហ្សា ជាកន្លែងដែលអ៊ីស្រាអែល ទើបតែបានដកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បន្ទាប់ពីមានការវាយលុកជិតបីសប្តាហ៍។ ប្រភពផ្នែកវេជ្ជសាស្រ្តក្នុងតំបន់បានប្រាប់ស៊ីនហួថា រថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល បានទាញយកសាកសពប្រហែល ៧០ នាក់ រួមទាំងកុមារ ២០នាក់ចេញពីជំរុំ ខណៈដែលការងារស្វែងរកនៅតែបន្ត សម្រាប់អ្នកបាត់ខ្លួន។ ប្រភពបានកត់សម្គាល់ថា...
កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រារព្ធពិធីបិទព្រឹត្តិការណ៍ការប្រកួតចម្រៀង «ជាពួកអន្តរជាតិ» លើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។លោក Jacques Guichandut ដែលជាស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន All Dreams Cambodia បានសម្ដែងការ ចាប់អារម្មណ៍អំពីការរៀបចំកម្មវិធីនៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយផ្សារភ្ជាប់តន្ត្រី និងការចូលរួមចំណែកក្នុងការបណ្តុះស្មារតីចូលរួមគិតគូរដល់វិស័យបរិស្ថាន...
យូអិន៖ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានឲ្យដឹងថា លោកបានស្នើសុំការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុរយៈពេលច្រើនឆ្នាំ សម្រាប់អ៊ុយក្រែន និងបានជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ចែករំលែកបន្ទុកដោយសមធម៌។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសណាតូ លោក Stoltenberg បានឲ្យដឹងថា សម្ព័ន្ធមិត្តបានព្រមព្រៀងគ្នាថា ការរក្សាការគាំទ្រសម្រាប់អ៊ុយក្រែនគួរតែនៅតែជាអាទិភាពកំពូល។ លោកបានលើកឡើងថា ប្រទេសណាតូ បានផ្តល់ជំនួយផ្នែកយោធាជិត ៤០ពាន់លានអឺរ៉ូ (៤៣,៤៨...
គែរ៖ សហរដ្ឋអាមេរិក អេហ្ស៊ីប និងអ៊ីស្រាអ៊ែល គ្រោងនឹងជួបប្រជុំគ្នាដើម្បីពិភាក្សា អំពីការបើកច្រកក្រុង Rafah ឡើងវិញ យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយនៅថ្ងៃសៅរ៍នេះថា ក្រុមមន្ត្រីមកពីប្រទេសអេហ្ស៊ីប អ៊ីស្រាអ៊ែល និងសហរដ្ឋអាមេរិក បានកំណត់កាលបរិច្ឆេទជួបប្រជុំគ្នាមួយនៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាគ្នាទៅលើការបើកច្រកក្រុង Rafah នៅក្នុងតំបន់ហ្គាហ្សា ។ ជុំវិញព័ត៌មាននេះ នៅមិនទាន់មានសេចក្តីរាយការណ៍លម្អិតបន្ថែមយ៉ាងណាទៀតនៅឡើយទេ ៕ប្រែសម្រួលដោយ៖...